ប្រធានសហភាពអឺរ៉ុប និយាយថា អឺរ៉ុបត្រូវតែរៀបចំពង្រឹងកម្លាំងឡើងវិញ ក្នុងរយៈពេល ៥ឆ្នាំទៀត

2025/07/09 08:41:14 pm        159

នាយករដ្ឋមន្ត្រីដាណឺម៉ាក លោកស្រី Mette Frederiksen បានព្រមានកាលពីថ្ងៃអង្គារថា រុស្ស៊ីអាចបង្កការគំរាមកំហែងសន្តិសុខយ៉ាងពិតប្រាកដដល់សហភាពអឺរ៉ុប នៅចុងទសវត្សរ៍នេះ ហើយឧស្សាហកម្មការពារជាតិនៅអឺរ៉ុប និងអ៊ុយក្រែន ត្រូវតែបង្កើនការរៀបចំ ក្នុងរយៈពេល ៥ឆ្នាំ ។

នៅក្នុងសុន្ទរកថាទៅកាន់សភាអឺរ៉ុបដែលបង្ហាញពីការចាប់ផ្តើមអាណត្តិ ៦ខែរបស់ប្រទេសដាណឺម៉ាក ក្នុងនាមជាអ្នកកាន់តំណែងជាប្រធានសហភាពអឺរ៉ុប លោកស្រី Frederiksen បានសម្តែងការសោកស្តាយថា៖«ការកាត់បន្ថយការចំណាយលើវិស័យការពារជាតិរបស់យើង ក្នុងរយៈពេល ៣០ឆ្នាំកន្លងមក គឺជាកំហុសដ៏ធំមួយ»។

មន្ត្រីអឺរ៉ុប បានព្រមានថា លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន អាចព្យាយាមសាកល្បងការធានាសន្តិសុខមាត្រា ៥ របស់អង្គការណាតូ ក្នុងពេលឆាប់ៗនេះ ដែលជាការសន្យាថា ការវាយប្រហារលើសម្ព័ន្ធមិត្តណាមួយ នឹងត្រូវបានឆ្លើយតបជាមួយនឹងការឆ្លើយតបរួមពីប្រទេសទាំង ៣២។ សម្ព័ន្ធមិត្តភាគច្រើន គឺជាប្រទេសសហភាពអឺរ៉ុប។

រុស្ស៊ីត្រូវបានចោទប្រកាន់ពីបទបំផ្លិចបំផ្លាញ ការវាយប្រហារតាមអ៊ីនធឺណិត និងយុទ្ធនាការព័ត៌មានក្លែងក្លាយ ដែលភាគច្រើនធ្វើឲ្យការគាំទ្ររបស់អឺរ៉ុបសម្រាប់អ៊ុយក្រែន ចុះខ្សោយ ហើយខណៈដែលអឺរ៉ុបមិនស្ថិតក្នុងសង្រ្គាម ប៉ុន្តែលោក Mark Rutte អគ្គលេខាធិការអង្គការណាតូ បាននិយាយថា មិនទាន់មានសន្តិភាពទេ។

លោកស្រី Frederiksen បានថ្លែងប្រាប់សមាជិកសភាសហភាពអឺរ៉ុប នៅទីក្រុង Strasbourg ប្រទេសបារាំងថា៖«ការពង្រឹងឧស្សាហកម្មការពារជាតិរបស់អឺរ៉ុប គឺជាអាទិភាពដ៏សំខាន់បំផុត ហើយយើងត្រូវតែអាចការពារខ្លួននៅឆ្នាំ ២០៣០។ យើងមិនគួរអនុញ្ញាតឲ្យអឺរ៉ុបត្រូវបានដាក់ឲ្យនៅក្នុងទីតាំងមួយ ដែលយើងមិនអាចការពារខ្លួនយើង បានទៀតនោះទេ ពោលគឺយើងត្រូវការពារខ្លួនយើងឲ្យបានជាដាច់ខាត»។

អត្ថបទដែលទាក់ទង

EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1
ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm        1
ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម

2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm