សម្ដេច​តេ​ជោ ហ៊ុន សែន កោតសរសើរ​ការ​ខិតខំ​ហ្វឹកហាត់​របស់​កីឡាករ​-​កីឡា​ការិនី​ក្នុង​សម័យ​កូ​វីដ​-១៩

2022/01/05 11:45:01 am        433

​ភ្នំពេញ៖ សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ថ្លែង​កោតសរសើរចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​កីឡាករ​-​កីឡា​ការិនី​ទាំងអស់ក្នុង​ការ​ហ្វឹកហាត់ ទោះបី​ស្ថិត​ក្នុង​សម័យ​កូ​វីដ​-១៩ ក៏ដោយដើម្បី​ពង្រឹង​សមត្ថភាព និង​បច្ចេកទេស​ត្រៀម​ការប្រកួត​ថ្នាក់ជាតិ​-​អន្ដរជាតិ ពិសេស​ត្រៀម​ស៊ី​ហ្គេមឆ្នាំ​២០២៣ ដែល​នៅសល់​រយៈពេល ៤៨០​ថ្ងៃ​ទៀត។​

​ការកោតសរសើរ​រប​ស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​នេះ ធ្វើឡើង​ស្របពេល​សម្ដេច​បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ​ក្នុង​ពិធី​ប្រគល់​ប្រាក់រង្វាន់​ជ័យលាភី​ដល់​វីរ​កីឡាការិនី អ៊ុក ស្រីមុំ ក្រោយ​ដណ្ដើមបាន​មេដាយមាស​ពិភពលោកក្នុងការ​ប្រកួត​កីឡា​ប៉េតង់ នៅ​ប្រទេស​អេ​ស្ប៉ា​ញកាលពី​ខែវិច្ឆិកា ឆ្នាំ​២០២១ នៅ​ព្រឹក​ថ្ងៃ​ទី​០៥ ខែមករា ឆ្នាំ​២០២២ នេះ​នៅ​វិមាន​សន្តិភាព។​ ​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ដ្រី​មានប្រសាសន៍ថា ទោះបី​ក្នុងសម័យ​កូ​វីដ​-១៩ តែ​កីឡាករ​-​កីឡាការិនី​ទាំងអស់នៅតែ​បន្ដ​ការខិតខំ​ប្រឹង ពិសេស​គ្រប់ភាគី​ពាក់ព័ន្ធដែល​បានសម្រួល​ដល់​ការហ្វឹកហាត់​របស់​កីឡាករ​-​កីឡាការិនី តាមរយៈ​ការផ្ដល់​នូវ​ប្រាក់​សម្រាប់​ទទួល​ប្រចាំថ្ងៃក្នុង​មួយថ្ងៃ ៤៤,០០០​រៀលបន្ថែម​លើ​ប្រាក់បៀវត្ស​ប្រចាំខែ ដោយ​បែង​ចែកជា ៣​កម្រិតគឺ​កម្រិត​អ្នក​ធ្លាប់​បានទទួល​មេដាយ​ស៊ី​ហ្គេម ទី​២-​កម្រិត​អ្នក​ធ្លាប់​ទទួលបាន​មេដាយ​កីឡា​អាស៊ី និង​ទី​៣-​អ្នក​មិនទាន់​ទទួលបាន​មេដាយក៏​នៅតែ​ទទួលបាន​ថវិកា ​សម្រាប់​ការហ្វឹកហាត់​ជាមួយគ្នា​ដែរ។​

​តាមរយៈ​នេះ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ជំរុញ និង​លើកទឹកចិត្ត​ឲ្យ​កីឡាករ​-​កីឡាការិនី​ទាំងអស់ត្រូវ​បន្ដ​ការខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់​បន្ថែមទៀត ដើម្បី​ត្រៀម​ការប្រកួត និង​ដណ្ដើម​ជ័យលាភី ក៏ដូចជា​កិត្តិយស​ជូន​ជាតិ​ជា​បន្ដបន្ទាប់​ទៀត ពិសេស​ការប្រកួត​កីឡា​ស៊ី​ហ្គេម ឆ្នាំ​២០២៣ នៅ​កម្ពុជា។ សម្ដេច​តេ​ជោ​បាន​សង្កត់ធ្ងន់ថា ដាច់ខាត​ត្រូវ​ពង្រឹង និង​យកចិត្តទុកដាក់​លើ​ការហ្វឹកហាត់ ព្រោះ​បើ​គ្មាន​ការហ្វឹកហាត់គឺ​មិនដឹង​ចូលរួម​ប្រកួត​ដើម្បី​អ្វី​ឡើយ។ ដូច្នេះ​ត្រូវតែ​ពង្រឹង​ការហ្វឹកហាត់​ឲ្យ​បាន​ខ្លាំង៕​

អត្ថបទ៖ គង់ ហួន

អត្ថបទដែលទាក់ទង

Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 03:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 02:22:24 pm        1
ក្រុមបាល់ទាត់នារីកម្ពុជា ទទួលបានត្រឹមលេខ៤ ពាន AFF Cup របូតកៅអី AFF Championship 2027
2026/07/23 12:45:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់

2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm
​មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ គ្រោងនឹងធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ ខណៈភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង
2026/07/23 04:29:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am