ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ៖ ផ្ដល់បទពិសោធន៍ ក្នុងការបង្ការ ទប់ស្កាត់ រាល់បទល្មើស ជូនដល់និស្សិត និងសិក្ខាកាមនចំនួន១៤៥នាក់

2025/07/10 04:48:56 pm        89

ភ្នំពេញ៖ ឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ផ្ដល់បទពិសោធន៍ ក្នុងការបង្ការ ទប់ស្កាត់ រាល់បទល្មើស និងរក្សាសន្តិសុខ ជូនដល់និស្សិត និងសិក្ខាកាមវគ្គបណ្តុះបណ្តាលតាមឋានានុក្រមដឹកនាំកម្រិត១ ជំនាន់ទី២សរុប១៤៥នាក់។

ការលើកឡើងនេះធ្វើឡើង នាព្រឹកថ្ងៃទី១០ខែកក្កដា ឆ្នាំ២០២៥ តបតាមការអញ្ជើញរបស់បណ្ឌិត្យសភានគរបាលជាតិកម្ពុជា និងដោយមានការអនុញ្ញាតពីឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ អញ្ជើញធ្វើបាឋកថាប្រធានបទស្តីពី«បទពិសោធន៍ការងារបង្ការ ទប់ស្កាត់ បង្រ្កាបសកម្មភាពក្មេងទំនើងនិងបទល្មើសគ្រឿងញៀន»។

ឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានលើកឡើងថាការអនុវត្តតួនាទីភារកិច្ចរបស់នគរបាលយុត្តិធម៌អនុវត្តឲ្យស្របតាមច្បាប់ មិនមែនចេះធ្វើអ្វីតាមទំនើងចិត្តនោះទេ។ចំពោះការអនុវត្តបង្ការ ទប់ស្កាត់ និងបង្រ្កាប សកម្មភាពក្មេងទំនើង និងបទល្មើសគ្រឿងញៀនខុសច្បាប់នេះ គឺជាការចូលរួមអនុវត្តពង្រឹងគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ឲ្យបានសុខសុវត្ថិភាពនៅក្នុងមូលដ្ឋានជូនប្រជាពលរដ្ឋ។

ឯកឧត្តម អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបន្តទៀតថា ចំពោះការអនុវត្តវត្តវិធានការបង្ការទប់ស្កាត់និងបង្រ្កាបសកម្មភាព ក្មេងទំនើង នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញប្រកបដោយប្រសិទ្ធភាពនោះ យើងបានដាក់ចេញនូវយន្តការសំខាន់ៗរួមមាន៖ វិធានការដោយប្រើប្រាស់កម្លាំងសរុប វិធានការសរុប និងជំនាញសរុប ជាមួយគ្នានោះយើងបានដាក់ចេញនូវផែនការច្បាស់លាស់ ការផ្សព្វផ្សាយអប់រំតាមរយៈវេទិកាសាធារណៈ វិធានការជំនាញនិងច្បាប់ បង្កើតក្រុមការងារតាមដានត្រួតពិនិត្យ ស្រាវជ្រាវស្វែងរកបង្រ្កាបក្មេងទំនើង ក្រោយកើតមានសកម្មភាពរបស់ក្រុមក្មេងទំនើង ការចាត់តាំងដឹកនាំបញ្ជាកម្លាំងចុះអនុវត្តម៉ឺងម៉ាត់ ការតាមដានត្រួតពិនិត្យសកម្មភាពអនុវត្ត កម្លាំងត្រូវមានឆន្ទៈ និងការស្មោះត្រង់ជាមួយជំនាញវិជ្ជាជីវៈ ។ក្មេងទំនើងបែងចែកជា០៣ប្រភេទ ក្មេងទំនើងបង្កើតជាក្រុមប៉ុន្តែមិនទាន់ធ្វើសកម្មភាព ក្មេងទំនើងបង្កើតក្រុមហើយបានធ្វើសកម្មភាព និងក្មេងទំនើងបានធ្វើសកម្មភាពហើយប៉ុន្តែបង្រ្កាបមិនទាន់បាន ។បង្កើនចុះស្រាវជ្រាវបង្រ្កាបមុខសញ្ញាសេសសល់ រត់គេចទៅតាមបណ្តាខេត្ត ដាក់ចេញគោលការណ៍ចុះធ្វើបច្ចុប្បន្នភាព មុខសញ្ញាក្មេងទំនើង ន ចុះធ្វើរដ្ឋបាលនៅកន្លែងទីតាំងដែលមានការប្រមូលផ្តុំក្មេងទំនើង និងក្តាប់សភាពការណ៍តាមភូមិសាស្រ្ត ទាមទារគ្រប់គាគីពាក់ព័ន្ធទាំងអស់ចូលរួមផ្តល់ព័ត៌មានអំពីក្មេងទំនើង។

ដោយឡែកចំពោះការអនុវត្តបង្ការទប់ស្កាត់និងបង្រ្កាបបទល្មើសគ្រឿងញៀន ដោយកិច្ចការងារនេះវាមានភាពស្មុគស្មាញ សម្រាប់កងកម្លាំងសមត្ថកិច្ច ក្នុងការស្រាវជ្រាវបង្រ្កាបចំពោះឧក្រិដ្ឋជនគ្រឿងញៀនមានជំនាញច្បាស់លាស់ បានប្រើប្រាស់រូបភាពច្រើនយ៉ាងក្នុងការជួញដូរ លក់ចែកចាយគ្រឿងញៀន ខុសច្បាប់រួមមានៈសកម្មភាពដឹកជញ្ជូន មានផ្លូវគោក ផ្លូវទឹកនិងផ្លូវអាកាស និងតាមរយៈក្រុមហ៊ុន សកម្មភាពកែច្នៃ ឧក្រិដ្ឋជនមានជំនាញអាចប្រើប្រាស់រូបមន្តសារធាតុគីមីផ្សំមួយចំនួន កែច្នៃជាគ្រឿងញៀនសំយោគ និងសកម្មភាព លក់ចែកចាយគ្រឿងញៀនដោយប្រើប្រាស់មុខសញ្ញាគ្រប់ប្រភេទ រួមទាំងកុមារមិនទាន់គ្រប់អាយុទៀតផង។ជាមួយគ្នានោះដើម្បីឆ្លើយតបដោះស្រាយបញ្ហាគ្រឿងញៀនឲ្យមានប្រសិទ្ធភាព ត្រូវបង្កើនស្មារតីជំនាញវិជ្ញាជីវៈឲ្យបានច្បាស់លាស់ បង្កើនពង្រឹងប្រមូលធនធានមនុស្ស និងការដឹកនាំប្រតិបត្តិការឲ្យយល់អំពីផ្លូវច្បាប់៕

អត្ថបទ៖ កុម្ភៈ

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am