អាមេរិកមានប្រព័ន្ធស្ទាក់ចាប់មីស៊ីល Patriot ត្រឹមតែ ២៥% នៃផែនការយោធារបស់មន្ទីរបញ្ចកោណ

2025/07/09 10:41:35 pm        116

សហរដ្ឋអាមេរិកមានឧបករណ៍ស្ទាក់ចាប់មីស៊ីល Patriot ត្រឹមតែ ២៥ភាគរយប៉ុណ្ណោះ ដែលខ្លួនត្រូវការសម្រាប់ផែនការយោធារបស់មន្ទីរបញ្ចកោណ បន្ទាប់ពីបានប្រើប្រាស់ពីឃ្លាំងស្តុកទុក នៅតំបន់មជ្ឈិមបូព៌ា ក្នុងប៉ុន្មានខែថ្មីៗនេះ ជាកង្វះខាតដ៏គួរឲ្យបារម្ភដែលនាំឲ្យរដ្ឋបាលរបស់លោក Donald Trump ប្រកាសផ្អាកបញ្ជូនអាវុធចុងក្រោយទៅអ៊ុយក្រែន។

ស្តុកប្រព័ន្ធការពារមីស៊ីល Patriot បានធ្លាក់ចុះទាប ដោយនាំឲ្យមានក្ដីបារម្ភ នៅក្នុងមន្ទីរបញ្ចកោណ ដែលវាអាចបង្កគ្រោះថ្នាក់ដល់ប្រតិបត្តិការយោធារបស់សហរដ្ឋអាមេរិក ហើយអនុរដ្ឋមន្ត្រីការពារជាតិ លោក Stephen Feinberg បានយល់ព្រមឲ្យផ្អាកការបញ្ជូននេះ ខណៈពេលដែលពួកគេពិនិត្យមើលពីកន្លែងដែលអាវុធត្រូវបានបញ្ជូន។

លោក Trump ហាក់ដូចជាបានត្រឡាស់ការសម្រេចនោះវិញ កាលពីថ្ងៃចន្ទ នៅពេលដែលលោកបានប្រាប់អ្នកសារព័ត៌មានមុនអាហារពេលល្ងាចនៅសេតវិមានជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ថា លោកនឹង «បញ្ជូនអាវុធមួយចំនួនបន្ថែមទៀត» ទៅអ៊ុយក្រែន ទោះបីជាលោកមិនបានបង្ហាញនៅពេលនោះថា តើនឹងរួមបញ្ចូលប្រព័ន្ធ Patriot ដែរ ឬអត់ក៏ដោយ។

លោក Trump ក៏បានប្រាប់ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy អំឡុងការជជែកតាមទូរសព្ទដែរថា លោកមិនទទួលខុសត្រូវ ចំពោះការបញ្ឈប់ការដឹកជញ្ជូនអាវុធនោះទេ ហើយថា លោកបានបញ្ជាឲ្យពិនិត្យឡើងវិញ ចំពោះឃ្លាំងអាវុធរបស់សហរដ្ឋអាមេរិក ប៉ុន្តែមិនបានបញ្ជាផ្អាកនោះឡើយ។ នេះបើយោងតាមបុគ្គលដែលបានផ្ដល់ព័ត៌មានពីការសន្ទនានោះ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        150
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        140
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        139

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm