លោកTrump ជួបពិភាក្សាជាថ្មីជាមួយលោក Netanyahu ដើម្បីបញ្ចប់សោកនាដកម្មនៅតំបន់ហ្កាហ្សា

2025/07/09 06:23:15 pm        76

លោក Donald Trump និងលោក Benjamin Netanyahu បានជួបពិភាក្សាគ្នាជាលើកទីពីរក្នុងរយៈពេល២៤ម៉ោងកាលពីថ្ងៃអង្គារ ខណៈប្រធានាធិបតីសហរដ្ឋអាមេរិក បានបង្កើនសម្ពាធលើនាយករដ្ឋមន្ត្រីអ៊ីស្រាអែល ដើម្បីឈានដល់កិច្ចព្រមព្រៀងមួយបញ្ចប់ «សោកនាដកម្ម» នៃសង្រ្គាមនៅតំបន់ហ្កាហ្សា។

ការវិលត្រឡប់របស់លោក Netanyahu ទៅកាន់សេតវិមានសម្រាប់កិច្ចពិភាក្សាជាថ្មី បានធ្វើឡើងបន្ទាប់ពីអ្នកសម្របសម្រួលរបស់ប្រទេសកាតា បានព្រមានថា វានឹងត្រូវការពេលវេលាដើម្បីចុះហត្ថលេខាលើបទឈប់បាញ់ដ៏ស្មុគស្មាញ រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស នៅឯកិច្ចពិភាក្សាក្នុងទីក្រុងដូហា។

បេសកជនពិសេសរបស់ លោកTrump លោកSteve Witkoff បាននិយាយថា លោកសង្ឃឹមថានឹងមានកិច្ចព្រមព្រៀងមួយក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។ លោក Witkoff និយាយថា «យើងសង្ឃឹមថានៅចុងសប្តាហ៍នេះយើងនឹងមានកិច្ចព្រមព្រៀងដែលនឹងនាំយើងឲ្យមានបទឈប់បាញ់រយៈពេល៦០ថ្ងៃ។ លោក Witkoff បាននិយាយបន្ថែមថា កិច្ចព្រមព្រៀងនេះ នឹងរួមបញ្ចូលទាំងការវិលត្រឡប់របស់ចំណាប់ខ្មាំងនៅរស់ចំនួន១០នាក់ដែលត្រូវបានឃុំខ្លួនដោយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនចាប់តាំងពីការវាយប្រហារកាលពីខែតុលាឆ្នាំ២០២៣ របស់ក្រុមហាម៉ាសលើអ៊ីស្រាអែល និងចំណាប់ខ្មាំងស្លាប់ចំនួន៩នាក់ ។ មេដឹកនាំអ៊ីស្រាអែល ដែលបានទទួលទានអាហារពេលល្ងាចជាមួយលោក Trump បានវិលត្រឡប់ទៅសេតវិមានវិញ សម្រាប់កិច្ចពិភាក្សាដែលត្រូវបានធ្វើឡើងដោយគ្មានការចូលរួមពីប្រព័ន្ធផ្សព្វផ្សាយណាមួយឡើយ។

លោក Trump បានរក្សាការគាំទ្រដ៏រឹងមាំរបស់សហរដ្ឋអាមេរិកសម្រាប់អ៊ីស្រាអែល ជាពិសេសជុំវិញសង្រ្គាមអ៊ីរ៉ង់ និងអ៊ីស្រាអែលកាលពីពេលថ្មីៗនេះ ប៉ុន្តែថែមទាំងបាននិងកំពុងបង្កើនសម្ពាធដើម្បីបញ្ចប់នូវអ្វីដែលលោកហៅថា «ឋាននរក» នៅតំបន់ហ្កាហ្សា។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        156
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        144
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        143

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm