កាកបាទក្រហមកម្ពុជា អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងរដ្ឋបាលខេត្តបាត់ដំបង សហការគ្នារៀបចំព្រឹត្តិការណ៍ ម=ម (មិនអាចរាប់មេរោគអេដស៍ក្នុងឈាម ស្មើនឹង មិនអាចចម្លងមេរោគអេដស៍ទៅអ្នកដទៃ) ដោយមានអ្នកចូលរួមប្រមាណ ២០០នាក់ ...!!

2025/07/10 12:58:52 am        102

បាត់ដំបង ៖ នៅព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥នេះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងជាអនុប្រធានអចិន្ត្រៃយ៍ ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ បានអញ្ជើញជាគណៈអធិបតីក្នុងព្រឹត្តិការណ៍ ម=ម (មិនអាចរាប់មេរោគអេដស៍ក្នុងឈាម ស្មើនឹង មិនអាចចម្លងមេរោគអេដស៍ទៅអ្នកដទៃ) នៅខេត្តបាត់ដំបង ដែលសហការណ៍រៀបចំដោយកាកបាទក្រហមកម្ពុជា, អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងរដ្ឋបាលខេត្តបាត់ដំបង ដោយមានអ្នកចូលរួមប្រមាណ ២០០នាក់ ចូលរួមក្នុងក្បួនជិះកង់ ម៉ូតូ រ៉ឺម៉ក និងរថយន្ត ដោយប្រើគ្រឿងឧគ្ឃោសនស័ព្ទ ដើម្បីផ្សព្វផ្សាយពីសារ របស់(ម=ម ឬ U=U) ចាប់ផ្តើមពីបរិវេណរង្វង់មូលវិមានឯករាជ្យ កាត់តាមផ្សារណាត់ ឆ្លងស្ពានថ្មថ្មី ឆ្ពោះតាមផ្លូវជាតិលេខ៥ ហើយឆ្ពោះទៅកាន់មន្ទីរពេទ្យរកា ឃុំរកា ខេត្តបាត់ដំបង។

ព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះក៏មានវត្តមាន ឯកឧត្តម ទា ផលា អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធជំងឺអេដស៍, លោកស្រី កាទ្រីន ក្លាកសុន (Kathryn Clarkson) ប្រធានប្រតិភូសហព័ន្ធអន្តរជាតិ ប្រចាំប្រទេសកម្ពុជា ថៃ ឡាវ និងវៀតណាម, ឯកឧត្តម ពិន ប្រាកដ អភិបាលរងខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ខេត្តបាត់ដំបង ព្រមទាំងមានតំណាងមកពី សហគមន៍អ្នកផ្ទុកមេរោគអេដស៍ថ្នាក់ឃុំ, មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើរស្បែក និងកាមរោគ, រដ្ឋបាលខេត្ត មន្ត្រី និងយុវជនសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង និងអង្គការដៃគូពាក់ព័ន្ធ សរុបចំនួន ២០អង្គភាព។

ក្នុងនាមកាកបាទក្រហមកម្ពុជា ក្រោមម្លប់គង់ប្រថាប់ដ៏ឧត្តុង្គឧត្តមនៃ សម្តេចព្រះមហាក្សត្រី​ នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងក្រោមការដឹកនាំរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា, លោកជំទាវ ម៉ែន នារីសោភ័គ បានថ្លែងដោយក្តីសោមនស្សរីករាយដោយបានចូលរួមក្នុងព្រឹត្តិការណ៍ មស្មើម ជាលើកទី២ ក្នុងឆ្នាំ២០២៥នេះ បន្ទាប់ពីបានធ្វើលើកទី១ កាលពីខែឧសភាកន្លងទៅនៅមុខប្រាសាទអង្គរវត្ត។

លោកជំទាវ បានគូសបញ្ជាក់ពីគោលបំណងនៃការរៀបចំព្រឹត្តិការណ៍នេះ គឺដើម្បីកាត់បន្ថយការរើសអើង និងមាក់ងាយទៅលើបងប្អូនអ្នករស់នៅជាមួយមេរោគអេដស៍ក្នុងសហគមន៍ ដែលជាសារមួយជួយជំរុញលើកទឹកចិត្ត ក្នុងការមកទទួលសេវាព្យាបាលជាប់លាប់ ដោយឱសថប្រឆាំងមេរោគអេដស៍ ជំរុញការមកធ្វើតេស្តឈាមនិងឆាប់ទទួលបានការព្យាបាល ដោយលើកកម្ពស់សិទ្ធិនិងការយល់ដឹងពីបញ្ហាមេរោគអេដស៍ ដល់ស្រទាប់មហាជន និងក្រុមប្រឈមមុខខ្ពស់។ ក្នុងន័យនេះ បើនិយាយពីការមិនរើសអើង, គឺយើងមានព្រះរាជគំរូវីរភាពរបស់ព្រះករុណា ព្រះមហាក្សត្រ ជាអម្ចាស់ជីវិតលើត្បូង, សម្តេចព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុុត ដែលព្រះអង្គទាំងទ្វេតែងតែមានព្រះរាជកម្មវិធីជួបជាមួយអ្នកផ្ទុកមេរោគអេដស៍ ហើយជាពិសេស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី​ ហ៊ុនសែន ដែលបន្ទាប់ពីបានទទួលគោរមងារជាឥស្សរជនឆ្នើមថ្នាក់ជាតិ ចាប់តាំងពីឆ្នាំ២០០៦រៀងមក គឺសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែមានសកម្មភាពនៅតាមសហគមន៍ រោងចក្រ សហគ្រាស រួមជាមួយការចលនាឱ្យមានការបង្កើតច្បាប់អេដស៍នៅកន្លែងបំពេញការងារ និងជាគំរូនៃការមិនរើសអើងចំពោះអ្នកផ្ទុកមេរោគអេដស៍ ដែលសកម្មភាពទាំងអស់នេះត្រូវបានទទួលស្គាល់គ្រប់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ។

ឆ្លៀតក្នុងឱកាសនេះដែល លោកជំទាវ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍, រដ្ឋបាលខេត្តបាត់ដំបង, អង្គការសង្គមស៊ីវិល, សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង និងដៃគូនានា ដែលបានសហការគ្នារៀបចំឱ្យមានព្រឹត្តិការណ៍នេះកើតឡើង ជាពិសសក៏សូមអរគុណចំពោះលោកស្រី Kathryn Clarkson ប្រធានប្រតិភូសហព័ន្ធអន្តរជាតិ ប្រចាំកម្ពុជា ឡាវ ថៃ និងវៀតណាម ដែលបានឆ្លៀតឱកាសដ៏មមាញឹកមកចូលរួមនាពេលនេះ។

លោកជំទាវ បានគូសបញ្ជាក់ថា «ទោះបីជាមកទល់ពេលនេះ, កម្ពុជាយើងសម្រេចនូវលទ្ធផល ក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគអេដស៍/ជំងឺអេដស៍ ប្រកបទៅដោយភាពជោគជ័យគួរជាទីមោទនៈ ពោលគឺកម្ពុជាត្រូវបានគេទទួលស្គាល់ជាយូរមកហើយថា ជាប្រទេសនាំមុខគេមួយនៅក្នុងតំបន់ ក្នុងការឆ្លើយតបទៅនឹងមេរោគអេដស៍ និងជំងឺអេដស៍ ដោយមានការប្ដេជ្ញាចិត្តខ្ពស់ពីសំណាក់រាជរដ្ឋាភិបាលចាប់ពីអាណត្តិមុនៗរហូតមកដល់អាណត្តិទី៧នេះ និងមានការរួមបញ្ចូលយ៉ាងល្អពីក្រុមអ្នកប្រឈម និងជនរងគ្រោះដោយសារមេរោគអេដស៍ នៅក្នុងការឆ្លើយតប ដែលបានញ៉ាំងឱ្យកម្ពុជាឈានទៅសម្រេចបានគោលដៅ៩៥ទី២និង៩៥ទី៣មុនការកំណត់ (លើកលែងតែគោលដៅ៩៥ទី១ ដែលយើងទើបសម្រេចបាន៩២%) រួមផ្សំនឹងការខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាល និងមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ បានបង្កើតឱ្យមាននូវវិធីសាស្ត្រ និងយន្តការថ្មីៗជាច្រើនទៀត ដូចជាប្រឹបលេប, ប្រឹបចាក់(CAB-PrEP), ធ្វើតេស្ត និងការទទួលការព្យាបាលក្នុងថ្ងៃតែ១ យ៉ាងណាក៏ដោយ ក៏យើងឃើញថា យ៉ាងហោចណាស់នៅមានមនុស្ស៣នាក់ឆ្លងមេរោគអេដស៍ជារៀងរាល់ថ្ងៃ។»

ព្រឹត្តិការណ៍នេះ ពិតជាមានអត្ថន័យ និងខ្លឹមសារខ្លាំងណាស់ដែលយើងសម្រេចយកខេត្តបាត់ដំបង ជាទីកន្លែងសម្រាប់ប្រារឰព្រឹត្ដិការណ៍ មស្មើម ហើយជាពិសេសការដង្ហែក្បួនឆ្ពោះទៅកាន់ឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង ដែលជាទីតាំងធ្លាប់កើតមានសោកនាដកម្មនៃការឆ្លងរាលដាលនៃមេរោគអេដស៍កាលពីឆ្នាំ២០១៤ និងធ្លាប់និយាយថា «ថ្ងៃលិចនៅភូមិរកា»នោះ ជាការបង្ហាញដល់មជ្ឈដ្ឋានជាតិនិងអន្តរជាតិ មើលឃើញនិងកែប្រែឱ្យក្លាយទៅជា «ថ្ងៃរះនៅភូមិរកា» វិញ។

ទន្ទឹមនឹងនេះ​ លោកជំទាវក៏បានអំពាវនាវដល់បង-ប្អូនដែលរស់នៅជាមួយមេរោគអេដស៍ សូមបន្តការយកចិត្តទុកដាក់លេបឱសថប្រឆាំងមេរោគអេដស៍ ឱ្យបានត្រឹមត្រូវ ទៀងទាត់ និងជាប់លាប់ និងមកជួបគ្រូពេទ្យតាមការកំណត់ ដើម្បីពិភាក្សាតាមដានសុខភាពឱ្យបានច្បាស់លាស់ ព្រោះភស្តុតាងវិទ្យាសាស្ត្របានបង្ហាញឱ្យឃើញយ៉ាងច្បាស់ថា៖ អ្នករស់នៅជាមួយមេរោគអេដស៍ ដែលលេបថ្នាំបានត្រឹមត្រូវ ទៀងទាត់ និងជាប់លាប់ នឹងសម្រេចបាន (ម ស្មើ ម), នោះគឺ មានន័យថា៖

អ្នកមិនអាចចម្លងមេរោគអេដស៍ទៅអ្នកដទៃ!

អ្នកអាចមានគ្រួសារ មានកូនដូចមនុស្សធម្មតា!

អ្នកមានសុខភាពល្អ អាចប្រឆាំងបានទៅនឹងជំងឺផ្សេងៗ!

អ្នកនឹងមានទំនុកចិត្តលើខ្លួនឯង និងកាត់បន្ថយការរើសអើងលើខ្លួនឯង។

ជាទីបញ្ចប់ លោកជំទាវ ក៏បានអំពាវនាវដល់បងប្អូនជនរួមជាតិ សូមកុំមានការរើសអើង ឬមាក់ងាយចំពោះអ្នកផ្ទុកមេរោគអេដស៍ ហើយចំពោះយុវជនជំនាន់ក្រោយសូមមានការប្រុងប្រយ័ត្ន ត្រូវបង្ការខ្លួនកុំឱ្យឆ្លងមេរោគអេដស៍ ព្រោះថា «យើងអាចភ្លេចអេដស៍ ប៉ុន្តែអេដស៍មិនភ្លេចយើងទេ!»៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        141
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        95
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        118

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ

2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm