អតីតប្រមុខការពារជាតិកម្ពុជា៖ ថៃក្រអឺតក្រទម និង​គ្មាន​សុច្ចរិតភាព​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន​ជាមួយ​កម្ពុជា

2025/07/10 07:44:17 pm        407

សម្តេចពិជ័យសេនា នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ទៀ បាញ់ អតីតប្រមុខការពារជាតិ កម្ពុជា​ជាង​៣០ឆ្នាំ បានថ្លែងថា ថៃពុំដែលមានគំនិតដោះស្រាយបញ្ហាព្រំដែនជាមួយកម្ពុជាដោយសុច្ចរិតនោះទេ ដែល​ក្នុងការចរចា កន្លងមក ថៃតែងតែប្រើអកប្បកិរិយាក្រអឺតក្រទម រហូតដល់ពេលនេះ ថៃ​នៅ​តែ​បន្ត​ធ្វើ​ការ​ឈ្លាន​ពាន​លើកម្ពុជា និងមានគំនិតចាត់ទុកកម្ពុជា​ថាជាក្មេងមិនទាន់ដឹងក្តីដដែល។

ក្នុងកិច្ចសម្ភាសន៍ផ្តាច់មុខជាមួយទូរទស្សន៍BTV ស្តីពីបញ្ហាព្រំដែនកម្ពុជា និងថៃ សម្តេចពិជ័យសេនាទៀ បាញ់ អតីតរដ្ឋមន្រ្តីការពារជាតិកម្ពុជា៣៥ឆ្នាំ ដែលមាន​បទ​ពិសោធន៍​ចរចា​ជាមួយ​ភាគី​ថៃ​រាប់​មិន​អស់​ផង​ដែរ​លើ​បញ្ហា​ព្រំដែននោះបានបញ្ជាក់ថា ភាគីថៃតែងតែមើលងាយកម្ពុជា ខណៈរាល់​ការ​ចរចា​លើ​បញ្ហា​ព្រំដែន​អស់​រយៈពេលជាង២០ឆ្នាំ មកហើយ ថៃតែងតែបង្ហាញអកប្បកិរិយាក្រអឺតក្រទម ដោយ​កន្លែង​ណា​គេ​ត្រូវ​ចិត្ត គេយកទៅអនុវត្ត ហើយកន្លែងណា គេមិនពេញចិត្ត គេធ្វើ​ពហិការ​ដើ​រ​ចេញ​ពី​តុ​ចរ​ចា​ជាមួយ​កម្ពុជាស្រេចតែចិត្តគេ។

សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានបង្ហាញការគាំទ្រចំពោះរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងការពារជាតិ ដែលបានដាក់កម្លាំងនៅតាមព្រំដែន ដើម្បីឆ្លើយតបចំពោះសត្រូវគ្រប់ពេលវេលា ដើម្បីការពារ បូរណភាពទឹកដី និងអធិប តេយ្យភាពរបស់ខ្លួននោះ និងបានលើកទឹកចិត្ត និងអរគុណ​យ៉ាង​ខ្លាំង​ចំពោះ​កង​ទ័ព​ទាំងអស់ ដែលបានលះបង់ប្រពន្ធ កូន ឱពុកម្តាយក្នុងបុព្វហេតុការពារជាតិខ្មែរនាពេលនេះ៕ អត្ថបទ​៖ បាន ចក់

អត្ថបទដែលទាក់ទង

អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1
រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm