វីរ​កីឡា​ការិនី អ៊ុក ស្រីមុំ ទទួល​បាន​ថវិកា​លើក​ទឹកចិត្ត​ពី​រាជរដ្ឋាភិបាល និង​សម្ដេច​តេ​ជោ ហ៊ុន សែន សរុប ២​ម៉ឺន​ដុល្លារ​

2022/01/05 05:53:53 pm        213

ប៉េតង់​៖ វីរ​កីឡា​ការិនី អ៊ុក ស្រីមុំ បាន​ទទួល​ប្រាក់​រង្វាន់​ពី​រាជរដ្ឋាភិបាល និង​ថវិកា​លើកទឹកចិត្ត​ផ្ទាល់​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សរុប​ចំនួន ២​ម៉ឺន​ដុល្លារ។​ ​ពិធី​ប្រគល់​ប្រាក់រង្វាន់​លើកទឹកចិត្ត​នេះបានធ្វើ​ឡើង​ក្រោម​អ​ធិប​តី​​ភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នៅ​វិមាន​សន្ដិភាពនៅ​ព្រឹក​ថ្ងៃទី​០៥ ខែមករា ឆ្នាំ​២០២២ នេះ បន្ទាប់ពី​វីរកីឡាការិនី អ៊ុក ស្រីមុំ ដណ្ដើមបាន​មេដាយមាស​ពិភពលោកពី​ការប្រកួត​កីឡា​ប៉េតង់ នៅ​ទីក្រុង​សាន់​តា​ស៊ូ​សា​ណា ប្រទេស​អេ​ស្ប៉ា​ញ កាលពី​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២១ កន្លងទៅ។​

​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ដ្រីបានធ្វើការ​កោតសរសើ​រ និង​វាយតម្លៃ​ខ្ពស់ចំពោះ​វិស័យ​កីឡា​ប៉ូល និង​ប៉េតង់​កម្ពុជាដែល​បាន​រក្សា​នូវ​ភាពខ្លាំង​ត​ជំនាន់ តាមរយៈ​ការ​ដណ្ដើមបាន​មេដាយមាស​ពិភពលោក ៥​ជំនាន់​ជាប់ៗ​គ្នាដោយ​វីរកីឡាការិនី កែ ឡេង ចំនួន ៤​ជំនាន់កាលពី​ឆ្នាំ​២០១៣, ២០១៥, ២០១៧ និង​ឆ្នាំ​២០១៩ មុន​បន្ដ​ឈ្នះ​មេដាយមាស​ពិភពលោក​ជំនា​ន់ទី​៥ លើ​វិញ្ញាសា​វាយយក​ពិន្ទុ​ដដែលដោយ​វីរ​កីឡាការិនី អ៊ុក ស្រីមុំ។​ ​សម្ដេច​មានប្រសាសន៍​ប​ន្ដ​ថា ជ័យលាភី​នេះមិនមែនជា​របស់​កីឡាការិនី អ៊ុក ស្រីមុំ តែម្នាក់ឯង​នោះទេ តែ​វា​ជា​កិត្តិយស​ជាតិ និង​ប្រជាជន​កម្ពុជា​ទាំង​ជាង ១៦​លាន​នាក់។ ម្លោះ​ហើយ​ទើប​មានការ​រៀបចំ​នូវ​ក្បួន​ដង្ហែរ​ម៉ូតូ ១២​គ្រឿងអមដំណើរ​រៀងរាល់​ដំណើរ​វិលត្រឡប់​របស់​ម្ចាស់​មេដាយមាស​ពិភពលោកពេលមកដល់​ប្រទេស​កម្ពុជា​វិញ ដែល​ជាការ​អមដំណើរ​នូវ​មេដាយមាសដែល​កម្ពុជា​ដណ្ដើមបាន។​ ​សម្ដេច​តេ​ជោ ហ៊ុន សែន បានបង្ហាញ​នូវ​មោទនភាព និង​ឆ្លៀតឱកាស​រំ​លឹក​ដល់​សម្ដេច​វិបុល​បញ្ញា សុខ អាន ដែលជា​អតីត​ប្រធាន​សហព័ន្ធ និង​បាន​ខិតខំ​ពង្រឹង​កីឡា​មួយ​នេះ ក៏ដូចជា​សម្ដេច​ក្រឡាហោម ស ខេង ដែល​នៅតែ​បន្ដ​ការខិតខំ​ជួយ​ជ្រោមជ្រែង​កីឡា​នេះ​ឲ្យ​ទទួលបាន​ជោគជ័យ​លើ​ឆាក​អន្ដរជាតិ​ជា​បន្ដបន្ទាប់។

ក្នុងឱកាស​នោះ សម្ដេច​ក៏បាន​ផ្ដាំផ្ញើ​ដល់​អ្នក​បន្ដវេណ​សហព័ន្ធគឺ​ឯកឧត្តម ស សុខា ត្រូវ​បន្ដ​ដឹកនាំ​កីឡាដែលជា​ចំណុចខ្លាំង​របស់​កម្ពុជា ឲ្យ​រក្សាបាន​នូវ​ភាពខ្លាំង តាមរយៈ​ការ​ដណ្ដើមបាន​មេដាយមាស​ពិភពលោក​ជា​បន្ដបន្ទាប់​ទៀត មិន​ត្រឹមតែ​កីឡា​ស៊ី​ហ្គេម ឬ​អាស៊ី​នោះទេ។​ ​ដើម្បី​អបអរសាទរ និង​លើកទឹកចិត្ត​ដល់​វីរ​កីឡាការិនី អ៊ុក ស្រីមុំ ដែល​ដណ្ដើមបាន​មេដាយមាស​ពិភពលោក​ជំនា​ន់ទី​៥ លើ​វិញ្ញាសា​វាយ​យក​ពិន្ទុ​ជូន​កម្ពុជា​នេះ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ដ្រី ក៏បាន​ប្រកាស​ឧបត្ថម្ភ​នូវ​ថវិកា​លើកទឹកចិត្ត​ចំនួន ៤០​លាន​រៀលដែលជា​ថវិកា​របស់​រា​ជ​រដ្ឋាភិបាលតាមរយៈ​ក្រសួង​អប់រំ យុវជន និង​កីឡា ហើយ​សម្ដេច​តេ​ជោ និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បាន​បន្ថែម​ការឧបត្ថម្ភ​ថវិកា​ផ្ទាល់​របស់​សម្ដេច​ទាំង​ទ្វេ​ចំនួន ១​ម៉ឺន​ដុល្លារ​ទៀតសរុប​ចំនួន ២​ម៉ឺន​ដុល្លារ។​ ​ដោយឡែក​លោក សុខ ម៉ុង គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​កីឡា​ប៉េតង់​កម្ពុជា​ផ្នែក​នារីដែល​ដឹកនាំ​វីរ​កីឡាការិនី អ៊ុក ស្រីមុំ ដណ្ដើមបានមេដាយមាស​ពិភពលោក​នេះក៏​ទទួលបាន​ប្រាក់រង្វាន់ ៤០​លាន​រៀលជា​ថវិកា​របស់​រាជរ​ដ្ឋា​ភិ​បាលតាមរយៈ​ក្រសួង​អប់រំ យុវជន និង​កីឡា ព្រមទាំង​ទទួលបាន​ថវិកា​ផ្ទាល់​របស់​សម្ដេច​តេ​ជោ និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ចំនួន ៥​ពាន់​ដុល្លារសរុប​ចំនួន ១៥,០០០​ដុល្លារ​ផងដែរ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        118
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        131
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        133

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm