ភ្នំពេញ៖នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានអនុញ្ញាតឱ្យ លោក Nicolas NOTEBAERT នាយកប្រតិបត្តិក្រុមហ៊ុន VINCI Concessions, ប្រធានក្រុមហ៊ុន VINCI Airports និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន SCA ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។
ក្រុមហ៊ុន VINCI មានមូលដ្ឋាននៅប្រទេសបារាំង ជាក្រុមហ៊ុនឈានមុខគេនៅអឺរ៉ុប ធ្វើអាជីវកម្មលើវិស័យ អាកាសយានដ្ឋាន ផ្លូវដែក ផ្លូវល្បឿនលឿន ស្ពាន និងគម្រោងវិនិយោគផ្សេងៗទៀត។
ក្រុមហ៊ុន VINCI បានវិនិយោគក្នុងវិស័យអាកាសយានដ្ឋាននៅកម្ពុជារយៈពេលជាង ៣០ ឆ្នាំមកហើយជាមួយនឹងវឌ្ឍនភាពនៃអាជីវកម្មកាន់តែរីកចម្រើន ដែលបានរួមចំណែកដល់ការលើកកម្ពស់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។




