ប្រទេសក្រិកបន្តក្លាយជាច្រកចូលដ៏សំខាន់ទៅកាន់សហភាពអឺរ៉ុបសម្រាប់មនុស្សគេចខ្លួនពីជម្លោះ និងការលំបាកនៅតំបន់មជ្ឈិមបូព៌ា អាហ្វ្រិក និងអាស៊ី ។
រដ្ឋាភិបាលក្រិកនិយាយនៅថ្ងៃពុធនេះថា ពួកគេផ្អាកបណ្តោះអាសន្នការដាក់ពាក្យសុំសិទ្ធិជ្រកកោនសម្រាប់ជនអន្តោប្រវេសន៍ដែលមកដល់តាមសមុទ្រពីអាហ្វ្រិកខាងជើង បន្ទាប់ពីការកើនឡើងខ្ពស់ការមកដល់របស់ពួកគេចេញពីប្រទេសលីប៊ី ។
ជនអន្តោប្រវេសន៍ជាង ២ពាន់នាក់ បានធ្វើដំណើរមកដល់កោះ Crete ចាប់តាំងពីខចុងសប្តាហ៍កន្លងទៅ ធ្វើឲ្យចំនួនមនុស្សមកដល់ក្នុងឆ្នាំនេះ កើនឡើងដល់ ជាង ១ម៉ឺននាក់ ។ នេះបើយោងតាមតួលេខរបស់ឆ្មាំល្បាតឆ្នេរក្រិក ។
ថ្លែងទៅកាន់សភា លោកនាយករដ្ឋមន្រ្តី Kyriakos Mitsotakis និយាយថា រដ្ឋាភិបាលរបស់លោកមានគម្រោងផងដែរ ក្នុងកសាងមន្ទីរឃុំឃាំង សម្រាប់ជនអន្តោប្រវេសន៍ ហើយនិងស្វែងរកការសម្របសម្រួលរវាងក្រុមឆ្មាំល្បាតឆ្នេររបស់ប្រទេសលីប៊ី និងប្រទេសក្រិក ៕