អាស៊ាន អំពាវនាវឱ្យមាន «ពុទ្ធិ និងភាពប្រុងប្រយ័ត្ន» ពីគ្រប់ភាគីទាំងអស់នៅសមុទ្រចិនខាងត្បូង

2025/07/10 07:34:31 pm        174

សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន នៅក្នុងជំនួបថ្ងៃព្រហស្បតិ៍ (១០ កក្កដា) នេះ បានជំរុញឱ្យគ្រប់ភាគីទាំងអស់ធ្វើសកម្មភាពប្រកបដោយ "ពុទ្ធិ និងការប្រុងប្រយ័ត្ន" ដើម្បីរក្សាឱ្យបាននូវសន្តិភាព និងសន្តិសុខក្នុងសមុទ្រចិនខាងត្បូង ដោយព្រមានថា ការរំខានណាមួយចំពោះផ្លូវទឹកដ៏សំខាន់នេះអាចជះឥទ្ធិពលដ៏មហន្តរាយដល់ពាណិជ្ជកម្មពិភពលោក។

អាស៊ានបានពឹងផ្អែកលើក្រុងវ៉ាស៊ីនតោនជាយូរមកហើយ ក្នុងនាមជាសមតុល្យសន្តិសុខចំពោះការអះអាងសិទ្ធិរបស់ក្រុងប៉េកាំងនៅសមុទ្រចិនខាងត្បូង ខណៈបច្ចុប្បន្ន តំបន់នេះកំពុងខិតទៅជិតចិន ដែលជាប្រទេសមហាអំណាចអាស៊ី ដើម្បីជំរុញពាណិជ្ជកម្ម និងទប់ស្កាត់ផលប៉ះពាល់ពីការផាកពិន័យពន្ធអាមេរិក រហូតដល់ ៤០% ដែលលោកប្រធានាធិបតីអាមេរិក Donald Trump បាននិយាយថា នឹងចាប់ផ្តើមនៅថ្ងៃទី០១ ខែសីហា ខាងមុខ។

អាស៊ានបានព្រមាននៅថ្ងៃព្រហស្បតិ៍ថា ទោះជាស្ថានការណ៍បែបនេះក៏ដោយ អាស៊ីអាគ្នេយ៍កំពុងប្រឈមនឹងហានិភ័យពិតប្រាកដពីការកើនឡើងនៃភាពមិនច្បាស់លាស់ជាសកល និងភាពតានតឹងភូមិសាស្ត្រនយោបាយ ដែលអាចអង្រួនសន្តិភាព និងស្ថិរភាពក្នុងតំបន់។

ថ្លែងនៅក្នុងសុន្ទរកថាបើកកិច្ចប្រជុំអាស៊ាន-ចិន នៅទីក្រុងកូឡាឡាំពួរ រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី លោក Mohamad Hasan បាននិយាយថា៖ ដោយសារតែភាពមិនច្បាស់លាស់ទាំងនោះហើយ ទើបភាគីគ្រប់គ្នាត្រូវធានាថា ភាពតានតឹងភូមិសាស្ត្រនយោបាយមិនកើនឡើង ឬគំរាមកំហែងធ្វើឱ្យខូចសន្តិសុខ និងពាណិជ្ជកម្មសកលនៅសមុទ្រចិនខាងត្បូង។ លោកបន្តថា "អាស៊ានអំពាវនាវដល់ភាគីទាំងអស់ឱ្យគ្រប់គ្រងស្ថានការណ៍នៅសមុទ្រចិនខាងត្បូង ប្រកបដោយពុទ្ធិ និងការប្រុងប្រយ័ត្ន"៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm