ប្រធានគណៈកម្មាធិការជាតិអេស្កាប់ ៖ កម្ពុជាក្រោមការដឹកនាំប្រកបដោយទស្សនវិស័យរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់ចេញនូវវិធានការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ដើម្បីទប់ស្កាត់ និងបញ្ចៀសផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងបង្កើនភាពធន់នៃសេដ្ឋកិច្ច

2025/07/10 11:16:36 pm        203

(ភ្នំពេញ)៖ ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការជាតិអេស្កាប់ ឯកឧត្តមបណ្ឌិត លី ធុជ បានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះនៅក្នុងកិច្ចពិគ្រោះយោបល់គោលនយោ បាយ ស្តីពី "ការបង្កើនភាពធន់ម៉ាក្រូសេដ្ឋកិច្ច ដែលឆ្លើយតបទៅនឹងអាកាសធាតុនៅកម្ពុជា" រៀបចំដោយគណៈកម្មការសេដ្ឋកិច្ច និងសង្គម សម្រាប់អាស៊ីនិងប៉ាស៊ីហ្វិករបស់អង្គការសហប្រជាជាតិ (UN-ESCAP) និងគណៈកម្មាធិការជាតិអេស្កាប់នៃរាជរដ្ឋាភិបាលកម្ពុជា ដែលប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ ២០២៥ នៅសណ្ឋាគារ ហីម៉ាវ៉ារី រាជធានីភ្នំពេញ ។ កិច្ចពិគ្រោះយោបល់នេះ មានការចូលរួមពីឧត្តមមន្ត្រី និងមន្ត្រីជំនាញរបស់ រាជរដ្ឋាភិបាលកម្ពុជា បញ្ញាវ័ន្តដៃគូអភិវឌ្ឍន៍ និងមន្ត្រីជំនាញរបស់ UN-ESCAP ។ 

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ត្រី បានលើកឡើងថា ការប្រែប្រួលអាកាសធាតុ បានបង្កផលប៉ះពាល់ដល់សេដ្ឋកិច្ចនិងការអភិវឌ្ឍជារួមរបស់ប្រទេសនានាក្នុងតំបន់ ហើយកម្ពុជាក៏ស្ថិតនៅក្នុងចំណោមប្រទេសដែលងាយរងគ្រោះ ដោយសារការប្រែប្រួលអាកាសធាតុផងដែរ ដោយប្រជាពលរដ្ឋកម្ពុជាប្រមាណ ៧០% បម្រើការនៅក្នុងវិស័យកសិកម្ម ។ 

 ទោះយ៉ាងនេះក្តី ឯកឧត្តមទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា ប្រទេសកម្ពុជា ក្រោមការដឹកនាំប្រកបដោយទស្សន វិស័យវែងឆ្ងាយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ ចេញនូវវិធានការឆ្លើយតបម៉ឺងម៉ាត់ ដើម្បីទប់ស្កាត់ និងបញ្ចៀសផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងបង្កើនភាពធន់នៃសេដ្ឋកិច្ច។ កម្ពុជា បានឈានទៅរកកំណើនបៃតង ដោយក្នុងនោះបានបង្កើនការប្រើប្រាស់ថាមពលកកើតឡើងវិញ កាត់បន្ថយការបំភាយកាបូនិក និងពង្រឹងសន្តិសុខថាមពល។ ជាមួយគ្នានេះ ឯកឧត្តមទេសរដ្ឋន្ត្រី បានលើកឡើងនូវអនុសាន៍ចំនួន ០៤ ដែលចូលរួមដល់កិច្ចប្រឹងប្រឹងប្រែង បង្កើនភាពធន់ម៉ាក្រូសេដ្ឋកិច្ច ដែលឆ្លើយតបទៅនឹងអាកាសធាតុ ដែលមានដូចជាទី១, ត្រូវប្រើប្រាស់ឧបករណ៍សារពើពន្ធវៃ ឆ្លាតសម្រាប់ការវិភាគ ការរៀបចំផែនការ និងការសម្រេចចិត្តលើការវិនិយោគ។ទី២,ត្រូវពង្រឹងកិច្ចសម្របសម្រួលអន្តរស្ថាប័ន ដោយតម្រូវឱ្យគ្រប់ស្ថាប័នបញ្ចូលការបង្កើនភាពធន់អាកាសធាតុ ទៅក្នុងការរៀបចំផែនការរបស់ខ្លួន។ ទី៣, ត្រូវបង្កើនការកៀរគរហិរញ្ញប្បទានអាកាស ធាតុ និងផ្តល់ការលើកទឹកចិត្ត ដល់ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម និងថាមពលស្អាត ដែលធន់ទៅនឹងអាកាសធាតុ។ទី៤, ត្រូវពង្រឹងសមត្ថភាពជាតិ ក្នុង ការរៀបចំយុទ្ធសាស្ត្រ និងគោលនយោបាយ សំដៅបង្កើនភាពធន់ទៅនឹងអាកាសធាតុ។

ជាមួយគ្នានេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ការបង្កើនភាពធន់អាកាសធាតុ គឺជាការការពារដល់សហគមន៍ងាយរងគ្រោះ ហើយទាមទារឱ្យមានកិច្ច ស ហការខ្ពស់រវាងគ្រប់ភាគីពាក់ព័ន្ធ និងមានយុទ្ធសាស្ត្រវែងឆ្ងាយ ដែលឆ្លើយតបទៅនឹងស្ថានភាពជាក់ស្តែងនៃប្រទេសនីមួយៗ នៅក្នុងតំបន់។ ក្នុងឱកាសនោះ ឯកឧត្តម បានអំពាវនាវឱ្យគ្រប់ស្ថាប័នពាក់ព័ន្ធ បង្កើនកិច្ចខិតខំប្រឹងប្រែង និងកិច្ចសហការខ្ពស់ និង ស្នើដល់ UN-ESCAP ក៏ដូចជាដៃគូអភិវឌ្ឍផ្សេងទៀត បន្តគាំទ្រដល់កម្ពុជា ក្នុងការបង្កើនភាពធន់អាកាសធាតុ និងសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ។

 ដោយឡែកលោកបណ្ឌិត ស៊ូវ៉ូជីត បានឺរជី (Shuvojit Banerjee )មន្ត្រីទទួលបន្ទុកគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញប្បទានសម្រាប់ផ្នែកអភិវឌ្ឍន៍ ESCAP បានថ្លែងដែរថា ការបោះពុម្ពផ្សាយឆ្នាំ 2025 នៃការស្ទង់មតិសេដ្ឋកិច្ចសង្គមនៃអាស៊ី និងប៉ាស៊ីហ្វិករបស់ ESCAP ណែនាំក្របខ័ណ្ឌថ្មីមួយដើម្បីវាយតម្លៃថាតើប្រទេសនានាត្រូវបានរៀបចំយ៉ាងល្អសម្រាប់ផលប៉ះពាល់ម៉ាក្រូសេដ្ឋកិច្ចនៃការប្រែប្រួលអាកាសធាតុ។ ការស្ទង់មតិបានកំណត់ថា កម្ពុជាជាប្រទេសមួយក្នុង ចំណោមប្រទេសដែលមានសេដ្ឋកិច្ចប៉ះពាល់នឹងអាកាសធាតុច្រើនបំផុតនៅក្នុងតំបន់ ។ ការខាតបង់ទាក់ទងនឹងអាកាសធាតុប្រចាំឆ្នាំត្រូវបានប៉ាន់ប្រមាណថាមានរហូតដល់ 11 ភាគរយនៃផលិតផលក្នុងស្រុកសរុប ដែលជំរុញដោយទឹកជំនន់ខ្លាំង និងគ្រោះរាំងស្ងួតដែលប៉ះពាល់ដល់សេដ្ឋកិច្ចដែលពឹងផ្អែកលើវិស័យកសិកម្មរបស់ប្រទេស ។ ជាង 70 ភាគរយនៃកម្លាំងពលកម្មរបស់កម្ពុជាត្រូវបានជួលក្នុងវិស័យកសិកម្ម ដែលភាគច្រើនផ្តោតលើតំបន់ដែលងាយនឹងអាកាស ធាតុ និងតំបន់ទំនាប ៕ អត្ថបទ ៖ ភារម្យ

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm