នាយសេនាធិការ​ចម្រុះ​កូរ៉េខាងត្បូង​៖​ កូរ៉េខាងជើង​បាន​បាញ់​គ្រាប់​ផ្លោង​ដែល​ទំនងជា​មី​ស៊ី​ល​ចូល​សមុទ្រ​ជប៉ុន

2022/01/05 07:28:39 pm        544

​កូរ៉េខាងត្បូង​៖ យោធា​កូរ៉េខាងត្បូង និង​ជប៉ុន​បាន​និយាយ​ថា កូរ៉េខាងជើង​បាន​បាញ់​គ្រាប់​ផ្លោង​ដែល​ទំនងជា​មី​ស៊ី​ល​ ចូល​ទៅ​ក្នុង​ដែនទឹកភាគ​ខាងកើត​របស់​ខ្លួន​នៅ​ថ្ងៃ​ពុធនេះ ដែល​ជា​ការ​បាញ់​លើក​ដំបូង​ក្នុង​រយៈពេល​ប្រហែល​ពីរ​ខែ ខណៈ​ទំនាក់ទំនង​ការទូត​អន្តរជាតិ​ស្ងប់ស្ងាត់​មួយ​រយៈ​ពេល​វែង​ស្ដីពី​កម្មវិធី​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាងជើង​។

​ការ​បាញ់​ផ្លោង​ចុងក្រោយ​នេះបាន​កើតឡើង ​បន្ទាប់ពី​មេដឹកនាំ​កូរ៉េខាងជើងលោក Kim Jong Un បាន​ប្ដេជ្ញា​បង្កើន​សមត្ថភាព​យោធា​របស់​ខ្លួន​បន្ថែម​ទៀត នៅ​ក្នុង​សន្និសីទ​គណបក្ស​កាន់អំណាច​កាលពី​សប្ដាហ៍​មុន​។​ នាយសេនាធិការ​ចម្រុះ​របស់​កូរ៉េខាងត្បូង​បាន​និយាយ​ថា កូរ៉េខាងជើង​បាន​បាញ់​មី​ស៊ី​ល​ឆ្ពោះ​ទៅ​កាន់ដែនទឹក​ភាគ​ខាងកើត​របស់​ខ្លួន​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ តែ​ពុំបាន​ផ្តល់​ព័ត៌មាន​លម្អិត​បន្ថែម​ទេ​។ ក្រសួងការពារជាតិ​ជប៉ុន​បាន​និយាយ​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​ថា ប្រទេស​កូរ៉េខាងជើង​បាន​បាញ់​អ្វី​ដែល​ទំនងជា​មី​ស៊ី​ល តែ​ក្រសួង​នេះ​មិនបាន​បង្ហាញ​ព័ត៌មាន​លម្អិត​ផ្សេងទៀត​នោះ​ទេ​។ ការ​បាញ់​ផ្លោង​នៅ​ព្រឹក​ថ្ងៃ​ពុធ​គឺជា​ការ​បាញ់​លើក​ដំបូង​ ចាប់​តាំងពី​ប្រទេស​កូរ៉េខាងជើង​បាន​សាកល្បង​អាវុធ​ដែល​ទើប​បង្កើត​ថ្មី​នៅ​ចន្លោះ​ខែ​កញ្ញា​ដល់​ខែ​វិច្ឆិកា រួម​ទាំង​មី​ស៊ី​ល​ដែល​មាន​សមត្ថភាព​បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ ដែល​ធ្វើ​ឲ្យ​កូរ៉េខាងត្បូង និង​ជប៉ុនដែល​ជា​សម្ព័ន្ធមិត្ត​សំខាន់​របស់​សហរដ្ឋអាមេរិកព្រួយបារម្ភខ្លាំង​។ អ្នក​ជំនាញ​ខ្លះ​បាន​និយាយ​ថា កូរ៉េខាងជើង​កំពុង​ដាក់សម្ពាធ​បន្ថែម​ទៀត​លើ​គូប្រជែង​របស់​ខ្លួន ដើម្បី​ទទួល​ស្គាល់​ថា ​ខ្លួន​ជា​រដ្ឋ​ថាមពល​នុយក្លេអ៊ែរ និង​ដើម្បី​បន្ធូរបន្ថយ​ទណ្ឌកម្ម​អន្តរជាតិ​លើ​ប្រទេស​នេះ​។​

​រដ្ឋបាល​លោក Biden បាន​និយាយ​ម្តង​ហើយ​ម្តង​ទៀត​ថា ខ្លួន​បើក​ចំហរ​ក្នុង​ការ​បន្ត​ការទូត​នុយក្លេអ៊ែរជាមួយ​កូរ៉េខាងជើង "​គ្រប់​ទីកន្លែង និង​គ្រប់ពេលវេលា​" ដោយ​គ្មាន​បុ​រេ​លក្ខខណ្ឌ​។ រហូតមកដល់​ពេលនេះ កូរ៉េខាងជើង​បាន​ច្រានចោល​ដោយ​និយាយ​ថា គោលនយោបាយ​អរិភាព​របស់​សហរដ្ឋ​អាមេរិក​នៅ​តែ​មិន​ផ្លាស់ប្ដូរ​។​ ចំណែក​លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន Fumio Kishida បាន​និយាយ​ថា ពួក​លោក​បាន​ដឹង​ថា ​វា​ពិតជា​គួរ​សោកស្ដាយ​ខ្លាំង​ណាស់ ដែល​កូរ៉េខាងជើង​នៅតែ​បន្ត​បាញ់​មី​ស៊ី​ល​រហូត​មក​ដល់​ពេល​នេះ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        171
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        158
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm