សមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា ប្រកាសគាំទ្ររាជរដ្ឋាភិបាលចំពោះការដោះស្រាយវិវាទព្រំដែនកម្ពុជា-ថៃ

2025/07/10 12:50:04 am        118

ភ្នំពេញ៖ សមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា បានបង្ហាញការគាំទ្រពេញទំហឹង និងឥតងាករេចំពោះគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រោមការដឹកនាំរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ក្នុងការបញ្ជូនការដោះស្រាយវិវាទព្រំដែន កម្ពុជា-ថៃ ទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ និងតាមគ្រប់មធ្យោបាយទាំងយន្តការផ្លូវច្បាប់ ការទូត និងយោធា ដើម្បីការពារបូរណភាពទឹកដីកម្ពុជា។

ការលើកឡើងខាងលើនេះ អ្នកឧកញ៉ា លី ឃុនថៃ ប្រធានសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា បានធ្វើឡើងក្នុងឱកាសដឹកនាំសមាជិក សមាជិកា អញ្ជើញសាកសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគ បរិភោគ សម្ភារៈប្រើប្រាស់ ព្រមទាំងថវិកាមួយចំនួនជូនកងទ័ពដែលកំពុងឈរជើងជួរមុខការពារព្រំដែនកម្ពុជា-ថៃ ទិសទី១ ខេត្តព្រះវិហារ កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥។

អ្នកឧកញ៉ា បានមានប្រសាសន៍ថា ការចុះទៅដល់ទីតាំងព្រំដែនដោយផ្ទាល់នេះ គឺជាសក្ខីភាពនៃការបង្ហាញពីចំណងសាមគ្គីភាព រវាងសមរភូមិមុខ និងសមរភូមិក្រោយ ដោយនាំមកនូវការគោរព ការគាំទ្រ និងការលើកទឹកិត្តដែលចេញពីឆន្ទៈសេ្នហាជាតិ ឈរលើស្មារតីរួចគ្នាជាធ្លុងមួយ សាមគ្គីភាព ឯកភាពជាតិ គោរពជូនចំពោះនាយទាហាន នាយទាហានរង ពលទាហាន និងកងកម្លាំងការពារព្រំដែនទាំងអស់ ដែលបានខិតខំអស់ពីកម្លាំងកាយចិត្ត តស៊ូប្តូរផ្តាច់ និងហ៊ានលះបង់គ្រប់បែបយ៉ាង ដើម្បីបុព្វហេតុការពារបូរណភាពទឹកដី អធិបតេយ្យជាតិ និងសន្តិសុខរបស់ប្រទេសជាតិទាំងមូល ជាពិសេសការពារទឹកដីពីការឈ្លានពានខុសច្បាប់របស់ខ្មាំងសត្រូវ។

សូមបញ្ជាក់ថា គ្រឿងឧបភោគ បរិភោគ មានដូចជា៖ មីជាតិ ទឹកសុទ្ធ ទឹកក្រូចនិងភេសជ្ជៈ ទឹកត្រី ទឹកស៊ីវអ៊ីវ ត្រីខ អង្ករ នំបុ័ង ទឹកដោះគោ កន្សែង ស្បែកជើង រទេះរុញសម្រាប់ជនចាស់ជរា.... និងថវិកាមួយចំនួន ដែលគិតជាទឹកប្រាក់សរុបទាំងអស់ចំនួន ៣៧០លានរៀល ប្រគល់ជូន ឯកឧត្ដម នាយឧត្ដមសេនីយ៍ កិត្តិសង្គហបណ្ដិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការបញ្ជាការដ្ឋានអង្គរក្ស និងកងទ័ពជួរមុខការពារព្រំដែនកម្ពុជា-ថៃ ទិសទី១ ខេត្តព្រះវិហារ។ អំណោយទាំងនេះ គឺជាការចូលរួម រវាងសហព័ន្ធ រួមគ្នាជាមួយសប្បុរសជន ក្នុងស្មារតីរួមកម្លាំងសាមគ្គីជាធ្លុងមួយ គាំទ្ររាជរដ្ឋាភិបាល និងលើកទឹកចិត្តដល់វីរៈយុទ្ធជនជួរមុខដ៏អង់អាចរបស់ប្រទេសកម្ពុជា៕

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        168
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        86
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        200

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់

2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm