ពលរដ្ឋបន្តមកចាក់វ៉ាក់សាំងដូសជំរុញ នៅមនី្ទរពេទ្យកុមារជាតិ ដើម្បីបង្កើនប្រព័ន្ធការពារខ្លួន​កាន់​តែរឹងមាំ

2022/01/05 07:08:47 pm        462

ភ្នំពេញ៖ ប្រជាពលរដ្ឋជាច្រើន បានបន្តមកចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅមនី្ទរពេទ្យកុមារជាតិ ដើម្បីបង្កើនប្រព័ន្ធការពារក្នុងខ្លួនកាន់តែរឹងមាំជាងមុន និងការពារជំងឺកូវីដ-១៩ កាន់តែប្រសើរជាងមុន។

លោកសាស្រ្តាចារ្យវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយកមនី្ទរពេទ្យកុមារជាតិ បានប្រាប់BTV ព័ត៌មាន​នាព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២២នេះថា ​សព្វថ្ងៃសកម្មភាពចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុង​មនី្ទរពេទ្យកុមារជាតិ នៅបន្តធ្វើជាប្រចាំ ​បើទោះបីឃើញថាស្ថានភាពនៃប្រជាជន ដែលបាន​ទទួល​វ៉ាក់សាំង​ការពារជំងឺកូវីដ-១៩ ចំនួន២ដូស​ បានជាង៨០%ទូទាំងប្រទេស ប្រសិនបើក្រឡេកមើល​ក្នុង​ស្ថិតិទូទាំងប្រទេសបញ្ហាចាក់វ៉ាក់សាំងដូសជំរុញ ​ឬដូសទី៣ ​បើតាមស្ថិតិក្នុងរាជធានីភ្នំពេញ បានចំនួនជាង ៧០% ប៉ុន្តែនៅតាមបណ្តាខេត្តនានា គឺមានខេត្តខ្លះនៅមានចំនួនតិចតួចនៅឡើយ គឺមាន១០% ២០% ៣០% ឬរហូតដល់៤០%ជាដើម។

បើយើងគិតទូទាំងប្រទេសតាមស្ថិតិក្នុងកិច្ចប្រជុំកាលពីសប្តាហ៍មុន​ បង្ហាញថា បាន ចំនួន​៣០%នោះទេ​ នៃចំនួនដូសជំរុញ​ ដែលយើងហៅថាដូសលើកទី៣។

ជាមួយគ្នានោះដែរប្រជាពលរដ្ឋ ​មកទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ បានលើកឡើង​ស្រដៀងគ្នាថា ​យុទ្ធនាការចាក់​ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩​ ជូនប្រជាពលរដ្ឋ ក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស​ គឺមានប្រសិទ្ធភាពល្អ អាចឲ្យប្រជាជនទូទៅ​ រួមទាំងកុមារមានសុវតិ្ថភាពពីជំងឺកូវីដ-១៩ ​ជាពិសេសកុមារតូចៗ ​គាត់អាចត្រៀមខ្លួន​ ក្នុងការចូលរៀននាបវេសនកាលថ្មីនេះ។

ជាចុងក្រោយលោកសាស្រ្តាចារ្យវេជ្ជបណ្ឌិត ​ញឹប អង្គាបុស្ស ក៏សូមអំពាវនាវ​ដល់​ប្រជា​ពលរដ្ឋ​គ្រប់រូប​ កុមារ យុវវ័យ​ ដែលមិនទាន់បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ​សូមអញ្ជើញមក​ចាក់​វ៉ាក់សាំង​ទាំងអស់គ្នា​ ដើម្បីរួមគ្នាឲ្យប្រព័ន្ធការពារសហគមន៍របស់យើងបានរឹងមាំ។ ដូច្នេះយើង​អាចការពារ​ជំងឺកូវីដ១៩ ហើយក៏យើងអាចបន្តការរស់នៅក្នុង​សភាពធម្មតា​តាមបែបគន្លងថ្មី៕

អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        138
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        149
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        103

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ

2026/07/24 09:47:13 am
​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm