ក្រសួងសុខាភិបាលប៉ាឡេស្ទីន និយាយនៅថ្ងៃពុធនេះថា ជនប៉ាឡេស្ទីនយ៉ាងហោច ៥៧.៦៨០នាក់ ត្រូវបានសម្លាប់ នៅក្នុងសង្រ្គាមប្រល័យពូជសាសន៍របស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សាស្រ្ទីប ចាប់តាំងពីខែតុលា ឆ្នាំ ២០២៣រហូតមក ។
សេចក្តីថ្លែងការណ៍របស់ក្រសួងសុខាភិបាលហ្កាហ្សា និយាយថា សាកសពមនុស្ស ១០៥នាក់ ត្រូវបាននាំយកទៅកាន់មន្ទីរពេទ្យនៅក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ក្នុងនោះ មនុស្ស ៥៣០នាក់ បានរងរបួស ធ្វើឲ្យចំនួនអ្នករងរបួសក្នុងការកាប់សម្លាប់របស់អ៊ីស្រាអែលលើជនប៉ាឡេស្ទីនកើនឡើងដល់ ១៣៧.៤០៩នាក់ ។
ពួកគេបន្តថា ភាគច្រើននៃអ្នកជនរងគ្រោះជាប់ខ្លួនក្រោមគំនរបាក់បែក ហើយនិងតាមផ្លូវ ពេលដែលក្រុមជួយសង្រ្គោះមិនអាចទៅដល់ពួកគេ ។
អ៊ីស្រាអែល បានចាប់ផ្តើមការវាយប្រហាររបស់ពួកគេឡើងវិញលើតំបន់ហ្កាហ្សា កាលពីថ្ងៃទី ១៨ ខែមីនា ហើយចាប់តាំងពីពេលនោះមក បានសម្លាប់មនុស្ស ៧.១១៨នាក់ និងធ្វើឲ្យមនុស្សរងរបួស ២៥.៣៦៨នាក់ ក្រោយពេលដួលរលំបទឈប់បាញ់ និងកិច្ចព្រមព្រៀងដោះដូរអ្នកទោស ដែលបានចូលជាធរមានកាលពីខែមករា ៕