កម្ពុជានឹងរៀបចំលំហាត់សមយុទ្ធឆ្លើយតបគ្រោះអាសន្នមហន្តរាយអាស៊ាន នៅថ្ងៃទី២២កក្កដា​ខាង​មុខ

2025/07/09 10:57:24 pm        291

ក្នុងនាមកម្ពុជាជាម្ចាស់ផ្ទះ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នឹង​រៀប​ចំ​លំហាត់​សម​យុទ្ធ​ឆ្លើយ​តប​គ្រោះ​អាសន្ន​មហន្ត​រាយអាស៊ាន​​នា​ថ្ងៃទី២២កក្កដាខាងមុខ។

នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុ​ប្រធាន​ទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នាព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ បាន​អញ្ជើញ​ដឹកនាំកិច្ចប្រជុំពិនិត្យលើរបៀបវរៈចំនួនពីរ រួមមាន ទី១ ក្នុងនាមជាម្ចាស់​ផ្ទះ​រៀប​ចំ​លំហាត់​សម​យុទ្ធ​ឆ្លើយ​តប​គ្រោះអាសន្នមហន្តរាយអាស៊ានឆ្នាំ២០២៥ និងទី២ កិច្ច​ប្រជុំ​ពិនិត្យ​បូក​សរុប​ការងារ​ឆមាស​ទី១ និងស្តាប់របាយការណ៍សកម្មភាពការងារ។

កិច្ចប្រជុំព្រឹកនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម អនុប្រធានទី២ គ.ជ.គ.ម, ឯកឧត្តម អនុ​ប្រធាន​ គ.ជ.គ.ម, ឯកឧត្តម អគ្គលេខាធិការ, ឯកឧត្តម អគ្គលេខាធិការរង, លោកប្រធាន-អនុ​ប្រធាន​នាយកដ្ឋាន និងមន្រ្តីពាក់ព័ន្ធ។

ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម មានប្រសាសន៍ថា ក្រោម​កិច្ច​សហការ​ជាមួយ​មជ្ឈ​មណ្ឌល​សម្រប​សម្រួល​អាស៊ាន​សម្រាប់ជំនួយមនុស្សធម៌ក្នុងការគ្រប់គ្រងគ្រោះ មហន្តរាយ (AHA-Center) គណៈ​កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នឹងរៀប​ចំ​លំហាត់​សម​យុទ្ធ​ឆ្លើយ​តប​គ្រោះ​អាសន្ន​មហន្ត​រាយ​អាស៊ានសម្រាប់ឆ្នាំ ២០២៥ (ARDEX-25) ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ​២០២៥ នៅបញ្ជាការដ្ឋានទ័ពពិសេស ក្នុងរាជធានីភ្នំពេញ។

ឯកឧត្តម ទេសរដ្ឋមន្រ្តី មានប្រសាសន៍ទៀតថា លំហាត់​សម​យុទ្ធឆ្លើ​យ​តប​គ្រោះ​អាសន្ន​មហន្ត​រាយ​អាស៊ាន​ ជាលំហាត់សមយុទ្ធពេញលេញ ដែលរៀបចំឡើងរៀងរាល់ពីរឆ្នាំម្ដង ដើម្បី​ធ្វើ​តេស្ត​សាក​ល្បង និងវាយតម្លៃយន្តការត្រៀមបង្ការ និងឆ្លើយតប​សង្គ្រោះ​បន្ទាន់​គ្រោះ​មហន្ត​រាយ​របស់​អាស៊ាន ​ដោយរួមបញ្ចូលដំណើរការត្រៀមរៀបចំការរុករក និងសង្គ្រោះ, ការប៉ាន់​ប្រមាណ​ផល​ប៉ះ​ពាល់ ​និងយុទ្ធសាស្ត្រឆ្លើយតបបន្ទាន់កម្រិតប្រទេស ដែលផ្សារភ្ជាប់នឹងអាស៊ាន ក្នុងគោល​បំណង​សង្គ្រោះ​អាយុ​ជីវិតជនរងគ្រោះដោយគ្រោះមហន្តរាយ តាមរយៈការរុករក និងសង្គ្រោះ, ការផ្តល់​នូវ​សេវា​សុខាភិបាល, ការផ្តល់ជម្រកស្នាក់នៅបណ្ដោះអាសន្ន, ការផ្ដល់ស្បៀងអាហារ និង​អនាម័យ​ទឹក​ស្អាត​ជា​ដើម​។

ជាមួយគ្នានេះ ឯកឧត្តម ទេសរដ្ឋមន្រ្តី ថ្លែងថា លំហាត់​សមយុទ្ធ​នេះ​ក៏​នឹង​រួម​បញ្ចូល​ការ​ធ្វើ​តេស្ត​សាក​ល្បង​នីតិ​វិធីប្រតិបត្តិស្តង់ដាអាស៊ាន សម្រាប់ការត្រៀមរៀបចំ ក្នុងតំបន់ និងលក្ខ​ខណ្ឌ​ការងារ​របស់​អគ្គ​លេខាធិការអាស៊ាន ក្នុងនាមជាអ្នកសម្របសម្រួលជំនួយមនុស្សធម៌អាស៊ានផងដែរ។

 

សូម​ជម្រាបថា លំហាត់សមយុទ្ធនេះមានការចូលរួមពី ប្រទេសជាសមាជិកអាស៊ាន, ប្រទេស​ទីម័រ​ឡេស្ត​, ដៃ​គូសន្ទនាអាស៊ាន, អគ្គលេខាធិការអាស៊ាន, នាយកប្រតិបត្តិមជ្ឈមណ្ឌល-អាហារ, ឯក​អគ្គ​រាជ​ទូត-ឯកអគ្គរដ្ឋទូត និងអនុព័ន្ធយោធាបរទេសប្រចាំកម្ពុជា ព្រមទាំងក្រសួង-ស្ថាប័ន​ជំនាញ​,​ កងប្រតិបត្តិការរុករក និងសង្គ្រោះរាជធានី-ខេត្ត, ដៃគូអភិវឌ្ឍន៍ ភ្នាក់ងារសហប្រជាជាតិ, អង្គការ​អន្តរជាតិ និងវិស័យឯកជនសរុបប្រមាណ ៤០០នាក់៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm