ការសិក្សាកាលពីពេលថ្មីៗនេះ រកឃើញថា ការកើនឡើងសីតុណ្ហភាព និងការផ្លាស់ប្តូរវដ្តទឹក កំពុងគំរាមកំហែងដល់លំនឹងរយៈពេលវែងនៃផ្ទាំងទឹកកកនៅភាគកណ្តាលប្រទេសឈីលី ជំរុញឲ្យមានវិធានការបង្ការទប់ស្កាត់វា ។
យោងតាមការអះអាងរបស់លោក Felipe Ugalde គឺជាភូគព្ភវិទូមកពីសាកលវិទ្យាល័យ Universidad de Chile បានឲ្យដឹងថា បើទោះបីជាហានិភ័យពុំទាន់ជិតមកដល់ យ៉ាងហោចណាស់ផ្ទាំងទឹកកចំនួន ៤ ក្នុងចំណោមផ្ទាំងទឹកកក ៧០ដែលបានវាយតម្លៃនៅតំបន់ទេសចរណ៍ Cajon del Maipo បង្ហាញពីភាពងាយរងគ្រោះខ្ពស់នៃការផ្លាស់ប្តូរ អាចធ្វើឲ្យប៉ះពាល់ដល់តំបន់មានមនុស្សរស់នៅ ។
ការសិក្សាដែលបានចុះផ្សាយលើទំព័រកាសែត Journal of South American Earth Sciences បានកំណត់ពីអថេរដូចជាការហូរបឹងទឹកកកភ្លាមៗ លំហូរភក់ បំណាក់ផ្ទាំងទឹកកកដ៏មហន្តរាយ ឬល្បឿនលឿនខុសធម្មតារបស់ផ្ទាំងទឹកកក ។
ជាឧទាហរណ៍ ផ្ទាំងទឹកកក El Morado បាត់បង់ស្ថេរភាពល្បាក់ទឹកកក បណ្តាលឲ្យកើនឡើងបំណាក់ផ្ទាំងទឹកកក ហើយនិងទឹកហូរលើបឹងទឹកកក ។
ពាក់ព័ន្ធនឹងគ្រោះមហន្តរាយផ្ទាំងទឹកកក Birch នៅប្រទេសស្វីសកាលពីខែឧសភា ឆ្នាំ ២០២៥ ពេលដែលលំហូរដ៏ធំនៃទឹកកក ភក់ និងថ្ម ចុះតាមជម្រាលភ្នំ គ្របសង្កត់លើភូមិ Blatten ប្រហែល ៩០ភាគរយនោះ លោក Ugalde ពន្យល់ថា អតុល្យភាពផ្ទាំងទឹកកកក អាចបណ្តាលឲ្យមានការគំរាមកំហែងបែបហ្នឹង និងផលវិបាករបស់វា ។
អ្នកភូមិប្រហែល ៣០០នាក់ ត្រូវបានជម្លៀសចេញបានមុន កាលពីខែឧសភា ដោយសារស្នាមប្រេះរបស់ភ្នំ នៅពីក្រោយផ្ទាំងទឹកកក Birch ៕