កិច្ចព្រមព្រៀងជាមួយលោក Trump ធ្វើឲ្យ EU ប្រឈមនឹងអត្រាពន្ធខ្ពស់ជាងចក្រភពអង់គ្លេស

2025/07/10 12:18:42 am        94

ក្រុមចរចារបស់សហភាពអឺរ៉ុប (EU) កំពុងខិតជិតនឹងការមានកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយលោក Donald Trump ដែលនឹងធ្វើឲ្យមានកម្រិតពន្ធខ្ពស់ជាងការផ្ដល់ឲ្យចក្រភពអង់គ្លេស ដោយនេះជាផលវិជ្ជមាននៃ Brexit (ការចាកចេញពី EU របស់ចក្រភពអង់គ្លេស) ដែលបានធ្វើឲ្យរង្គោះរង្គើដល់រដ្ឋធានីរបស់អឺរ៉ុបមួយចំនួន។

ទីក្រុងប្រ៊ុចសែលបានត្រៀមខ្លួនរួចជាស្រេច ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀង «ក្របខ័ណ្ឌ» បណ្តោះអាសន្នដែលកំណត់អត្រាពន្ធ «បដិការ» របស់ប្រធានាធិបតីអាមេរិក ក្នុងកម្រិត ១០ភាគរយ ខណៈពេលដែលការពិភាក្សាបន្តប្រព្រឹត្តទៅ ដោយត្រូវគ្នានឹងកាតព្វកិច្ចពន្ធមូលដ្ឋានដែលដាក់លើចក្រភពអង់គ្លេស។

ប៉ុន្តែបើយោងតាមអ្នកការទូតចំនួន ៦រូបដែលត្រូវបានផ្ដល់ព័ត៌មាន អំពីបញ្ហានេះ បានឲ្យដឹងថា EU មិនរំពឹងថា នឹងទទួលបានលទ្ធភាពចូលទៅកាន់ទីផ្សារសហរដ្ឋអាមេរិក ដូចគ្នាទៅនឹងដែកថែប រថយន្ត និងផលិតផលផ្សេងទៀតរបស់អង់គ្លេសដែលជាប់កាតព្វកិច្ចពន្ធតាមវិស័យនោះឡើយ។ លោក Trump ដែលជាបានគាំទ្រការសម្រេចឆ្នាំ២០១៦ របស់ចក្រភពអង់គ្លេស ក្នុងការចាកចេញពីប្លុកនេះ ក៏កំពុងទាមទារផងដែរនូវអត្រាពន្ធ ១៧ភាគរយលើផលិតផលកសិកម្មរបស់ EU។

អ្នកការទូតម្នាក់ បានបង្ហើបថា៖ «កិច្ចព្រមព្រៀងរបស់ចក្រភពអង់គ្លេស គឺប្រសើរជាងនេះ។ វាគឺជារឿងគួរឲ្យភ្ញាក់ផ្អើល បើគិតពីរយៈពេលដ៏យូរអង្វែងដែលយើងបានធ្វើការចរចា»។

យ៉ាងណាក្ដី នៅពេលដែលអង់គ្លេស បានឈានដល់កិច្ចព្រមព្រៀងលើកដំបូង កាលពីខែឧសភា អ្នកការទូត និងមន្ត្រីរបស់ EU បានបញ្ជាក់យ៉ាងច្បាស់ថា ពួកគេជឿថា ទីក្រុងឡុងដ្រ៍បានឈានដល់កិច្ចព្រមព្រៀងយ៉ាងប្រញាប់ប្រញាល់ និងទទួលយកលក្ខខណ្ឌមិនអំណោយផល៕

កិច្ចពិភាក្សារវាង EU និងអាមេរិក កំពុងបន្តប្រព្រឹត្តទៅ ប៉ុន្តែភាគីទាំង២ រំពឹងថា នឹងឈានដល់កិច្ចព្រមព្រៀង ក្នុងសប្តាហ៍នេះ។ បើគ្មានកិច្ចព្រមព្រៀងទេ អត្រាពន្ធលើ EU នឹងកើនឡើងដល់ ២០ភាគរយ ឬ ៥០ភាគរយ នៅថ្ងៃទី១ ខែសីហា បន្ទាប់ពីលោក Trump បានពន្យារពេលកំណត់ថ្ងៃទី៩ ខែកក្កដា។ អ្នកការទូតម្នាក់ បានលើកឡើងថា ការកាត់បន្ថយកម្រិតមកត្រឹម ១០ភាគរយ គឺជាជោគជ័យហើយ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        150
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        140
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        139

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm