កម្ពុជាកំពុងបន្តស្វែងរកទីផ្សារថ្មីៗ ដើម្បីពង្រីកទីផ្សារនាំចេញបន្ថែម

2025/07/09 06:59:50 pm        126

កម្ពុជាបាននិងកំពុងបន្តខិតខំប្រឹងប្រែងស្វែងរកទីផ្សារថ្មីៗបន្ថែមទៀត តាមរយៈ​ការ​ចរចា​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្មសេរី ជាមួយ បណ្តាប្រទេសផ្សេងៗទៀត ដោយមិនពឹងផ្អែក​តែនៅ​លើ​ឧស្សាហ​កម្ម​កាត់​ដេរ និងសម្លៀកបំពាក់ ឬការទីពឹងទីផ្សារអាមេរិកទាំងស្រុងនោះឡើយ។  

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លើក​ឡើង​នៅ​ក្នុង​សន្និសីទសារព័ត៌មាន ស្ដីអំពីពន្ធបដិការរបស់សហរដ្ឋអាមេរិក នៅទីស្ដីការ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា នៅថ្ងៃទី៨ខែកក្កដាម្សិលមិញនេះថា ជុំវិញទីផ្សារពាណិជ្ជកម្មនេះ កម្ពុជាមិន​មែន​នៅ​ស្ងៀម​នោះ​ឡើយ ដោយកម្ពុជាកំពុងអនុវត្តលើទីផ្សារដែលមានស្រាប់ និ​ង​បាន​កំពុង​បន្ត​ស្វែង​រក​ទី​ផ្សារថ្មីៗបន្ថែម ស្របតាមច្បាប់វិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ដែលមាន​ការ​លើក​ទឹក​ចិត្ត​ល្អ​ជាង​គេនៅតំបន់អាស៊ាន ដោយបើក ទូលំទូលាយ ដើម្បីផ្តល់ឱកាស​ដល់​អ្នក​វិនិយោគ​មក​បណ្តាក់​ទុន​លើគ្រប់វិស័យ ជាពិសេសកម្ពុជាបើកឱកាសឱ្យវិនិយោគិនអាចមក បណ្តាក់ទុន ១០០ ភាគរយ ខណៈប្រទេសមួយចំនួនមិនអនុញ្ញាត្តិបែបនេះឡើយ។ ក្រៅពីនេះ រាជរដ្ឋាភិបាល​មាន​វិធាន​ការ​គ្រប់បែប យ៉ាង ដើម្បីកាត់បន្ថយតម្លៃផលិតនៅកម្ពុជាដូចជា កាត់បន្ថយតម្លៃឡូជីស្ទិក ពេល​វេលា និងចំណាយផ្សេងៗ ក្នុងគោលដៅថែរក្សា អ្នកវិនិយោគនៅកម្ពុជា។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បន្តឱ្យដឹងថា ជុំវិញការស្វែងរកទីផ្សារថ្មីៗ, នៅថ្ងៃទី ១៦ ខាងមុខនេះ សម្តេច​ធិបតី នាយករដ្ឋមន្រ្តី នឹងដឹកនាំអង្គប្រជុំ ដើម្បីពិនិត្យលើនីតិវិធី និងសំណូមពររបស់កម្ពុជា ក្នុង​ការជំរុញចេញផលិតផលកសិផលចូលទីផ្សារចិន ឱ្យបានច្រើនបន្ថែមទៀត។ បញ្ហានេះ ក្រសួង​ពាណិជ្ជកម្ម ក៏បាននិងកំពុងខិតខំប្រឹងប្រែងចរចារកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយ បណ្តា​ប្រទេសមួយចំនួន ក្នុងនោះកម្ពុជាបានកំពុងធ្វើពិពិធកម្មសេដ្ឋកិច្ច ដោយ​មិន​ពឹង​ផ្អែក​តែ​នៅ​លើ​ឧស្សាហកម្មកាត់ដេរ និងសម្លៀក បំពាក់ ឬការទីពឹងទីផ្សារអាមេរិកទាំងស្រុងនោះឡើយ។  

លោកបណ្ឌិត ហុង វណ្ណៈ ជំនាញសេដ្ឋកិច្ច វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិរាជបណ្ឌិតសភាកម្ពុជា លើក​ឡើងថា ជុំវិញការធ្វើ ពិពិធកម្មលើវិស័យឧស្សាហកម្ម ឃើញថា កម្ពុជាបាន​កំពុង​ស្រូប​យក​ការ​វិនិយោគនៅលើឧស្សាហកម្មផ្សេងៗគ្នាជាបន្តបន្ទាប់ ដោយ តាមរយៈនេះបង្ហាញថា កម្ពុជា​មិន​ពឹង​ផ្អែកតែលើឧស្សាហកម្មកាត់ដេរ និងសម្លៀកបំពាក់ទាំងស្រុងនោះឡើយ ព្រោះឧស្សាហ​កម្ម​កាត់ដេរ គឺជាវិស័យមួយដែលផុយស្រួយ ហើយវិស័យ​នេះ​មិន​មែន​ជាមូល​ដ្ឋាន​គ្រឹះ​យូរ​អង្វែង​សម្រាប់​អភិវឌ្ឍសេដ្ឋកិច្ចនោះទេ ក្នុងនោះអ្វី ដែលជាមូលដ្ឋាន​សេដ្ឋកិច្ច​ដ៏​សំខាន់​ដើម្បី​សេដ្ឋកិច្ច​រឹងមាំ គឺវិស័យឧស្សាហកម្មពាក់កណ្តាលធុនធ្ងន់ ឬធុនធ្ងន់ ទេសចរណ៍ និងវិស័យ កសិកម្មជាដើម ដែល​កម្ពុជាបាននិងកំពុងក្តោបយកបម្រើដល់សេដ្ឋកិច្ចជាតិ៕ អត្ថបទ៖ សុន រ៉ាឌី 

អត្ថបទដែលទាក់ទង

ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        132
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        148
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        102

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ

2026/07/24 09:47:13 am
​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm