ទំនប់អូរតេធិបតី ត្រៀមផ្គត់ផ្គង់ទឹកស្អាតជូនពលរដ្ឋរាប់ពាន់គ្រួសារបន្ថែមទៀតក្នុងខេត្តមណ្ឌលគិរី

2025/07/09 09:57:39 pm        432

មណ្ឌលគិរី៖ ទំនប់អូរតេធិបតី ដែលជាសមិទ្ធផលដ៏សំខាន់មួយនៅស្រុកអូររាំង ខេត្តមណ្ឌលគិរី បាន​និង​កំពុងឈាន​ទៅ​រក​ដំណាក់​កាល​ចុង​ក្រោយ​នៃ​ការ​ត្រៀម​ខ្លួន​ផ្គត់​ផ្គង់​ទឹក​ស្អាត​ជូន​ប្រជា​ពលរដ្ឋ​។ ដោយប្រជាពលរដ្ឋរាប់ពាន់គ្រួសារបន្ថែមទៀត ក្នុងក្រុងសែនមនោរម្យ និង​ស្រុក​ពេជ្រា​ដា ​និងមានបណ្ដាញទឹកស្អាតប្រើប្រាស់ក្នុងពេលដ៏ខ្លីខាងមុខ ។

 លោក សូរ សុវណ្ណារិទ្ធ អគ្គនាយកនៃរដ្ឋាករទឹកខេត្តមណ្ឌលគិរី បានបញ្ជាក់ប្រាប់ BTV តាម​ទូរស័ព្ទ​ថា បច្ចុប្បន្នក្រុមការងារកំពុងដាក់ដេញថ្លៃការសាងសង់ស្ថានីយចែកចាយទឹកស្អាតមួយ ដើម្បី​អាចយកទឹកពីទំនប់អូរតេធិបតីទៅចែកចាយបន្ថែមដល់ប្រជាពលរដ្ឋក្នុងក្រុងសែនមនោរម្យ និង​ឃុំពូជ្រៃ ស្រុកពេជ្រាដា។ លោកបានគូសបញ្ជាក់ថា យ៉ាងយូរនៅដើមឆ្នាំ២០២៧ ស្ថានីយ​ចែក​ចាយ​នឹង​អាចដំណើរការផ្គត់ផ្គង់ទឹកស្អាតចេញពីទំនប់អូរតេធិបតី។

 

ទំនប់នេះមានសមត្ថភាពអាចផ្ដល់តម្រូវការទឹកស្អាតប្រមាណ ៩,០០០ម៉ែត្រគូបក្នុងមួយថ្ងៃ ខណៈ​តម្រូវការជាក់ស្ដែងត្រឹម ៧,០០០ម៉ែត្រគូបប៉ុណ្ណោះ។ នេះមានន័យថា ទំនប់​អូរតេ​ធិបតី​មាន​សក្ដា​នុពល​ខ្ពស់​ក្នុងការផ្គត់ផ្គង់ទឹកស្អាតដល់ប្រជាពលរដ្ឋប្រមាណ ៧,០០០​គ្រួសារ​បន្ថែម​ទៀត​ ក្រៅពីទឹកស្អាតក្នុងក្រុងសែនមនោរម្យដែលអាចផ្គត់ផ្គង់ប្រហែលជាង ៣,០០០​គ្រួសារ​រួច​ទៅ​ហើយ។

 លោក សៀក មុន្នី អភិបាលស្រុកអូររាំង បានលើកឡើងថា ក្រៅពីសមិទ្ធផលទំនប់អូរតេធិបតី ដែល​ជា​ប្រភពចែកចាយទឹកស្អាតដ៏ធំសម្បើមនេះ អនាគតដ៏ខ្លីខាងមុខ គម្រោង​ថា​ម​ពល​កង្ហារ​ខ្យល់​ដ៏​ធំ​មួយ​សម្រាប់ផលិតអគ្គិសនី ក៏នឹងបើកការដ្ឋានសាងសង់ក្នុងស្រុកអូររាំង ដែលនឹង​រួម​ចំណែក​យ៉ាង​សំខាន់ក្នុងការផ្គត់ផ្គង់ថាមពល និងបង្កើតការងារក្នុងតំបន់។

 

គួររម្លឹកថា ទំនប់អូរតេធិបតី ដែលជាគម្រោងធនធានទឹកពហុវិស័យតម្លៃ ៦២លានដុល្លារអាម៉េរិក បាន​សម្ពោធ​ដាក់ឲ្យប្រើប្រាស់ជាផ្លូវការកាលពីចុងឆ្នាំ២០២៤ ក្រោយចំណាយ​ពេល​សាង​សង់​ប្រមាណ​៣​ឆ្នាំ។ ទំនប់នេះមានសមត្ថភាពស្តុកទឹក ១២លានម៉ែត្រគូប និងបំពាក់​ដោយ​ហេដ្ឋា​រចនា​​ស​ម្ព័ន្ធ​សំខាន់ៗជាច្រើន រួមមាន៖ ទំនប់បេតុងប្រវែង ៣០៦ម៉ែត្រ ដែលដើរ​តួជា​ស្ពាន​ឆ្លង​កាត់, សំណង់បង្ហូរទឹក, អគារការិយាល័យ, និងផ្លូវបេតុងជុំវិញអាង។

 

ក្រៅពីទឹកស្អាត អាជ្ញាធរខេត្តក៏រំពឹងថា ទំនប់នេះនឹងរួមចំណែកជំរុញវិស័យទេសចរណ៍ និង​អភិវឌ្ឍន៍​ហេដ្ឋា​រចនាសម្ព័ន្ធផ្សេងៗទៀត ។ ទំនប់អូរតេធិបតី គឺជាផ្នែកមួយនៃ​ផែនការ​មេ​របស់​ក្រសួង​ធន​ធានទឹក ដើម្បីធានាការផ្គតផ្គង់ទឹក និងជំរុញនិរន្តរភាព​សម្រាប់​ការ​អភិវឌ្ឍ​ខេត្ត​មណ្ឌល​គិរី​ទាំង​មូល​៕ អ៊ិត ភីរុណ

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        322
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm