ទីក្រុងប៉េកាំង បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ខ្លួននៅតែ «ផ្ទៀងផ្ទាត់" ករណីនៃឪពុក និងកូនប្រុសជនជាតិចិន ដែលត្រូវបានឃាត់ខ្លួនដោយអ៊ុយក្រែន ជុំវិញការចោទប្រកាន់ថា ព្យាយាមរត់ពន្ធបច្ចេកវិទ្យាមីស៊ីលរបស់កងទ័ពជើងទឹក ចេញពីប្រទេសដែលហែកហួរដោយសង្រ្គាមនេះ។

អ្នកនាំពាក្យក្រសួងការបរទេសចិនអ្នកស្រី Mao Ning បាននិយាយថា៖«ប្រសិនបើពលរដ្ឋចិនចូលរួម យើងនឹង...ការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ពលរដ្ឋចិន អនុលោមតាមច្បាប់»។
ទំនាក់ទំនងរវាងទីក្រុងគីវ និងទីក្រុងប៉េកាំង ដែលជាសម្ព័ន្ធមិត្តដ៏សំខាន់របស់រុស្ស៊ី មានភាពតានតឹង។
អ៊ុយក្រែន និងលោកខាងលិច បានចោទប្រកាន់ចិនថា បានគាំទ្រការឈ្លានពានរបស់រុស្ស៊ី តាមរយៈពាណិជ្ជកម្ម និងការផ្គត់ផ្គង់បច្ចេកវិទ្យា រួមទាំងការវាយប្រហារដោយយានដ្រូន ។
អ៊ុយក្រែនក៏និយាយដែរថា ពលរដ្ឋចិនរាប់សិបនាក់ ត្រូវបានកងទ័ពរុស្ស៊ីជ្រើសរើស និងបញ្ជូនទៅប្រយុទ្ធ។
