តុលាការ ICC ស្វែងរកចាប់ខ្លួនមេដឹកនាំក្រុមតាលីបង់ ជុំវិញការធ្វើទុក្ខបុកម្នេញលើស្ត្រី

2025/07/09 06:27:52 pm        107

តុលាការព្រហ្មទណ្ឌអន្តរជាតិ(ICC) កាលពីថ្ងៃអង្គារ ទី៨ ខែកក្កដា បានចេញដីកាចាប់ខ្លួនមេដឹកនាំជាន់ខ្ពស់២រូបរបស់ក្រុមតាលីបង់ ដោយចោទប្រកាន់ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ សម្រាប់ការធ្វើទុក្ខបុកម្នេញលើស្ត្រី និងក្មេងស្រី។ ចៅក្រម បាននិយាយថាមាន «ហេតុផលសមស្រប» ដើម្បីដាក់ការសង្ស័យលើមេដឹកនាំជាន់ខ្ពស់ក្រុមតាលីបង់ លោក Hibatullah Akhundzada និងលោក Abdul Hakim Haqqani ពីបទប្រព្រឹត្តការធ្វើទុក្ខបុកម្នេញផ្អែកលើយេនឌ័រ។

តុលាការ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា «ខណៈក្រុមតាលីបង់បានដាក់ច្បាប់ និងបម្រាមមួយចំនួនលើប្រជាជនក្នុងប្រទេសទាំងមូល ពួកគេបានដាក់គោលដៅជាពិសេសទៅលើស្ត្រីនិងក្មេងស្រី ក្នុងហេតុផលភេទរបស់ពួកគេ ដោយបានដកហូតសិទ្ធិ និងសេរីភាពជាមូលដ្ឋាន»។

ចៅក្រមតុលាការ ICC បាននិយាយថា ក្រុមតាលីបង់បាន «ដកហូតសិទ្ធ» របស់ក្មេងស្រី និងស្ត្រី នូវសិទ្ធិទទួលបានការសិក្សាអប់រំ ឯកជនភាព ជីវិតគ្រួសារ និងសេរីភាពនៃការធ្វើដំណើរ ការបញ្ចេញមតិ មនសិការ និងសាសនា។

តុលាការបាននិយាយថា ឧក្រិដ្ឋកម្មដែលត្រូវបានចោទប្រកាន់ត្រូវបានប្រព្រឹត្តនៅចន្លោះថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ នៅពេលដែលក្រុមតាលីបង់បានដណ្តើមអំណាច និងបន្តរហូតដល់យ៉ាងហោចណាស់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥នេះ។

អាជ្ញាធរក្រុមតាលីបង់ពុំបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ ហើយតុលការICC ដែលមានមូលដ្ឋាននៅទីក្រុងឡាអេ ត្រូវបានបង្កើតឡើងដើម្បីគ្រប់គ្រងលើឧក្រិដ្ឋកម្មដ៏អាក្រក់បំផុតរបស់ពិភពលោក ដូចជាឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm