រុស្ស៊ីវាយប្រហារអ៊ុយក្រែនដោយយានដ្រូនជាង ៧០០គ្រឿង បន្ទាប់ពីលោក Trump សន្យាបញ្ជូនអាវុធបន្ថែម

2025/07/10 12:20:38 am        129

រុស្ស៊ីបានវាយប្រហារអ៊ុយក្រែនដោយយានដ្រូនក្នុងចំនួនជាកំណត់ត្រា ៧២៨គ្រឿង ពេញមួយយប់ នៅថ្ងៃពុធ (ទី៩ ខែកក្កដា) ពោលគឺភ្លាមៗបន្ទាប់ពីលោកប្រធានាធិបតីអាមេរិក Donald Trump បានសន្យាថា នឹងបញ្ជូនប្រព័ន្ធការពារបន្ថែមទៀតទៅកាន់ទីក្រុងគីវ និងបានរិះគន់ចំៗខុសពីធម្មតា ចំពោះប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin។

កងទ័ពអាកាសអ៊ុយក្រែន បានឲ្យដឹងថា រុស្ស៊ីបានវាយប្រហារដោយយានដ្រូនចំនួន ៧២៨គ្រឿង និងមីស៊ីល ១៣គ្រាប់ ដោយបានបន្ថែមថា ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួន បានស្ទាក់ចាប់យានដ្រូនចំនួន ៧១១គ្រឿង ខណៈយ៉ាងហោចណាស់មីស៊ីលចំនួន ៧គ្រាប់ត្រូវបានបំផ្លាញ។ ការវាយប្រហារចុងក្រោយនេះ បានបំបែកកំណត់ត្រាវាយប្រហារពីមុនរបស់រុស្ស៊ី ដែលមានប្រើប្រាស់យានដ្រូន និងមីស៊ីលបូកបញ្ចូលគ្នាចំនួន ៥៥០ កាលពីសប្តាហ៍មុន។

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានឲ្យដឹងនៅលើបណ្ដាញ Telegram ថា ការវាយប្រហារដែលកើតឡើងបន្ទាប់ពីមានការវាយប្រហារតាមអាកាសយ៉ាងខ្លាំងក្លាជាបន្តបន្ទាប់លើអ៊ុយក្រែន ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ បានបង្ហាញពីតម្រូវការឲ្យមានការដាក់ទណ្ឌកម្ម «តឹងរ៉ឹងប្រកបដោយប្រសិទ្ធភាព» លើប្រភពចំណូលដែលរុស្ស៊ីប្រើប្រាស់ ដើម្បីផ្តល់ហិរញ្ញប្បទានដល់សង្រ្គាម ក្នុងនោះរួមទាំងលើអ្នកដែលទិញប្រេងពីរុស្ស៊ីផងដែរ។

លោក Trump បាននិយាយកាលពីថ្ងៃអង្គារថា លោកកំពុងពិចារណាគាំទ្រដល់សេចក្តីព្រាងច្បាប់ នៅព្រឹទ្ធសភា ដែលនឹងដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរលើរុស្ស៊ី ក្នុងនោះរួមទាំងអត្រាពន្ធ ៥០០ភាគរយលើប្រទេសដែលទិញប្រេង ឧស្ម័ន អ៊ុយរ៉ានីញ៉ូម និងការនាំចេញផ្សេងទៀតរបស់រុស្ស៊ី៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        128
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        121
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        120

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm