ក្រុមជួយសង្គ្រោះនេប៉ាល់ បន្តស្វែងរកអ្នកបាត់ខ្លួនក្នុងទឹកជំនន់ បន្ទាប់ពីមនុស្សច្រើននាក់បានស្លាប់

2025/07/10 07:38:31 pm        118

របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយបាននិយាយថា កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះបានបន្តនៅថ្ងៃព្រហស្បតិ៍ (១០ មិថុនា) នេះក្នុងប្រទេសនេប៉ាល់ ដើម្បីជម្លៀសប្រជាជនដែលជាប់គាំងនៅក្នុងតំបន់រងគ្រោះដោយទឹកជំនន់ បន្ទាប់ពីភ្លៀងមូសុងបានបង្កឱ្យមានការជន់លិចនៅក្នុងស្រុក Rasuwa ដែលបានបណ្តាលឱ្យមនុស្សយ៉ាងតិច ៩នាក់ស្លាប់ និងជិត ២០នាក់បាត់ខ្លួន។

លោក Arjun Paudel ប្រធានមន្រ្តីស្រុក Rasuwa បានប្រាប់សារព័ត៌មានថា ក្រុមមន្រ្តីត្រូវបានដាក់ពង្រាយយ៉ាងពេញលេញនៅទីតាំងកើតហេតុ ហើយបានជួយសង្គ្រោះបុគ្គលជាង ១៥០នាក់ រួមទាំងជនបរទេសចំនួន ១២៧នាក់ ដោយបញ្ជូនពួកគេតាមយន្តហោះទៅកាន់ទីក្រុងកដ្ឋមណ្ឌូ។

នគរបាលនេប៉ាល់បាននិយាយថា ប្រតិបត្តិការស្វែងរកក៏កំពុងបន្តសម្រាប់មនុស្ស ១៩នាក់ ដែលបានបាត់ខ្លួន បន្ទាប់ពីទឹកជំនន់ដ៏ធំកាលពីព្រឹកថ្ងៃអង្គារសប្ដាហ៍នេះ។ ទឹកជំនន់យ៉ាងគំហុក ដែលបានវាយប្រហារផ្នែកខ្លះនៃស្រុក Rasuwa នេះ មានចម្ងាយ ១២០គីឡូម៉ែត្រភាគឦសាននៃទីក្រុងកដ្ឋមណ្ឌូ និងបានបោកបក់ "ស្ពានមិត្តភាព" ដែលតភ្ជាប់ប្រទេសនេះទៅកាន់ប្រទេសចិន។

អគ្គនាយកអាជ្ញាធរកាត់បន្ថយ និងគ្រប់គ្រងគ្រោះមហន្តរាយជាតិ (NDRRMA) របស់នេប៉ាល់ បានឱ្យដឹងថា ទឹកជំនន់នេះអាចបណ្តាលមកពីការលេចធ្លាយទឹកយ៉ាងគំហុកពីបឹងទឹកកក ដែលមានទីតាំងនៅជិតព្រំដែននេប៉ាល់-ចិន ព្រោះដោយសារមិនសូវមានភ្លៀងធ្លាក់ខ្លាំងក្លាទេនៅពេលមានទឹកជំនន់ ទាំងសងខាងនៃព្រំដែន៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        123
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        116
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        115

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm