សម្តេចតេជោ៖ មេដាយមាសរបស់កីឡាការិនី អ៊ុក ស្រីមុំ គឺជាកិត្តិយសសម្រាប់ជាតិ និងប្រជាជនកម្ពុជាទាំងមូល

2022/01/05 05:32:53 pm        108

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី មានប្រសាសន៍ថា កីឡាប៊ូលរបស់កម្ពុជា វាហាក់ដូចជាចម្លែកបន្តិច ដែលកីឡាប្រភេទនេះ បានបង្កើតឡើងដោយប្រទេសនៅអឺរ៉ុប ជាពិសេសគឺប្រទេសបារាំងជាម្ចាស់នោះ អ្នកដែលលេងដល់ផ្តាច់ព្រ័ត្រគឺអ្នកនៅអាស៊ីទៅវិញ ហើយមេដាយដែលផ្តល់ឱ្យយើងមកនេះ គឺសម្រាប់ជាតិ និងប្រជាជនមិនមែនគ្រាន់តែកីឡាការិនី អ៊ុក ស្រីមុំ តែម្នាក់នោះទេ។

សម្តេចតេជោ ថ្លែងដូច្នេះនៅក្នុងឱកាស​អញ្ជើ​ញជា​អធិ​បតី​ដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់​​ប្រាក់​រង្វាន់​លើក​ទឹកចិត្ត​របស់រាជរដ្ឋាភិបាល​ ជូនដល់កីឡាការិនី អ៊ុក ស្រីមុំ ជ័យ​លាភី​មេដាយមាស​ពិភពលោក កីឡាប៉េតង់ នៅទីក្រុងSanta Susanna​ ប្រទេសអេស្ប៉ាញ ឆ្នាំ២០២១។

ក្នុងពិធីដែលធ្វើនៅវិមានសន្តិភាពនាព្រឹកថ្ងៃទី៥ ខែមករាឆ្នាំ២០២២នេះ សម្តេចបានមានប្រសាសន៍​ថា​៖ ការ​ផ្តល់​កិត្តិ​យស​ឱ្យ​យក​ម៉ូតូអមដែលជាកំរិតថ្នាក់ប្រមុខរដ្ឋ ​ប្រមុខរដ្ឋាភិបាល មិនមែន​ជា​ការ​អមកីឡាការិនី អ៊ុក ស្រីមុំទេ ​ហើយ​បើ​សិនកីឡាការិនី អ៊ុក ស្រីមុំ មិនមានមេដាយជាប់នឹងខ្លួនទេ នឹង​មិនមានលទ្ធភាពឱ្យម៉ូតូ ​អម​ដង្ហែ​នោះឡើយ​ , នេះ​ជា​ការ​​អមនូវមេដាយ​មាស​ដែល​កម្ពុជា​ទទួលបាន។

សូមបញ្ជាក់ថា៖ ការប្រកួត កីឡាប៉េតង់ ជើងឯក ពិភពលោកឆ្នាំ ២០២១ នៅប្រទេសអេស្ប៉ាញ បាន រៀបចំការប្រកួតមាន៣ផ្នែកគឺ ផ្នែកនារី ផ្នែកបុរសនិង យុវជន ប៉ុន្តែកម្ពុជាមិនបាន បញ្ជូន​កីឡាករ​ផ្នែកយុវជនទៅ ចូលរួមទេ ហើយជាលទ្ធផលកម្ពុជា ដណ្តើមបានមេដាយមាសផ្នែក ​នារីលើ វិញ្ញាសា វាយយកពិន្ទុ ដោយកីឡាការិនី អ៊ុក ស្រីមុំ ។

មេដាយមាសឆ្នាំ២០២១ ដែលប្រមុខរាជរដ្ឋាភិបាលផ្តល់កិត្តិយស​លើកសរសើរ​និង​ប្រគល់​ប្រាក់រង្វាន់ជូននេះ ​គឺជា​មេដាយមាសពិភពលោកទី៥ហើយរបស់កម្ពុជាទៅលើ វិញ្ញាសា វាយយក ពិន្ទុ បន្ទាប់ពីមេដាយមាស៤ជំនាន់ ជាប់ៗគ្នារបស់វីរកីឡាការិនី កែ ឡេង ដែលបានឈ្នះក្នុង ឆ្នាំ២០១៣ នៅប្រទេសបារាំង, ឆ្នាំ២០១៥ នៅប្រទេសថៃ ,ឆ្នាំ ២០១៧នៅប្រទេសចិន និង ឆ្នាំ ២០១៩ ដែលកម្ពុជាទទួលធ្វើម្ចាស់ផ្ទះនោះ។

កីឡាការិនី អ៊ុក ស្រីមុំ ដែលជាម្ចាស់មេដាយមាស ជើងឯកពិភព​លោក​នៅប្រទេសអេស្ប៉ាញនេះ លើ​វិញ្ញា​សាវាយយកពិន្ទុ(ផ្នែកនារី)កាលពីថ្ងៃទី ១៤ ខែវិច្ឆិកាឆ្នាំ២០២១ ​ហើយកីឡាការិនី អ៊ុក ស្រីមុំ បានធ្វើដំណើរវិល​ត្រឡប់​មក​ដល់មាតុប្រទេស វិញដោយទទួលបានការស្វាគមន៍យ៉ាង កក់ក្តៅពី ស្ថាប័ន ពាក់ព័ន្ធ កីឡាជាពិសេស បាន​ទទួល​​ការ​លើក​ទឹកចិត្តពីរាជរដ្ឋាភិបាលឱ្យរៀបចំ ក្បួនដង្ហែ អម​ដោយម៉ូតូ ស​យ៉ាង​អធិកអធម៕ អត្ថបទ៖ មុត សុទ្ធ 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        123
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        109

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm