គិតត្រឹមដើមខែកក្កដានេះមានពលរដ្ឋជាង ៥០ម៉ឺននាក់បានស្នើសុំចុះឈ្មោះចូលសមាជិក ប.ស.ស.

2025/07/10 08:00:40 pm        293

គិតចាប់ពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ រហូតត្រឹមសប្តាហ៍ទី១ ខែកក្កដា ឆ្នាំ២០២៥នេះ ប្រជា​ពលរដ្ឋ​ដែល​ប្រកបរបរ និងមានចំណូលផ្ទាល់ខ្លួន ដូចជាអាជីវករ អ្នកលក់ដូរតាមរទេះ និងអ្នករត់ម៉ូតូឌុប ឬ​កង់​បី​ជា​ដើម បានចុះឈ្មោះចូលជាសមាជិក ប.ស.ស. តាមរបបភាគទានស្ម័គ្រចិត្ត ដើម្បីទទួល​បាន​ការ​គាំពារ​ទៅ​លើ​ការថែទាំសុខភាព រួមទាំងប្រាក់បំណាច់មាតុភាព មានចំនួនកើនឡើងរហូតជាង ៥០ម៉ឺននាក់។ 

ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃ​ក្រសួង​ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ប្រាប់ព័ត៌មាន ប៊ីធីវី ឱ្យដឹងថា បន្ទាប់​ពី​ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា បានប្រកាសដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាព​សម្រាប់​បុគ្គល​ស្វ័យ​និយោជន៍ ដែលសំដៅដល់ជនដែលប្រកបការងារ ឬមុខរបររកចំណូលផ្ទាល់ខ្លួន ដោយមិន​ពាក់​ព័ន្ធ​នឹង​ប្រាក់​ឈ្នួល ឬប្រាក់បៀវត្សដែលផ្តល់ដោយនិយោជក ឬរដ្ឋតាមកិច្ចសន្យាការងារ ហើយក៏មិន​មាន​ប្រើ​ប្រាស់​កម្មករ​និយោជិតនៅក្នុងសកម្មភាពការងារ ឬមុខរបររបស់ខ្លួន បានកត់សម្គាល់ឃើញថា មាន​ការ​ចាប់​អារម្មណ៍យ៉ាងច្រើនពីសំណាក់ប្រជាពលរដ្ឋ និងសមាជិកក្នុងបន្ទុក ប.ស.ស. ។ ឯកឧត្តម បានបន្តថា ដោយឡែក មូលដ្ឋានសុខាភិបាល ដែលជាដៃគូសហការជាមួយ ប.ស.ស. ទាំងមន្ទីរសាធារណៈ និង​ឯកជន មានចំនួនសរុប ១,៥៩៩ ក្នុងនោះមន្ទីរពេទ្យឯកជនចំនួន ១៦៤។

ក្រុមប្រជាពលរដ្ឋដែលរស់តំបន់ផ្សេងៗគ្នា ដែលបានប្រើប្រាស់សេវាថែទាំសុខភាពតាមរយៈប័ណ្ណ ប.ស.ស. បានឲ្យ ប៊ីធីវី ដឹងថា ពួកគាត់ពិតជាមានអារម្មណ៍ថាកក់ក្តៅ និងសប្បាយចិត្តណាស់ ព្រោះ​មិន​នឹក​ស្មាន​ទេថា ប័ណ្ណនេះពិតជាមានសារសំខាន់ជាខ្លាំង ក្នុងការជួយសម្រាល​លើ​បន្ទុក​ចំណាយ​ក្នុង​គ្រួសារ​នៅ​ពេល​មានបញ្ហាសុខភាពត្រូវទៅពេទ្យ។ លើសពីនេះថែមទៀត គឺមានការយក​ចិត្ត​ទុក​ដាក់​ពី​សំណាក់​ក្រុម​គ្រូពេទ្យ ជាពិសេសការព្យាបាលជំងឺដោយមិនអស់ប្រាក់ និងសុវត្ថិភាពខ្ពស់។

ដើម្បីទទួលបានអត្ថប្រយោជន៍ខាងលើនេះ បុគ្គល​ស្វ័យ​និយោជន៍​អាច​ស្នើ​សុំ​ចុះ​បញ្ជី​ការ​នៅ​បេឡាជាតិ​សន្តិ​សុខសង្គម (ប.ស.ស.) ដោយត្រូវអនុវត្តតាមលក្ខខណ្ឌ រួមមាន៖ ត្រូវមានមុខ​របរ​មានប្រាក់​ចំណូល​ផ្ទាល់​ខ្លួន​មិនពាក់ព័ន្ធនិងប្រាក់ឈ្នួល ,ធ្វើការងារ ឬប្រកបរបរអាជីវកម្មផ្ទាល់ខ្លួន ដោយមិន​ប្រើ​ប្រាស់​បុគ្គលិក , ត្រូវមានអាយុមិនលើសពី៦០ឆ្នាំ និងសាមីខ្លួនត្រូវអញ្ជើញមកស្នើសុំធ្វើប័ណ្ណ ប.ស.ស. ដោយ​ផ្ទាល់ និងភ្ជាប់ជាមួយនូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរច្បាប់ដើម និងតម្រូវឲ្យបង់ថ្លៃចំនួន ១៥,៦០០​រៀល ក្នុង១ខែ ដើម្បីទទួលបានរបបសន្តិសុខសង្គម៕ អត្ថបទ៖ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        130
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm