ការវាយប្រហាររបស់អ៊ុយក្រែនលើតំបន់ឆ្នេរនៅទីក្រុង Kurskរបស់រុស្ស៊ី សម្លាប់មនុស្ស ៣នាក់

2025/07/10 01:58:56 am        84

ការវាយប្រហារយានដ្រូនអ៊ុយក្រែនលើតំបន់ឆ្នេរនៅទីក្រុង Kursk របស់រុស្ស៊ី បានសម្លាប់មនុស្ស ៣នាក់ និងមនុស្ស ៧នាក់ផ្សេងទៀត រងរបួស ។

លោក Alexander Khinshtein គឺជាអភិបាលតំបន់ Kursk ដែលជាប់ព្រំដែនជាមួយអ៊ុយក្រែន និយាយនៅលើបណ្តាញព័ត៌មានសង្គម Telegramថា ការវាយប្រហារនេះ ធ្វើឡើងដោយចេតនាលើតំបន់រស់នៅរបស់ប្រជាពលរដ្ឋ ។

ខណៈពេលនោះដែរ ក្រសួងការពារជាតិរុស្ស៊ីនិយាយដែរថា អង្គភាពការពារដែនអាកាសរបស់ពួកគេ បានបំផ្លាញយានដ្រូន ៨៦គ្រឿងលើតំបន់ Kursk ។

មនុស្ស ៥នាក់ ក្នុងចំណោមអ្នករងរបួស ៧នាក់នៅតំបន់ Kursk រួមទាំងកុមារអាយុ ៥ឆ្នាំ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ។

លោក Khinshteinនិយាយថា មនុស្សម្នាក់ក្នុងចំណោមអ្នកស្លាប់ គឺជាសមាជិកឆ្មាំជាតិរុស្ស៊ីដែលព្យាយាមជម្លៀសមនុស្សចេញពីកន្លែងកើតហេតុ ។

លោកបន្តថា សមាជិកឆ្មាំជាតិម្នាក់នេះ បានមកដល់តំបន់ឆ្នេរជាមួយសមមិត្តរបស់គាត់ ក្រោយប្រជាពលរដ្ឋចាប់ផ្តើមរាយការណ៍ពីការវាយប្រហារយានដ្រូន ។ គាត់ចាប់ផ្តើមជម្លៀសមនុស្ស ពេលដែលការផ្ទុះលើកទី ២បានកើត បណ្តាលឲ្យគាត់បាត់បង់អាយុជីវិត ។

សូមបញ្ជាក់ថា រុស្ស៊ី និងអ៊ុយក្រែន ចោទប្រកាន់គ្នាទៅវិញទៅមកថា មានគោលដៅលើជនស៊ីវិល នៅក្នុងសង្រ្គាមដែលបានឈានដល់ឆ្នាំទី ៤នេះ ។ ភាគីជម្លោះទាំង ២ ច្រានចោលការចោទប្រកាន់ខាងលើ ប៉ុន្តែជនស៊ីវិលរាប់ម៉ឺននាក់ ត្រូវបានសម្លាប់ នៅក្នុងជម្លោះ ដែលភាគច្រើននៃពួកគេនៅក្នុងប្រទេសអ៊ុយក្រែន ៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm