ការកើនឡើងនូវឧបទ្ទវហេតុនៃអំពើហិង្សា ត្រូវបានគេដឹងយ៉ាងច្បាស់នៅក្នុងតំបន់វេសបែង (West Bank) ហើយនាពេលថ្មីៗនេះ មិនត្រូវបានរាយការណ៍ដោយប្រព័ន្ធផ្សព្វផ្សាយពិភពលោក ដែលត្រូវរំខានដោយសង្រ្គាមនៅតំបន់ហ្កាហ្សា និងអ៊ីរ៉ង់។

កាលពីថ្ងៃទី ២៥ ខែមិថុនា កម្លាំងនៃអ្នកតាំងលំនៅជនជាតិអ៊ីស្រាអែលប្រហែល ១០០នាក់ ដែលភាគច្រើននៃពួកគេ បានពាក់ម៉ាស់ បានសម្រុកចូលទៅទីក្រុង Kafr Malik នៃតំបន់វេសបែងរបស់ប៉ាឡេស្ទីន មានចម្ងាយ ១៧គីឡូម៉ែត្រ ភាគឦសាននៃទីក្រុងរ៉ាម៉ាឡា (Ramallah)។

នេះមិនមែនជាលើកទី១ទេ ដែលក្រុងនេះ ត្រូវបានគេវាយប្រហារ ប៉ុន្តែលើកនេះ គឺពិតជាខុសគ្នាពីលើក មុនៗ។
ដោយមានការជំរុញពីរដ្ឋមន្ត្រីស្តាំនិយមនៅក្នុងរដ្ឋាភិបាលចម្រុះរបស់អ៊ីស្រាអែល អ្នកតាំងទីលំនៅនៅទូទាំងតំបន់វេសបែង កាន់តែបង្កហិង្សាចំពោះប្រទេសជិតខាងអារ៉ាប់របស់ពួកគេ។
ទីក្រុង Kafr Malik ស្ថិតនៅជិតកន្លែងតាំងទីលំនៅខុសច្បាប់ ដែលបានបង្កើតឡើងក្នុងឆ្នាំ ២០១៩ ត្រូវបានវាយប្រហារម្តងហើយម្តងទៀត។ ប៉ុន្តែលើកនេះ ផលវិបាក គឺហួសពីការយារយី ការវាយដំ និងបំផ្លាញទ្រព្យសម្បត្តិទៅទៀត។