ប្រធានសហភាពអឺរ៉ុប(EU) លោក ស្រី Ursula von der Leyen ប្រឈមនឹងការបោះឆ្នោតសម្តែងការមិនទុកចិត្ត នៅថ្ងៃព្រហស្បតិ៍នេះ ដែលមានឱកាសតិចតួចក្នុងការទទួលបានជោគជ័យ ប៉ុន្តែបានលាតត្រដាងការខ្វែងគំនិតគ្នារវាងក្រុមអ្នកគាំទ្រ និងការត្អូញត្អែរអំពីរបៀបដឹកនាំរបស់លោកស្រី។

សមាជិកសភាអឺរ៉ុប នឹងបោះឆ្នោតលើបញ្ហាប្រឈមដ៏កម្រដែលជំរុញដោយក្រុមស្តាំនិយមជ្រុលប្រឆាំងនឹងប្រធានគណៈកម្មការអឺរ៉ុប នៅម៉ោងប្រហែលពាក់កណ្តាលថ្ងៃ (ម៉ោង ១០:00 ម៉ោងសកល) នៅទីក្រុង Strasbourg នៃប្រទេសបារំាង។

ថ្លែងទៅកាន់សភាក្នុងសប្តាហ៍នេះ លោកស្រី von der Leyen បានច្រានចោលចលនាសម្តែងការមិនទំនុកចិត្តថា ជាទ្រឹស្តីសមគំនិតគ្នាប៉ុនប៉ងបែងចែកទ្វីបអឺរ៉ុប ដោយបានចាត់ទុកក្រុមអ្នកគាំទ្ររបស់ខ្លួនថា ជា «ក្រុមប្រឆាំង» និងជាក្រុមអ្នកការពារលោកប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន»។
លោកស្រី បានជំរុញសមាជិកសភាឲ្យបន្តការជឿជាក់លើគណៈកម្មការរបស់លោកស្រី ដោយលើកហេតុផលថា គណៈកម្មការនេះ គឺសំខាន់ណាស់សម្រាប់អឺរ៉ុប ក្នុងការបង្ហាញការរួបរួមក្នុងការប្រឈមមុខនឹងបញ្ហាជាច្រើន ចាប់ពីកិច្ចចរចាពាណិជ្ជកម្មជាមួយអាមេរិក រហូតដល់សង្រ្គាមរុស្ស៊ី នៅអ៊ុយក្រែន។
ចលនាសម្តែងការមិនទុកចិត្តនេះ ត្រូវបានផ្តួចផ្តើមដោយសមាជិកសភាស្តាំនិយមជ្រុលរូម៉ានីលោក Gheorghe Piperea។