អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី អ្នកស្រី Maria Zakharova បាននិយាយថា អ្នកដែលផ្គត់ផ្គង់អាវុធដល់រដ្ឋាភិបាលទីក្រុងគីវ ត្រូវដឹងថា អាវុធទាំងនោះ កំពុងត្រូវបានប្រើប្រាស់សម្រាប់ការសម្លាប់កុមារ ដោយបានធ្វើការអត្ថាធិប្បាយអំពីការវាយប្រហាររបស់អ៊ុយក្រែនទៅលើឆេ្នរមួយ នៅក្នុងតំបន់ឃើស (Kursk)។

អ្នកស្រីបានសរសេរនៅលើបណ្តាញសង្គម Telegram ថា៖«សូមឲ្យអ្នកដែលផ្គត់ផ្គង់អាវុធដល់រដ្ឋាភិបាលទីក្រុងគីវ ដឹងពីរបៀបដែលពួកវាកំពុងត្រូវបានប្រើប្រាស់ ដើម្បីសម្លាប់កុមារ»។
កាលពីយប់ថ្ងៃអង្គារ អភិបាលតំបន់ Kursk ស្តីទី លោក Alexander Khinshtein បាននិយាយថា មនុស្ស ៣នាក់ បានស្លាប់ និង ៧នាក់ ផ្សេងទៀត បានរងរបួស បន្ទាប់ពីការវាយប្រហាររបស់អ៊ុយក្រែនទោលើ ទីក្រុងឆេ្នរមួយ នៅក្នុងតំបន់ឃើស។
