អ៊ីរ៉ង់រកមិនឃើញភស្តុតាង ដែលថា អ៊ីស្រាអែលប្រើអាវុធអ៊ុយរ៉ានីញ៉ូមកម្រិតទាប

2025/07/09 10:17:47 pm        59

សារព័ត៌មាន IRNA កាលពីថ្ងៃអង្គារ (ទី៨ ខែកក្កដា) បានរាយការណ៍ថា មជ្ឈមណ្ឌលសុវត្ថិភាពនុយក្លេអ៊ែររបស់អ៊ីរ៉ង់ បានឲ្យដឹងថា ការស៊ើបអង្កេតរកមិនឃើញភ័ស្តុតាងណាមួយ ដែលបង្ហាញថា អ៊ីស្រាអែលបានប្រើប្រាស់គ្រាប់បែកអ៊ុយរ៉ានីញ៉ូមកម្រិតទាបនោះឡើយ ក្នុងអំឡុងពេលមានជម្លោះរយៈពេល ១២ថ្ងៃថ្មីៗនេះ រវាងប្រទេសទាំង២។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ បានដកស្រង់សេចក្ដីថ្លែងការណ៍របស់មជ្ឈមណ្ឌលនេះ ដែលបានឲ្យដឹងថា៖ «យើងសូមជូនដំណឹងដល់ប្រជាជនអ៊ីរ៉ង់ជាទីគោរពគ្រប់រូបថា នៅក្នុងការសិក្សាដែលធ្វើឡើងរហូតមកដល់ពេលនេះ គ្មានសញ្ញានៃការប្រើប្រាស់សារធាតុអ៊ុយរ៉ានីញ៉ូមកម្រិតទាប ត្រូវបានរកឃើញនោះឡើយ»។

សេចក្តីប្រកាសនេះកើតឡើងបន្ទាប់ពីមានរបាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Fars កាលពីថ្ងៃទី២៦ ខែមិថុនា ដោយដកស្រង់ការអះអាងរបស់ប្រភព ដែលថា កងកម្លាំងអ៊ីស្រាអែលប្រហែលជាបានប្រើប្រាស់គ្រាប់បែកអ៊ុយរ៉ានីញ៉ូមកម្រិតទាបវាយប្រហារទីតាំងរបស់អ៊ីរ៉ង់ អំឡុងពេលមានជម្លោះ។

គួររំលឹកថា អ៊ីស្រាអែលបានបើកប្រតិបត្តិការយោធាប្រឆាំងនឹងអ៊ីរ៉ង់កាលពីថ្ងៃទី១៣ ខែមិថុនា ហើយសាធារណរដ្ឋឥស្លាម បានធ្វើការវាយប្រហារសងសឹកវិញ ក្នុងរយៈពេលមិនដល់ ២៤ម៉ោងក្រោយមក។ សហរដ្ឋអាមេរិក បានចូលរួមក្នុងជម្លោះនេះ ពោលគឺរយៈពេល ៩ថ្ងៃបន្ទាប់ពីភាពតានតឹងបានចាប់ផ្តើមឡើង ដោយកងកម្លាំងអាមេរិកបានវាយប្រហារទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ចំនួន៣ កាលពីថ្ងៃទី២២ ខែមិថុនា។ ក្រោយមក ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសថា អ៊ីស្រាអែល និងអ៊ីរ៉ង់ បានព្រមព្រៀងឈានដល់បទឈប់បាញ់ពេញលេញ ដែលចូលជាធរមាននៅថ្ងៃទី២៤ ខែមិថុនា។

មជ្ឈមណ្ឌលសុវត្ថិភាពនុយក្លេអ៊ែរអ៊ីរ៉ង់ បានធ្វើការវិភាគយ៉ាងទូលំទូលាយលើទីតាំងត្រូវបានវាយប្រហារទាំងនោះ ដើម្បីកំណត់ថា តើអាវុធអ៊ុយរ៉ានីញ៉ូមកម្រិតទាបត្រូវបានគេប្រើប្រាស់ដែរ ឬអត់។ អាវុធអ៊ុយរ៉ានីញ៉ូមកម្រិត ស្ថិតក្នុងភាពចម្រូងចម្រាសដោយសារតែសារធាតុវិទ្យុសកម្មរបស់វា និងលទ្ធភាពនៃផលប៉ះពាល់ដល់សុខភាព និងបរិស្ថានយូរអង្វែង។ 

ការរកឃើញនៃការស៊ើបអង្កេត គឺផ្ទុយនឹងការរំពឹងទុកពីមុន អំពីការប្រើប្រាស់អាវុធបែបនេះរបស់អ៊ីស្រាអែល ដែលប្រើប្រាស់ជាចម្បង សម្រាប់សមត្ថភាពទម្លុះជញ្ជាំង ដោយសារដង់ស៊ីតេ និងរឹងរបស់អ៊ុយរ៉ានីញ៉ូមកម្រិតទាប៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        128
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        121
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        120

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm