WHO​ រក​ឃើញ​ភស្តុតាង​បន្ថែម​ទៀត​ដែល​បញ្ជាក់​ថា ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី ​Omicron បង្ក​ឲ្យ​មាន​រោគសញ្ញា​ស្រាល

2022/01/05 06:04:30 pm        915

​WHO៖ មន្ត្រី​អង្គការ​សុខភាព​ពិភពលោក​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ទី៤ ខែ​មករា​ថា មាន​ភស្តុតាង​កាន់តែ​ច្រើន​កំពុង​លេចឡើង​ដែល​បង្ហាញ​ថា ​វីរុស​កូ​រ៉ូ​ណាប​ម្លែ​ង​ខ្លួន​ថ្មី Omicron កំពុង​ប៉ះពាល់​ដល់ផ្លូវ​ដង្ហើម​ផ្នែក​ខាងលើ ដែល​បណ្តាល​ឱ្យ​មាន​រោគសញ្ញា​ស្រាល​ជាង​វីរុស​ប​ម្លែ​ង​ខ្លួន​មុន​ៗ ហើយ​បណ្តាល​ឱ្យ​មាន​ភាព​ខុស​ប្លែក​គ្នា​រវាង​ចំនួន​ករណី​ឆ្លង​កើន​ឡើង និង​អត្រា​ស្លាប់​ទាប​។

​លោក Abdi Mahamud អ្នកគ្រប់គ្រង​ឧបទ្ទវហេតុ​របស់​អង្គការ​សុខភាព​ពិភពលោក (WHO) បានប្រាប់​អ្នកសារព័ត៌មាន​ដែល​មានមូលដ្ឋាន​នៅ​ទីក្រុង​ហ្សឺ​ណែវ​ថា យើង​កំពុង​មើល​ឃើញ​ការសិក្សាកាន់តែ​ច្រើន​ឡើង​ៗ ​ដែល​ចង្អុល​បង្ហាញ​ថា ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron កំពុង​ឆ្លង​ផ្នែក​ខាងលើ​នៃ​រាង​កាយ​។ មិន​ដូចជា​វីរុស​ផ្សេងទៀត​ដែល​នឹង​បង្ក​ឱ្យ​មាន​ជំងឺ​រលាក​សួត​ធ្ងន់ធ្ងរ​។ ​វា​អាច​ជា​ដំណឹង​ដ៏​ល្អ​មួយ ប៉ុន្តែ​យើង​ពិតជា​ទាមទារ​ឱ្យ​មាន​ការសិក្សា​បន្ថែម​ទៀត​ ដើម្បីបញ្ជាក់​អំពីរឿង​នេះឲ្យ​កាន់​តែ​ច្បាស់​។​

​ចាប់​តាំង​ពី​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី​ដែល​បាន​វិវត្តន៍​ខ្លួន​យ៉ាង​លឿន​ ត្រូវ​បាន​រក​ឃើញ​ជា​លើកដំបូង​កាលពី​ខែ​វិច្ឆិកានៅ​អាហ្វ្រិក ទិន្នន័យ​របស់អង្គការ​សុខភាព​ពិភពលោក​បង្ហាញថា​ វីរុស​នេះ​បាន​រីក​រាលដាល​យ៉ាង​ឆាប់រហ័ស និង​បាន​រាតត្បាត​នៅក្នុង​ប្រទេស​យ៉ាងហោចណាស់ ១២៨ ដោយ​បង្ហាញ​ពី​ភាព​លំបាកសម្រាប់​ប្រទេសជាច្រើន និង​មនុស្ស​ដែល​កំពុង​ស្វែងរក​ការ​ចាប់ផ្ដើម​សេដ្ឋកិច្ច និង​ជីវិត​របស់​ពួកគេ​ឡើងវិញ បន្ទាប់ពីការ​រំខាន​ដោយសារ​ជំងឺ COVID-19 ជិត​ពីរ​ឆ្នាំ​មកនេះ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        125
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        118
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        117

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm