រុស្ស៊ីបង្ហាញឲ្យទួរគីឃើញថា ខ្លួនបើកចំហ សម្រាប់កិច្ចចរចាជុំថ្មី ជាមួយអ៊ុយក្រែន

2025/07/09 10:44:08 pm        66

សារព័ត៌មាន Anadolu បានរាយការណ៍ថា រដ្ឋមន្ត្រីការបរទេសទួរគី លោក Hakan Fidan បាននិយាយថា រុស្ស៊ីបានបង្ហាញពីការត្រៀមខ្លួន សម្រាប់ការចរចាជុំទី៣ ជាមួយប្រទេសអ៊ុយក្រែន។  

លោក Fidan បានថ្លែង បន្ទាប់ពីកិច្ចពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov ថា៖ «រុស្ស៊ីបាននិយាយថា ពួកគេត្រៀមខ្លួន សម្រាប់ការចរចាជុំទី៣។ ឥឡូវនេះ យើងកំពុងរង់ចាំការឆ្លើយតបពីភាគីអ៊ុយក្រែន»។

ប្រមុខការទូតទួរគីរូបនេះ បានបន្ថែមថា ទីក្រុងមូស្គូចង់ឲ្យ «បញ្ហាជាច្រើនត្រូវបានដោះស្រាយ មុនពេលចាប់ផ្តើមការចរចា»។ តាមយោបល់លោក ក្រុមចរចានៅតែត្រូវធ្វើការ ដើម្បីសម្រេចបានលទ្ធផលជាក់ស្តែង។

គួររំលឹកថា ការចរចាជុំទី១ បានធ្វើឡើងកាលពីថ្ងៃទី ១៦ ខែឧសភា នៅទីក្រុងអ៊ីស្តង់ប៊ុល។ នៅពេលនោះ ភាគីទាំង២ បានព្រមព្រៀងគ្នាដោះដូរអ្នកទោសក្នុងទម្រង់ ១.០០០នាក់ទៅមក។

ហើយកាលពីថ្ងៃទី២ ខែមិថុនា ការចរចាសន្តិភាពជុំទី២ រវាងគណៈប្រតិភូអ៊ុយក្រែន និងរុស្ស៊ី បានបញ្ចប់នៅទីក្រុងអ៊ីស្តង់ប៊ុល។ ការចរចានោះ មានរយៈពេលប្រហែលមួយម៉ោង។ ប្រទេសទួរគី ដើរតួជាអ្នកសម្របសម្រួល។ 

ក្រោយមក លោក Fidan បាននិយាយថា ទួរគីរំពឹងថា ការចរចារថ្មី រវាងអ៊ុយក្រែន និងរុស្ស៊ី នឹងប្រព្រឹត្តទៅ ខណៈមានវឌ្ឍនភាពនៅក្នុងកិច្ចប្រជុំកាលពីថ្ងៃទី២ ខែមិថុនា នៅទីក្រុងអ៊ីស្តង់ប៊ុល៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm