រដ្ឋមន្ត្រីសុខាភិបាល៖ ជនស៊ីវិលជិត ៧០០នាក់ ត្រូវបានសម្លាប់ ក្នុងការវាយប្រហាររបស់អ៊ីស្រាអែលលើប្រទេសអ៊ីរ៉ង់

2025/07/10 09:10:42 pm        95

រដ្ឋមន្ត្រីសុខាភិបាលអ៊ីរ៉ង់ លោក Mohammad-Reza Zafarghandi បាននិយាយថា ជនស៊ីវិលជិត ៧០០នាក់ ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលលើប្រទេសអ៊ីរ៉ង់ ក្នុងអំឡុងថ្ងៃទី ១៣-២៤ ខែមិថុនា។

លោកបានធ្វើការអត្ថាធិប្បាយនេះ នៅក្នុងសុន្ទរកថាទៅកាន់អ្នកសារព័ត៌មាន ក្នុងដំណើរទស្សនកិច្ចទៅកាន់មជ្ឈមណ្ឌលវេជ្ជសាស្ត្រ ក្នុងរដ្ឋធានីតេហេរ៉ង់របស់អ៊ីរ៉ង់ កាលពីថ្ងៃអង្គារ។ នេះបើយោងតាមក្រសួងសុខាភិបាល។

រដ្ឋមន្ត្រីអ៊ីរ៉ង់រូបនេះ បាននិយាយថា ជនស៊ីវិលជិត ៥.០០០នាក់ ក៏បានរងរបួស នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលផងដែរ ដោយបន្ថែមថា សមាជិកបុគ្គលិកពេទ្យ ១៨នាក់ ក្នុងនោះមានគ្រូពេទ្យ ៦នាក់ ស្ថិតក្នុងចំណោមអ្នកដែលត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាស។

លោក Zafarghandi បានអះអាងថា មន្ទីរពេទ្យចំនួន ៧ នៅក្នុងប្រទេស ត្រូវបានកំណត់ជាគោលដៅ ផ្ទាល់ដោយអ៊ីស្រាអែល ហើយមជ្ឈមណ្ឌលវេជ្ជសាស្ត្រមួយចំនួន ត្រូវបានជម្លៀសចេញ ដោយសារតែស្ថានភាពសង្គ្រោះបន្ទាន់។

លោកបានសង្កត់ធ្ងន់ថា អ៊ីស្រាអែលក៏បានវាយប្រហារបំផ្លាញរថយន្តសង្គ្រោះចំនួន ១១គ្រឿងដែរ ដោយលោកបានបន្ថែមថា រាល់សកម្មភាពរបស់អ៊ីស្រាអែលទាំងនោះ គឺរំលោភលើគោលការណ៍ និងច្បាប់អន្តរជាតិ និងសិទ្ធិមនុស្ស។

កាលពីថ្ងៃទី ១៣ ខែមិថុនា អ៊ីស្រាអែលបានបើកការវាយប្រហារតាមអាកាសដ៏ធំលើតំបន់ជាច្រើន ក្នុងប្រទេសអ៊ីរ៉ង់ រួមទាំងទីតាំងនុយក្លេអ៊ែរ និងយោធា ដោយបានសម្លាប់មេបញ្ជាការជាន់ខ្ពស់ អ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរ និងជនស៊ីវិលជាច្រើននាក់។ អ៊ីរ៉ង់បានឆ្លើយតបនឹងការវាយប្រហារដោយមីស៊ីល និងយានដ្រូន ទៅលើអ៊ីស្រាអែល ដោយបានបណ្តាលឲ្យមានអ្នកស្លាប់និងរបួស និងការខូចខាតទ្រព្យសម្បត្តិ។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm