ប្រមុខ ​UN ​អំពាវនាវ​ឲ្យ​របប​សឹក​មី​យ៉ាន់​ម៉ា​បោះ​បង់​ចោល​រដ្ឋ​ប្រហារ ​និង​ថ្កោល​ទោស​អំពើ​ហិង្សា

2021/04/27 09:59:58 am        44

​​អាមេរិក៖ អគ្គលេខាធិការ​អង្គការសហប្រជាជាតិ ​លោក Antonio Guterres បាន​ទទូច​ដល់​យោធា​មី​យ៉ាន់​ម៉ា​ ឲ្យ​ស្តារ​ការគ្រប់គ្រង​តាម​បែប​លទ្ធិប្រជាធិបតេយ្យ​ឡើងវិញ​​ក្នុង​ប្រទេស​នេះ​ បន្ទាប់ពី​រដ្ឋប្រហារ​កាល​ពី​ខែ​មុន​។​ ​លោក Guterres បាន​ថ្លែង​បន្ទាប់ពី​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ ​បាន​អំពាវនាវ​ជា​ឯកច្ឆន្ទ​ឲ្យ​បោះបង់ ​ការ​ធ្វើ​រដ្ឋប្រហារ​យោធា​នៅ​សហភាព​មី​យ៉ាន់​ម៉ា ដោយ​ថ្កោលទោស​យ៉ាង​ដាច់អហង្ការ ​ចំពោះ​អំពើ​ហិង្សា​ប្រឆាំង​នឹង​ក្រុម​អ្នក​តវ៉ា​ដោយ​ស្ងៀមស្ងាត់ និង​អំពាវនាវ​ឲ្យរបប​សឹក​យោធា​រក្សា​ការ​អត់ធ្មត់​ខ្លាំង​បំផុត​។​

​សេចក្តីថ្លែងការណ៍​រួមត្រូវ​បាន​អនុម័ត​ ដោយ​សមាជិក​ក្រុមប្រឹក្សា​ទាំង ១៥ រួម​ទាំង​ប្រទេសជិតខាង​ និង​មិត្តភ័ក្ដិ​របស់​សហភាព​មី​យ៉ាន់​ម៉ាគឺ​ប្រទេស​ចិន​ នៅ​កិច្ចប្រជុំ​មួយ​តាម​ Video Con​fer​e​nce កាលពី​ថ្ងៃ​ពុធ​។​ លោក Guterres បាន​និយាយ​ថា វា​ពិតជា​ចាំបាច់​ខ្លាំង​ណាស់​ ក្នុង​ការ​ដោះ​លែង​អ្នកទោស​ទាំងអស់​។ វា​ពិតជា​ចាំបាច់​ណាស់ ​ក្នុង​ការ​គោរព​លទ្ធផល​នៃ​ការបោះ​ឆ្នោត​ និង​អនុញ្ញាត​ឲ្យ​មាន​ស្ថានភាព​មួយ ​ដែល​យើង​វិលត្រឡប់​ទៅ​រក​ការ​ផ្ទេរ​អំណាច ​តាម​បែប​ប្រជាធិបតេយ្យ​វិញ។​ ​មន្ត្រី​រដ្ឋបាល​របស់​ប្រធានាធិបតី​អាមេរិក លោក Joe Biden បាន​និយាយ​ថា​ មនុស្ស​ជាង ១.៧០០នាក់​ត្រូវ​បាន​ចាប់ខ្លួន ​រួម​ទាំង​អ្នកសារព័ត៌មាន សកម្មជន​សិទ្ធិមនុស្ស និង​បុគ្គលិក​ពេទ្យ​ជាដើម​។​ ​សហរដ្ឋអាមេរិក​នឹង​បន្ត​ធ្វើការ​ជាមួយ​ដៃគូ​អន្តរជាតិ ​យ៉ាង​ទូលំទូលាយ​ដើម្បី​ជំរុញ​ការទទួលខុសត្រូវ ​ចំពោះ​រដ្ឋប្រហារ​ និង​អ្នក​ដែល​ទទួលខុសត្រូវ​ចំពោះ​អំពើ​ហិង្សា ព្រមទាំង​ធ្វើការ​ដើម្បី​ស្តារ​ឡើង​វិញ​ នូវ​រដ្ឋាភិបាល​ដែល​ជាប់ឆ្នោត​តាម​បែប​ប្រជាធិបតេយ្យ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm