ឯកឧត្ដមរដ្ឋមន្ត្រី ជា វ៉ាន់ដេត ចូលរួមកិច្ចប្រជុំជាន់ខ្ពស់ឆ្នាំ២០២៥ នៃកិច្ចប្រជុំកំពូល​ពិភពលោក​ស្ដីពីសង្គមព័ត៌មាន នៅប្រទេសស្វ៊ីស

2025/07/09 10:22:50 pm        264

ហ្សឺណែវ៖ នាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រី​ក្រសួងប្រៃសណីយ៍​និង​ទូរ​គមនាគមន៍ (ក.ប.ទ.) បានដឹកនាំគណៈប្រតិភូ ក.ប.ទ. និងនិយ័តករទូរគមនាគមន៍កម្ពុជា បាន​អញ្ជើញ​ចូលរួមកិច្ចប្រជុំជាន់ខ្ពស់ឆ្នាំ២០២៥ នៃកិច្ចប្រជុំកំពូល​ពិភព​លោក​ស្ដីពី​សង្គម​ព័ត៌មាន​ (World Summit on the Information Society-WSIS +20 High-Level Event 2025) នៅក្រុងហ្សឺណែវ ប្រទេសស្វ៊ីស។

កិច្ចប្រជុំកំពូលឆ្នាំ២០២៥នេះ ជាការជួបជុំរបស់ដៃគូអន្តរជាតិទាំងអស់ ដើម្បីពិនិត្យ​លទ្ធ​ផល​រយៈ​ពេល​២០​ក្រោយការបង្កើតនាកិច្ចប្រជុំ WSIS នៅទុយនីសកាលពីឆ្នាំ២០០៥ ដោយ​មាន​ការ​ចូល​រួម​ពី​ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល រដ្ឋមន្ត្រី និងអនុរដ្ឋមន្ត្រីប្រមាណ៦០រូប អគ្គលេខាធិការ​សហភាព​ទូរ​គមនាគមន៍អន្តរជាតិ តំណាងជាន់ខ្ពស់អង្គការយូណេស្កូ កម្មវិធីអភិវឌ្ឍន៍​អង្គកា​រ​សហ​ប្រជាជាតិ​ (UNDP) និងសន្និសីទអង្គការសហប្រជាជាតិស្ដីពីពាណិជ្ជកម្មនិងការអភិវឌ្ឍ (UNCTAD) តំណាងនិយ័តករប្រមាណ៤០រូប តំណាង​ទីភ្នាក់​ងារ​ជំនាញ​អង្គការ​សហ​ប្រជា​ជាតិ​ប្រមាណ​៥០ រួមទាំងអ្នកចូលរួមជាច្រើនប្រទេសប្រមាណ៤០០០នាក់។

កិច្ចប្រជុំ​ជាន់ខ្ពស់ឆ្នាំ២០២៥នេះ ក៏មានកម្មវិធីអមមួយចំនួនរួមមាន “កិច្ចប្រជុំ​កំពូល​ពិភព​លោក​ស្ដីពី​បញ្ញាសិប្បនិម្មិតដើម្បីមនុស្សជាតិ ឆ្នាំ២០២៥” (AI for Good Global Summit 2025) “វេទិកា​ហ្វ្រង់កូហ្វូនីស្ដីពីអភិបាលកិច្ចឌីជីថលនិងបញ្ញាសិប្បនិម្មិត” (Forum Francophone sur la gouvernance du numérique et de l’IA) និង “វេទិកាការតភ្ជាប់ហ្ស៊ីហ្កា ឆ្នាំ2025” (GIGA Connectivity Forum 2025) ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី៧ ដល់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ នៅ​ក្រុងហ្សឺណែវ ប្រទេសស្វ៊ីស។

គួររំលឹកផងដែរថា កិច្ចប្រជុំកំពូលពិភពលោកស្ដីពីសង្គមព័ត៌មាន (WSIS) បាន​ចាប់​ផ្ដើម​កាល​ពី​ពីរ​ទស្សវត្សរ៍មុននៅពេលប្រព័ន្ធអ៊ីនធឺណិតនិងវេបចាប់ផ្ដើមរីកសាយបន្តិចម្ដងជុំវិញពិភពលោក។ កិច្ច​ប្រជុំកំពូលលើកទី១នៅហ្សឺណែវ ប្រទេសស៊្វីស ឆ្នាំ២០០៣ និងកិច្ច​ប្រជុំ​កំពូល​នៅ​ក្រុង​ទុយ​នីស ប្រទេសទុយនេស៊ី ឆ្នាំ២០០៥ បានកំណត់ចក្ខុវិស័យនៃ “សង្គមព័ត៌មាន” តភ្ជាប់​ដោយ​អ៊ីនធឺ​ណិត​ដែលលើកតម្កើងមនុស្សជាតិ ប្រកបដោយបរិយាបន្ន និងគាំទ្រដំណើរការអភិវឌ្ឍ៕

អត្ថបទដែលទាក់ទង

អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm       
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1
រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm