កងរាជអាវុធហត្ថបានរួមចំណែកយ៉ាងសកម្មក្នុងកិច្ចការពារជាតិ និងសន្តិសុខ សណ្តាប់ធ្នាប់​ជូន​ពលរដ្ឋ

2025/07/09 12:30:24 pm        271

រយៈពេល ៣២ឆ្នាំក្រោយបង្កើតកងរាជអាវុធហត្ថលើផ្ទៃប្រទេស ពោលគឺថ្ងៃទី១៤ កក្កដា ឆ្នាំ​១៩៩៣​-​ថ្ងៃទី១៤ កក្កដា ឆ្នាំ២០២៥ កងរាជអាវុធ​ហត្ថ​បាន​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​កិច្ច​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់ ការពារជាតិ សាសនា ព្រះមហាក្សត្រ និងការពារ​រាជ​រដ្ឋាភិបាល​ស្រប​ច្បាប់​កើត​ចេញ​ពីការបោះឆ្នោត ហើយនឹងប្តេជ្ញាបន្ត​អនុវត្ត​ឲ្យ​បាន​ម៉ឺង​ម៉ាត់​បំផុត​រាល់​បទ​បញ្ជា​របស់​រាជ​រដ្ឋាភិបាល ទប់ស្កាត់រាល់ឧបាយកលនានារបស់ពួកបច្ចាមិត្ត ដែលប្រឆាំង​នឹងផល​ប្រយោជន៍​ប្រទេស​ជាតិ និងប្រជាជន ។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្តីពីការប្រារព្ធខួបលើកទី៣២ឆ្នាំ នៃការបង្កើតកងរាជអាវុធហត្ថ និង​សម្ពោធ​នូវ​សមិទ្ធផល​នានា​នៅ​មជ្ឈ​មណ្ឌល​ហ្វឹកហ្វឺន​កង​រាជ​អាវុធ​ហត្ថ​ភ្នំ​ជុំ​សែន​រីក​រាយ​ស្ថិត​នៅ​ខេត្តកំ​ពង់ឆ្នាំង ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ខាង​មុខ​នេះ​ក្រោម​អធិបតី​ភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជានោះ អ្នកនាំ​ពាក្យ​កង​រាជ​អាវុធ​ហត្ថ​លើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ អេង ហ៊ី បានឲ្យដឹងថា តាំងពី បង្កើត​ម​ក​កង​រាជ​អាវុធ​ហត្ថ​បាន​ការពារសន្តិសុខ សណ្តាប់ធ្នាប់ ការពារបូរណភាពទឹកដឹក និងអធិបតេយ្យភាពខ្មែ ការងារ​សង្រ្គោះគ្រោះមហន្តរាយ រួមទាំងបានរួមចំណែកសកម្មភាព មនុស្សធម៌ជា​ច្រើន​ទៀត​ផង​ដែរ​ ជាមួយរាជរដ្ឋាភិបាល និងសម្បុរសជនដទៃទៀតនោះ។

បើតាមលោកឧត្តមសេនីយ៍ អេង ហ៊ី បានលើកឡើងផងដែរថា កងរាជអាវុធហត្ថ ជា​កម្លាំង​ប្រដាប់​អាវុធ​មួយ​ដែល​ស្ថិត​នៅក្រោមបញ្ជាផ្ទាល់របស់នាយករដ្ឋមន្ត្រី ហើយបេសកកម្មចម្បង​របស់​កង​រាជ​អាវុធ​ហត្ថ​ គឺបម្រើ ការពារ និងសង្គ្រោះ ដោយឈរលើតួនាទីជាមូលដ្ឋានសំខាន់ៗជាច្រើនដូចជា តួនាទី​ជា​នគរបាលរដ្ឋបាល,ជានគរបាលយុត្តិធម៌ និងបំពេញបេសកកម្មពិសេសផ្នែកយោធា រួម​ទាំង​កិច្ច​ការងារជាច្រើនទៀត។

អ្នកនាំពាក្យរូបនេះ បានឲ្យដឹងផងដែរថា កងរាជអាវុធហត្ថក៏មានតួនាទីដឹកនាំ និង​ចូល​រួម​ទប់​ស្កាត់​បទ​ល្មើសព្រៃឈើ និងទប់ស្កាត់បទល្មើសនេសាទ និងប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀន បទ​ល្មើសបច្ចេកវិទ្យាអនឡាញ ទប់ស្កាត់អំពើជួយដូរមនុស្ស និងបទ​ឧក្រិដ្ឋ​កម្ម​ជា​ច្រើន​ទៀត​ផង​ដែរ ដើម្បីភាពសុខសាន្តរបស់ប្រជាពលរដ្ឋ និងប្រទេសជាតិទាំងមូលនោះ៕ អត្ថបទ៖ បាន ចក់


អត្ថបទដែលទាក់ទង

ពលករ និងសហគមន៍ខ្មែរជាង ៤០០០នាក់នៅក្នុងក្រុងក្វាងជូនៃប្រទេសកូរ៉េខាងត្បូង ប្រារព្ធកម្មវិធីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
2026/04/05 08:20:22 pm        1
មន្ត្រីនគរបាលព្រំដែនខេត្តកោះកុង ដែលបាញ់មនុស្សស្លាប់ចូលសារភាពហើយ
2026/04/05 06:14:31 pm        1
អាជ្ញាធរខេត្តព្រះសីហនុបើកប្រតិបត្តិការបង្ក្រាប online scam មួយកន្លែងឃាត់ខ្លួនជនបរទេស១២១នាក់
2026/04/05 05:28:57 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ពលករ និងសហគមន៍ខ្មែរជាង ៤០០០នាក់នៅក្នុងក្រុងក្វាងជូនៃប្រទេសកូរ៉េខាងត្បូង ប្រារព្ធកម្មវិធីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

2026/04/05 08:20:22 pm
​មន្ត្រីនគរបាលព្រំដែនខេត្តកោះកុង ដែលបាញ់មនុស្សស្លាប់ចូលសារភាពហើយ
2026/04/05 06:14:31 pm
​ក្រុមហេសបូឡា អះអាងថា ខ្លួនបានវាយប្រហារនាវាចម្បាំងអ៊ីស្រាអែលដោយមីស៊ីលតម្រង់គោលដៅ
2026/04/05 05:29:39 pm
​អាជ្ញាធរខេត្តព្រះសីហនុបើកប្រតិបត្តិការបង្ក្រាប online scam មួយកន្លែងឃាត់ខ្លួនជនបរទេស១២១នាក់
2026/04/05 05:28:57 pm
​អាជ្ញាធរអាមេរិកចាប់ខ្លួនសាច់ញាតិរបស់អតីតមេបញ្ជាការយោធាអ៊ីរ៉ង់ ដែលរស់នៅក្រុង Los Angeles
2026/04/05 05:27:39 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/04/05 11:29:36 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/04/03 09:57:19 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/04/04 11:02:08 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/04/05 02:29:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am