នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu និយាយនៅថ្ងៃពុធនេះថា ជំនួបរបស់លោកជាមួយប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានផ្តោតសំខាន់លើការដោះលែងចំណាប់ថ្នូរនៅតំបន់ហ្កាហ្សា ។
ក្នុងសារបង្ហោះលើបណ្តាញព័ត៌មានសង្គម X លោក Netanyahu បានធ្វើការសង្កត់ធ្ងន់ពីការប្រេជ្ញាចិត្តរបស់លោកក្នុងការកម្ចាត់យោធា និងសមត្ថភាពរដ្ឋាភិបាលរបស់ក្រុមហាម៉ាស ។
លោក Trump បាននិយាយកាលពីថ្ងៃអង្គារ មុនជំនួបលើកទី ២របស់មេដឹកនាំទាំង ២ ក្នុងរយៈពេល ២ថ្ងៃ ពួកគេនឹងពិភាក្សាភាគច្រើនលើស្ថានភាពនៅតំបន់ហ្កាហ្សា ។
ក្នុងដំណើរទស្សនកិច្ចលើកទី ៣នៅសហរដ្ឋអាមេរិក ចាប់តាំងពីលោក Trump ឡើងកាន់តំណែង លោក Netanyahu និយាយមុននេះថា លោកពុំគិតថា យុទ្ធនាការអ៊ីស្រាអែលនៅដែនដីប៉ាឡេស្ទីន បានសម្រេចហើយនោះទេ ។
លោកនិយាយថា ពួកយើងនៅបញ្ចប់ការងារនៅតំបន់ហ្កាហ្សា ដោះលែងចំណាប់ថ្នូរទាំងអស់របស់ពួកយើង កម្ចាត់ និងបំផ្លាញសមត្ថភាពយោធា និងរដ្ឋាភិបាលរបស់ក្រុមហាម៉ាស ។
លោក Netanyahu ត្រូវបានគេសួរផងដែរពីវឌ្ឍនភាពនៃកិច្ចចរចាបទឈប់បាញ់ ។ លោកនិយាយថា ពួកយើងច្បាស់ជាកំពុងធ្វើការលើវា ។ លោកមិនអាចនិយាយពីវឌ្ឍនភាពបានទេ អ្នកត្រូវការភាគីជាច្រើនរួមគ្នា មិនមែនភាគីតែ ២នៅទីនេះទេ ។ ពួកយើងមិនបណ្តោយនោះទេ ពួកយើងមានគោលដៅ ពួកយើងមានបំណងសម្រេចគោលដៅមួយនោះ ៕