នៅរសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ នាទីស្នាក់ការកណ្តាលនៃអង្គការយូណេស្កូ ទីក្រុងប៉ារីស ប្រទេសបារាំង លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រធានគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ចូលរួមកិច្ចប្រជុំលើកទី៤៧នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោក បានចូលជួបសម្តែងការគួរសមជួបពិភាក្សាជាមួយឯកឧត្តម សាស្ត្រាចារ្យ Nikolay Nenov ដើម្បីបង្ហាញអំពីបំណងល្អរបស់កម្ពុជាក្នុងការចូលរួមចំណែកលើកកម្ពស់តួនាទីរបស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក ក៏ដូចជាការជំរុញលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេរភាគីលើផ្នែកវប្បធម៌ និងបេតិកភណ្ឌ។




