លោក Trump គំរាមជាថ្មីថា ក្រុមប្រទេស BRICS នឹងរងពន្ធ ១០% ពីអាមេរិក "ឆាប់ៗនេះ"

2025/07/09 05:20:48 pm        146

ប្រធានាធិបតីអាមេរិក លោក Donald Trump បានដាក់ចេញនូវការគំរាមកំហែងរបស់លោកជាថ្មីម្ដងទៀតកាលពីថ្ងៃអង្គារ (០៨ កក្កដា) ថា ក្នុងរយៈពេល "ឆាប់ៗនេះ" សហរដ្ឋអាមេរិក នឹងគិតពន្ធ ១០% បន្ថែមពីលើការនាំចូលពីបណ្តាប្រទេស BRICS ដោយទាក់ទាញការត្អូញត្អែរមួយផ្សេងទៀតពីលោកប្រធានាធិបតីប្រេស៊ីល Luiz Inacio Lula da Silva ដែលទើបតែធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលប្រចាំឆ្នាំរបស់ប្លុកនេះ។

លោក Trump ដែលបានបង្កើនការគំរាមកំហែងពន្ធម្ដងរួចមកហើយកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍មុន បាននិយាយនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃអង្គារ (០៨ កក្កដា) នៅឯសេតវិមានថា ពន្ធនេះកាន់តែកៀកហើយ។ លោកលើកឡើងថា "នរណាម្នាក់នៅប្លុក BRICS នឹងរងពន្ធ ១០% ឆាប់ៗនេះ ប្រសិនបើពួកគេជាសមាជិក BRICS ពួកគេនឹងត្រូវបង់ពន្ធ ១០% ហើយពួកគេនឹងមិននៅជាសមាជិកប្លុកនេះយូរនោះទេ"។

គួរឱ្យដឹងថា ក្រុម BRICS បានពង្រីកកាលពីឆ្នាំមុន លើសពីប្រទេសប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង ដោយរួមបញ្ចូលសមាជិកច្រើនទៀតដូចជាអ៊ីរ៉ង់ និងឥណ្ឌូនេស៊ី។ បណ្ដាមេដឹកនាំនៅក្នុងកិច្ចប្រជុំកំពូលកាលពីចុងសប្ដាហ៍នៅប្រេស៊ីល បានសម្តែងការរិះគន់ដោយប្រយោលចំពោះគោលនយោបាយយោធា និងពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក។

នៅពេលត្រូវសាកសួរពីការគំរាមកំហែងពន្ធរបស់លោក Trump លោកប្រធានាធិបតីបប្រេស៊ីល Lula បានប្រាប់អ្នកកាសែតនៅជំនួបកំពូល BRICS កាលពីនាថ្ងៃចន្ទថា ពិភពលោកមិនចង់បានអធិរាជនោះទេ។ បន្ទាប់ពីដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់នាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi លោក Lula កាលពីថ្ងៃអង្គារ បានសម្តែងការមិនយល់ស្របបន្ថែមទៀត "ជាមួយនឹងប្រធានាធិបតីអាមេរិក ដែលនិយាយបញ្ឆិតបញ្ឆៀងរឿងដាក់ពន្ធលើប្រទេស BRICS នេះ"៕



អត្ថបទដែលទាក់ទង

[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am        61
រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        70
អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am        87

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ

2026/07/24 11:19:54 am
​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm