លោក Trump គំរាមថា "លែងពន្យារពេល" ថ្ងៃកំណត់យកពន្ធថ្មីទី០១ ខែសីហា ទៀតហើយ

2025/07/09 09:02:09 pm        108

លោកប្រធានាធិបតីអាមេរិក Donald Trump បានបញ្ជាក់ច្បាស់ៗកាលពីថ្ងៃអង្គារ (០៨ កក្កដា) ថានឹងពុំមាន "ការពន្យាពេល" បន្ថែមទៀតនៅក្នុងថ្ងៃផុតកំណត់យកពន្ធថ្មីទី០១ ខែសីហា ខាងមុខនោះទេ ដែលលោកបានកំណត់កាលពីថ្ងៃចន្ទសប្ដាហ៍នេះសម្រាប់ដៃគូពាណិជ្ជកម្មនានារបស់សហរដ្ឋអាមេរិក ដើម្បីចរចាកិច្ចព្រមព្រៀងថ្មី បើពុំនោះទេពួកគេត្រូវប្រឈមមុខនឹងពន្ធខ្ពស់ខ្លាំងលើទំនិញដែលនាំចូលទៅកាន់សហរដ្ឋអាមេរិក។

នៅក្នុងសារបង្ហោះលើបណ្ដាញសង្គម Truth Social លោក Trump បានសរសេរថា៖ "តាមលិខិតជូនដំណឹងអត្រាពន្ធ ដែលបានផ្ញើរួចហើយទៅកាន់ប្រទេសផ្សេងៗ និងលិខិតដែលនឹងត្រូវផ្ញើជាបន្តបន្ទាប់ទៀត បានបញ្ជាក់ថា ពន្ធគយនឹងចាប់ផ្តើមបង់នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៥។ ពុំមានការផ្លាស់ប្តូរដល់កាលបរិច្ឆេទនេះទេ ម្យ៉ាងវិញទៀត ប្រាក់ទាំងអស់នឹងដល់កំណត់ ហើយនិងត្រូវបង់ចាប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៥ តទៅ ដោយពុំមានការបន្ថែមណាមួយនឹងត្រូវបានផ្តល់ឱ្យនោះឡើយ"។

ទីផ្សារភាគហ៊ុនដែលខិតជិតមាត់ជ្រោះរួចទៅហើយ បន្ទាប់ពីលោក Trump បានចាប់ផ្តើមផ្ញើលិខិតព្រមានកាលពីថ្ងៃចន្ទ ពេលនេះបានបន្តធ្លាក់ចុះយ៉ាងគំហុកបន្ថែមទៀតក្រោយការបង្ហោះថ្មីនេះ។

គួរឱ្យដឹងថា ការផ្អាកពន្ធបដិការរបស់លោក Trump ដើមឡើយត្រូវដល់កំណត់ថ្ងៃ០៩ កក្កដា ប៉ុន្តែលោកបានផ្អាកប្រកាសកាលបរិច្ឆេទកំណត់ថ្មី ០១ សីហានោះ ខណៈពេលកំពុងបញ្ជូនលិខិតរាប់សិបច្បាប់ព្រមានប្រទេសនានាថា ទំនិញរបស់ពួកគេនឹងត្រូវទទួលរងពន្ធបដិការជិតដល់អត្រា ដែលលោកធ្លាប់បានប្រកាសនៅ “ថ្ងៃរំដោះ” ដ៏តក់ស្លុតរបស់លោកក្នុងខែមេសា៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm