សហរដ្ឋអាមេរិក​បាន​បង្កើត​កំណត់ត្រា​ពិភពលោក​នៃ​ករណី​ឆ្លង COVID-19 ជិត​ ១​លាន​នាក់​ក្នុង​មួយថ្ងៃ

2022/01/05 09:54:35 am        188

​សហរដ្ឋអាមេរិក៖ យោងតាម​តួលេខ​របស់​សារព័ត៌មាន Reuters សហរដ្ឋអាមេរិក​បាន​បង្កើត​កំណត់ត្រា​ពិភពលោកនៃ​ការឆ្លង​ថ្មី​នៃ​វីរុស COVID-19 ជិត​ ១​លាន​នាក់ដែល​ត្រូវបាន​រាយការណ៍​កាលពី​ថ្ងៃ​ចន្ទដើមសប្ដាហ៍នេះ ជិត​ពីរដង​នៃ​ការកើនឡើង​ខ្ពស់បំផុត​របស់​ប្រទេស​នេះ​កាល​ពីមួយ​សប្តាហ៍​មុន ខណៈដែល​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron កំពុង​ឆ្លង​ខ្លាំងដោយ​គ្មាន​សញ្ញា​បង្ហាញ​ពី​ការថយចុះ​នោះទេ​។​

​ការវិភាគ​របស់​សារព័ត៌មាន Reuters បាន​បង្ហាញថា ចំនួន​អ្នកជំងឺ COVID-19 ដែល​ចូល​សម្រាក​ព្យាបាលនៅ​មន្ទីរពេទ្យ​បាន​កើនឡើង​ជិត ៥០% ​ក្នុង​សប្តាហ៍​មុន ហើយ​ឥឡូវនេះ​មាន​ជាង ១០០,០០០នាក់ជាចំនួន​ខ្ពស់បំផុត​លើកដំបូង ចាប់តាំងពី​ការកើនឡើង​ខ្ពស់​កាលពី​រដូវរងា​មួយឆ្នាំ​មុន​។​ ​សរុបមកសហរដ្ឋអាមេរិក​បាន​ឃើញ​ករណី​ឆ្លង​ជា​មធ្យម​ប្រចាំថ្ងៃ​ចំនួន ៤៨៦,០០០​នាក់កាលពី​សប្ដាហ៍​មុន ជា​អត្រា​មួយ​បាន​កើនឡើង​ទ្វេដង​ក្នុង​រយៈពេល​ ៧​ថ្ងៃ និង​លើសពី​ប្រទេស​ដទៃទៀត​។ ការឆ្លង​ថ្មី​ចំនួន ៩៧៨,៨៥៦​នាក់កាលពី​ថ្ងៃ​ចន្ទ រួមទាំង​ករណី​ឆ្លង​មួយចំនួន​ចាប់ពី​ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យនៅពេលដែល​បណ្ដា​រដ្ឋ​ជាច្រើន​មិន​រាយការណ៍​។

​យោងតាម​តួលេខ​របស់​សារព័ត៌មាន Reuters ចំនួន​ជា​មធ្យម​នៃ​ការស្លាប់​ដោយសារ​វីរុស COVID-19 នៅ​សហរដ្ឋអាមេរិកក្នុង​មួយថ្ងៃនៅតែ​ឋេ​រ​ពេញ​មួយខែ​ធ្នូ និង​ចូលដល់​ដើមខែ​មករា​នៅ​ប្រហែល ១,៣០០នាក់ ទោះបីជា​ការស្លាប់​ជាធម្មតា​តិចជាង​ករណី​ឆ្លង និង​ការចូល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ក៏ដោយ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

មនុស្សជាង ១០០នាក់ស្លាប់ ក្នុងទឹកជំនន់នៅប្រទេសឥណ្ឌា ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន
2026/07/23 04:53:03 pm        1
រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm        1
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១០០នាក់ស្លាប់ ក្នុងទឹកជំនន់នៅប្រទេសឥណ្ឌា ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន

2026/07/23 04:53:03 pm
​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 09:50:57 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am