ក្រុមមន្ត្រីអ៊ីស្រាអែលថា បទឈប់បាញ់ហ្កាហ្សាអាចកើតមានក្នុងរយៈពេលមួយ ឬពីរសប្តាហ៍ទៀត

2025/07/10 12:24:14 pm        172

មន្ត្រីជាន់ខ្ពស់មួយរូបរបស់អ៊ីស្រាអែលបាននិយាយកាលពីថ្ងៃពុធសប្ដាហ៍នេះថា អ៊ីស្រាអែល និងក្រុមហាម៉ាស អាចឈានដល់បទឈប់បាញ់នៅហ្កាហ្សា និងកិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំងក្នុងរយៈពេលមួយឬពីរសប្តាហ៍ទៀត ទោះកិច្ចព្រមព្រៀងមួយមិនទំនងត្រូវបានធានាភ្លាមៗក៏ដោយ ។

ថ្លែងក្នុងអំឡុងដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ទៅកាន់ទីក្រុងវ៉ាស៊ីនតោន មន្ត្រីរូបនេះបាននិយាយថា ប្រសិនបើភាគីទាំងពីរយល់ព្រមលើបទឈប់បាញ់រយៈពេល ៦០ ថ្ងៃនោះ អ៊ីស្រាអែលនឹងប្រើប្រាស់ពេលវេលានោះដើម្បីជំរុញឱ្យមានបទឈប់បាញ់ជាអចិន្ត្រៃយ៍ ព្រមទាំងការរំសាយអាវុធរបស់ក្រុមហាម៉ាសដែរ។

មន្ត្រីរូបនេះបាននិយាយដោយសុំមិនបញ្ចេញឈ្មោះថា ប្រសិនបើក្រុមហាម៉ាសបដិសេធ យើងនឹងបន្តប្រតិបត្តិការយោធា ។

មន្ត្រីដដែលក៏បានបង្ហាញដែរថា មុនពេលការវាយប្រហាររបស់អ៊ីស្រាអែលលើប្រទេសអ៊ីរ៉ង់នាពេលថ្មីៗនេះ របាយការណ៍ចារកម្មបានបង្ហាញថា សារធាតុអ៊ុយរ៉ានីញ៉ូមដែលចម្រាញ់បាន បានបន្តស្តុកទុកនៅទីតាំង Fordow, Natanz និង Isfahan ហើយមិនត្រូវបានផ្លាស់ប្តូរទីតាំងនោះទេ។

ការធ្វើបច្ចុប្បន្នភាពនេះ កើតឡើង ស្របពេលក្រុមហាម៉ាស បានបញ្ជាក់ថាខ្លួនបានរៀបចំដើម្បីដោះលែងចំណាប់ខ្មាំង១០ នាក់ ហើយថាកិច្ចចរចាបទឈប់បាញ់នៅតែតឹងតែងដោយសារតែការវាយលុករបស់អ៊ីស្រាអែល។   

លោក អ៊ីយ៉ាល់ ហ្សាមៀ (Eyal Zamir) ប្រធានបុគ្គលិកនៃកងកម្លាំងការពារអ៊ីស្រាអែល (IDF) បានប្រាប់សារព័ត៌មានអ៊ីស្រាអែលថា លក្ខខណ្ឌនានា ត្រូវបានបង្កើតឡើងដើម្បីពន្លឿនកិច្ចព្រមព្រៀង ឈានទៅបញ្ចប់ជម្លោះក្នុងដែនដីឆ្នេរសមុទ្រមួយនេះ និងនាំចំណាប់ខ្មាំងត្រឡប់មកវិញ ខណៈដែលលោក Trump និយាយថា បទឈប់បាញ់អាចកើតឡើងនៅសប្ដាហ៍នេះឬសប្ដាហ៍ក្រោយ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm        1
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am