នាយករដ្ឋមន្ត្រីអេស្ប៉ាញ ផ្តល់វិធានការថ្មី ក្នុងការលុបបំបាត់អំពើពុករលួយ ដើម្បីបន្ថយកំហឹងសម្ព័ន្ធមិត្ត

2025/07/10 02:06:52 am        22


នាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក Pedro Sanchez នៅថ្ងៃពុធ (ទី៩ ខែកក្កដា) នេះ បានបង្ហាញផែនការ ដើម្បីលុបបំបាត់អំពើពុករលួយ ជាកិច្ចប្រឹងប្រែងដែលស្វែងរកការរក្សាការគាំទ្រ នៅសភា សម្រាប់រដ្ឋាភិបាលរបស់លោក បន្ទាប់ពីសមាជិកជាន់ខ្ពស់នៃគណបក្សកំពុងកាន់អំណាចរបស់លោក គឺបក្សសង្គមនិយម ត្រូវបានចោទប្រកាន់ពីបទកេងបន្លំ។

កាលពីខែមុន ចៅក្រមតុលាការកំពូល បានបញ្ជាឲ្យឃុំខ្លួនជាបណ្តោះអាសន្ន ចំពោះលោក Santos Cerdan ជាអតីតមន្ត្រីបក្សលំដាប់ទី៣ ជុំវិញការចោទប្រកាន់ ដែលថា លោកបានទទួល និងចែកចាយប្រាក់សគុណ ជាថ្នូរនឹងការផ្តល់កិច្ចសន្យាការងារសាធារណៈ។

លោក Cerdan បដិសេធការចោទប្រកាន់នេះ ដែលជាផ្នែកមួយនៃការស៊ើបអង្កេត ពាក់ព័ន្ធនឹងអំពើពុករលួយកាន់តែទូលំទូលាយ។ ក្រោយមានករណីនេះ ក្រុមប្រឆាំងអំពាវនាវឲ្យមានការបោះឆ្នោតមុនអាណត្តិ ដែលគំរាមកំហែងធ្វើឲ្យរដ្ឋាភិបាលរបស់លោក Sanchez មានអស្ថិរភាព។

លោក Sanchez ដែលជាអគ្គលេខាធិការនៃគណបក្សសង្គមនិយម បានប្រាប់សភាក្នុងសម័យប្រជុំវិសាមញ្ញ អំពីករណីដែលបាននាំឲ្យលោកពិចារណាភ្លាមៗ អំពីការលាលែង ប៉ុន្តែសម្រេចបន្តកាន់តំណែងទៀត ដោយលើកហេតុផលថា រូបលោកផ្ទាល់ មិនបានធ្វើអ្វីខុសឡើយ។ លោកបានបញ្ជាក់ថា៖ «ខ្ញុំជាអ្នកនយោបាយស្អាតស្អំ ដូច្នេះ ខ្ញុំមិនលាលែងទេ»។

ហើយជាមួយគ្នានេះ លោក Sanchez ដែលបានបដិសេធជាថ្មីម្តងទៀតនូវការអំពាវនាវឲ្យមានការបោះឆ្នោតមុនកាលកំណត់ បានប្រកាសវិធានការចំនួន ១៥ចំណុច ក្នុងនោះមានរួមទាំងការទប់ស្កាត់ក្រុមហ៊ុនដែលត្រូវបានរកឃើញថា មានកំហុសពីបទសូកប៉ាន់ កុំឲ្យទទួលបានកិច្ចសន្យាលទ្ធកម្មរបស់រដ្ឋាភិបាល និងធ្វើការជាមួយក្រុមប្រឆាំងអំពើពុករលួយរបស់អង្គការ សម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ ដើម្បីបង្ក្រាបការប្រព្រឹត្តិអំពើពុករលួយ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        106
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        99
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        94

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm