ឆមាសទី១ឆ្នាំនេះ ការដោះដូរពាណិជ្ជកម្មអន្តរជាតិ​របស់​កម្ពុជា​មាន​ទំហំ​ទឹក​ប្រាក់​ជាង​៣១​ពាន់​លាន​ដុល្លារ

2025/07/10 05:40:59 pm        226

រយៈពេល ៦ខែឆ្នាំ២០២៥នេះ ការដោះដូរពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា មានទំហំទឹកប្រាក់សរុបជាង ៣១ពាន់លានដុល្លារអាមេរិក ក្នុងនោះកម្ពុជាបាននាំចេញទំនិញសំខាន់ៗ មានទឹកប្រាក់ជិត ១៥ ពាន់​លាន​ដុល្លារ ខណៈតម្លៃនៃការនាំចូលមានទឹកប្រាក់សរុបជាង ១៦ពាន់លានដុល្លារ។

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញស្ថិតិពាណិជ្ជកម្ម នៃ​ការ​ធ្វើ​ពាណិជ្ជកម្មលើ ទីផ្សារអន្តរជាតិរបស់កម្ពុជា ក្នុងត្រីមាសទី១ ឆ្នាំ២០២៥ នេះ, ក្នុងនោះការធ្វើ​ពាណិជ្ជ​កម្ម​ទំនិញ​ជា​មួយប្រទេសដៃគូរសំខាន់ៗរបស់​កម្ពុជាមានទំហំទឹកប្រាក់សរុបប្រមាណជាង ៣១ ពាន់​លានដុល្លារអាមេរិក កើនឡើង ៤,៦១៩ លានដុល្លារអាម៉េរិក ស្មើនឹង ១៨ភាគរយ បើ​ប្រៀប​ធៀប​នឹង​រយៈ​ពេល ៦ខែឆ្នាំ២០២៤ គឺមានទំហំទឹកប្រាក់ជាង ២៦ពាន់លានដុល្លារអាម៉េរិកប៉ុណ្ណោះ។

ចំណែក​ការ​នាំចេញ-ចូលវិញ នៅក្នុងរយៈពេល៦ខែនេះ ក្នុងនោះសម្រាប់ពាណិជ្ជកម្មនៃការនាំចេញ មាន​តម្លៃ​សរុប​ជិត ១៥ពាន់លានដុល្លារអាម៉េរិក កើនឡើងជាង ២.២ ពាន់លានដុល្លារ ស្មើនឹង ១៨ភាគរយ បើ​ប្រៀប​ធៀបនឹងរយៈពេល ៦ខែឆ្នាំ២០២៤ (គឺមានទឹកប្រាក់ត្រឹមជាង ១២ ពាន់លាន​ដុល្លារ​ប៉ុណ្ណោះ​)​។​ ចំណែកការនាំចូលវិញ, គឺមានតម្លៃសរុបជាង ១៦លានដុល្លារអាម៉េរិកកើនឡើងជាង ២.៣ ពាន់​លាន​ដុល្លារ​ស្មើនឹង ១៧ ភាគរយ បើប្រៀបធៀបនឹងរយៈពេល ៦ខែឆ្នាំ២០២៤ (គឺមានប្រមាណជិត ១៤ ពាន់​លាន​ដុល្លារ​) ធ្វើឱ្យជញ្ជីងពាណិជ្ជកម្ម (នាំចេញ-នាំចូល)៖ មានតម្លៃស្មើនឹង -១,៥៥៦ លាន​ដុល្លារ​អាម៉េរិ​ក​។

ទាក់ទិនទំហំពាណិជ្ជកម្មទំនិញជាមួយប្រទេសដៃគូសំខាន់ៗវិញ ឃើញថា នៅក្នុងរយៈពេល ៦ខែ ឆ្នាំ​២០២៥​នេះ,​ ប្រទេសចំនួន ១០ ដែលកម្ពុជាមានអតិរេកពាណិជ្ជកម្មទំនិញច្រើនជាងគេរួមមាន៖ អាម៉េរិក, កាណាដា, អេស្ប៉ាញ, អង់គ្លេស, ហូឡង់, អាល្លឺម៉ង់, ជប៉ុន, អូស្ត្រាលី, បែលហ្ស៊ិក និងបារាំង ខណៈ​ប្រទេសចំនួន ១០ ផ្សេងទៀត ដែលកម្ពុជាមានឱនភាពពាណិជ្ជកម្មទំនិញច្រើនជាងគេ ក្នុង​រយៈ​ពេល ៦ខែនេះ រួមមាន៖ ចិន, ថៃ, ឥណ្ឌូណេស៊ី, ម៉ាឡេស៊ី, តៃវ៉ាន់, កូរ៉េខាងត្បូង, ឡាវ, ហុងកុង, ហ្វាំង​ឡង់ និងឥណ្ឌា៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        126
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm