រយៈពេល១ខែកន្លះចុងឆមាសទី១នេះ សមត្ថកិច្ចរាជធានី បង្ក្រាបបទល្មើសគ្រឿងញៀន ឃាត់មនុស្ស៧៣នាក់

2025/07/09 06:26:38 pm        160

ជាការឆ្លើយតបទៅនឹងការប្រយុទ្ធប្រឆាំងគ្រឿងញៀនរបស់រាជរដ្ឋាភិបាលកម្ពុជា កម្លាំង​សមត្ថកិច្ច​រាជ​ធានី​ភ្នំពេញ បានបន្តបង្កើនល្បឿនក្នុងការបង្ក្រាបបទល្មើសគ្រឿងញៀន ឱ្យមានប្រសិទ្ធិ​ភាព​ខ្ពស់​ សំដៅធានាឈានទៅរកការកាត់បន្ថយ និងលុបបំបាត់គ្រឿងញៀនចេញពីរាជធានីភ្នំពេញ ។

លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជា​ស្នង​ការ​នគរបាល​រាជ​ធានី​ភ្នំពេញបានឲ្យដឹងថា ក្នុងរយៈពេល១ខែកន្លះ នៅចុងឆមាសទី១ ឆ្នាំ២០២៥នេះ កម្លាំង​សមត្ថ​កិច្ច​រាជធានីភ្នំពេញ បង្ក្រាបករណីប្រើប្រាស់ និងជួញដូរគ្រឿងញៀន រួមទាំងករណីក្មេង​ទំនើង​កាន់​កាប់អាវុធ ជាច្រើនករណី ដោយបានឃាត់ខ្លួនជនសង្ស័យសរុប៧៣នាក់ ។

លោកឧត្តមសេនីយ៍ស្នងការបញ្ជាក់ថា ៖ ក្នុងចំណោមជនសង្ស័យទាំង៧៣នាក់ ( ស្រី០៨នាក់ ) មាន​៣០​នាក់ (ស្រី០៣នាក់) ត្រូវបានបញ្ចូនទៅតុលាការអនុវត្តតាមនីតិវិធីច្បាប់ ។ ដោយឡែក​នៅ​សល់​៤៣នាក់ទៀត (ស្រី០៥នាក់) ត្រូវបានបញ្ចូនទៅមណ្ឌលស្តារនីតិសម្បទា ដើម្បីកាត់​ផ្តាច់​សារ​ធាតុញៀន ។

ក្នុងការបង្ក្រាបគ្រឿងញៀនខាងលើនេះ កម្លាំងសមត្ថកិច្ចដកហូតបានវត្ថុតាងរួមមាន ៖ ថ្នាំញៀន​សរុប​ចំនួន៧៨កញ្ចប់តូចធំ , ដាវដែក.កាំបិតដែក. ពូថៅ ៦៥ដើម , កាំភ្លើងកែច្នៃ០៣ដើម , ឧបករណ៍​កាច់កម៉ូតូមួយចំនួន, គ្រាប់អាវុធខ្លី ៧៥គ្រាប់ រួមទាំងឧបករណ៍ប្រើប្រាស់គ្រឿងញៀន មួយ​ចំនួនធំផ្សេងទៀតផងដែរ ។

សូមបញ្ជាក់ថា ក្នុងអាណត្តិ រាជរដ្ឋាភិបាលនីតិកាលទី៧នេះ រាជរដ្ឋាភិបាល​បាន​ចាត់​ទុក​បញ្ហា​គ្រឿង​ញៀន​គឺជាកិច្ចការងារអាទិភាពចម្បងទី០៤ ដែលចាំបាច់ត្រូវយកចិត្តទុកដាក់គិតគូរ ក្នុង​ការ​ទប់ស្កាត់ និងបង្ក្រាបឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត ៕ លីហេង

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm