បុរសម្នាក់ត្រូវបានម៉ាស៊ីនយន្តហោះស្រូបចូលរហូតដល់ស្លាប់ នៅអាកាសយានដ្ឋាន Bergamo របស់អ៊ីតាលី

2025/07/08 08:26:20 pm        24


អាកាសយានដ្ឋាន Bergamo របស់ប្រទេសអ៊ីតាលី ដែលមានក្រុមហ៊ុនអាកាសចរណ៍ផ្ដល់សេវាតម្លៃទាបទៅ និងមកទីក្រុងនៅក្បែរនោះ គឺ Milan ត្រូវបានបិទជាបណ្តោះអាសន្ន នាថ្ងៃអង្គារ (ទី៨ ខែកក្កដា) នេះ បន្ទាប់ពីបុរសម្នាក់បានស្លាប់នៅលើផ្លូវរត់ ក្នុងអំឡុងពេលមានការរៀបចំការហោះហើរ សម្រាប់យន្តហោះមួយគ្រឿង។

អាកាសយានដ្ឋានបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រតិបត្តិការហោះហើរជាច្រើន ត្រូវបានផ្អាកពីម៉ោង ១០:២០ ដល់ម៉ោង ១២ ម៉ោងក្នុងស្រុក (ត្រូវនឹងម៉ោង ៨:២០នាទី ដល់ម៉ោង ១០ ម៉ោងសកល) «ដោយសារតែបញ្ហាដែលបានកើតឡើងនៅលើផ្លូវរត់» ដោយបន្ថែមថា ឧប្បត្តិហេតុកំពុងត្រូវបានស៊ើបអង្កេតដោយអាជ្ញាធរ។

អ្នកនាំពាក្យបានបញ្ជាក់ថា បុរសម្នាក់បានបាត់បង់ជីវិត ដោយបន្ថែមថា ជនរងគ្រោះមិនមែនជាអ្នកដំណើរ ឬជាសមាជិកបុគ្គលិកព្រលានយន្តហោះនោះទេ។ យោងតាមទីភ្នាក់ងារសារព័ត៌មាន ANSA បានឲ្យដឹងថា បុរសនេះត្រូវបានស្រូបចូលរហូតដល់ស្លាប់ដោយម៉ាស៊ីននៃយន្តហោះ Volotea ដែលត្រៀមនឹងចេញដំណើរ។

ការិយាល័យសារព័ត៌មានអ៊ីតាលី សម្រាប់ក្រុមហ៊ុនដឹកជញ្ជូនតម្លៃទាបរបស់អេស្ប៉ាញ មិនអាចទាក់ទងបានភ្លាមៗនោះឡើយ ដើម្បីសុំការអត្ថាធិប្បាយ។ ហើយនគរបាលទីក្រុង Bergamo ក៏មិនមានការអត្ថាធិប្បាយអ្វីភ្លាមៗដែរ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm        1
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am