សម្ដេចតេជោ បន្តប្រាប់ការពិតទៅឯកអគ្គរដ្ឋទូតឆែក អំពីករណីថៃព្យាយាមរំលោភបំពានមកលើបូរណភាពទឹកដីកម្ពុជា

2025/07/10 04:58:28 pm        139

ភ្នំពេញ ៖ ក្នុងឱកាសអនុញ្ញាតឱ្យ ឯកឧត្តម Martin Vávra ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឆែកប្រចាំនៅកម្ពុជាចូលជួបសម្តែងការគួរសម និងជម្រាបលា នៅវិមានព្រឹទ្ធសភា នៅព្រឹកថ្ងៃទី១០ ខែកក្កដានេះដែរសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃកម្ពុជា បន្តប្រាប់ការពិតទៅឯកឧត្តមឯកអគ្គរដ្ឋទូត ពាក់ព័ន្ធនឹងវិវាទព្រំដែនរវាងកម្ពុជាថៃ គឺកើតឡើងពីករណីយោធាថៃលបបាញ់សម្លាប់កងទ័ពកម្ពុជានៅលេណដ្ឋានកាលពីថ្ងៃទី២៨ ខែឧសភាកន្លងទៅ, ករណីថៃបិទព្រំដែនជាឯកតោភាគី និងថៃព្យាយាមកំរាមកំហែងលើវិស័យសេដ្ឋកិច្ចមួយចំនួនទៀតមកកម្ពុជា។ 

​លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជា បានឱ្យដឹងនៅក្រោយជំនួបនេះថា ជាកិច្ចចាប់ផ្តើម សម្ដេចតេជោ បានស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណឯកឧត្តមឯកអគ្គរដ្ឋទូត ចំពោះកិច្ចសហប្រតិបត្តិការ និងសកម្មភាពនានា និងបានជំរុញទំនាក់ទំនងកម្ពុជា និងឆែកឱ្យកាន់តែល្អប្រសើរក្នុងបេសកកម្មការងារនៅក្នុងអាណត្តិរបស់ឯកឯកឧត្តម។

នាឱកាសជំនួបនេះ ឯកឧត្តម Martin Vávra ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឆែក បានគោរពថ្លែងអំណរគុណជូនចំពោះ សម្តេចតេជោ ដែលបានឆ្លៀតពេលដ៏មមាញឹកអនុញ្ញាតឱ្យឯកឧត្តម ចូលជួបសម្ដែងការគួរសម និងជម្រាបលា។ ឯកឧត្តមបានបញ្ជាក់ថា បច្ចុប្បន្នទំនាក់ទំនង កម្ពុជា និងឆែក មានទំនាក់ទំនងល្អជាមួយគ្នា ហើយកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែមានភាពរីកចម្រើនជាបន្តបន្ទាប់។

ក្នុងឱកាសជំនួបនេះសម្ដេចតេជោ បានលើកឡើងថា ឆែកបាននៅជាមួយនឹងកម្ពុជាក្នុងគ្រប់កាលៈទេសៈនាពេលកន្លងមក ទោះក្នុងស្ថានភាពណា ប៉ុន្ដែប្រទេសមួយនេះបានចូលរួមចំណែកក្នុងការជួយដល់កម្ពុជា ជាពិសេសឆែកបានផ្ដល់តម្លៃដល់កម្ពុជាតាមរយៈការបង្កើតនូវស្ថានទូតនៅកម្ពុជាដែលបង្ហាញយ៉ាងច្បាស់អំពីការពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរបន្ថែមទៀត។ 

ទាក់ទងនឹងស្ថានភាពវិវាទព្រំដែន កម្ពុជា និងថៃ សម្ដេចតេជោ បានពន្យល់ដល់ ឯកឧត្តម ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឆែកថា វិវាទរវាងកម្ពុជា និងថៃ គឺចាប់ផ្ដើមឡើងពីការគូសផែនទីជាឯកតោភាគីរបស់ថៃ រំលោភបំពានមកលើទឹកដីកម្ពុជា, ការបាញ់សម្លាប់ទាហានរបស់កម្ពុជា, ការបិទព្រំដែនជាឯកតោភាគី, ការគំរាម ប្រមាថមើលងាយមកលើកម្ពុជាដូចជាការផ្ដាច់អគ្គិសនី ផ្ដាច់អ៊ិនធឺណិត និងបិទការនាំចូលឥន្ធនៈ និងឧស្ម័នជាមកកម្ពុជាជាដើម ដែលជាហេតុធ្វើឱ្យកម្ដៅនៃជម្លោះព្រំដែនប្រទេសទាំងពីរកាន់តែមានការកើនឡើង។ 

សម្ដេចតេជោ បានប្រាប់ទៅ ឯកឧត្តម ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឆែកថា កម្ពុជាត្រូវការសន្ដិភាព កម្ពុជាមិនចង់ធ្វើសង្គ្រាមទេ ហើយអ្វីដែលកម្ពុជាចង់បាន គឺការដោះស្រាយបញ្ហាដោយសន្ដិវិធី តាមរយៈការចរចាទ្វេភាគី និងដោះស្រាយតាមយន្តការច្បាប់អន្តរជាតិនៅតុលាការយុត្តិធម៌អន្តរជាតិ IJC ជាដើម ចំពោះតំបន់ដែលកំពុងមានជម្លោះជាមួយគ្នា។ 

ក្នុងឱកាសនោះ សម្ដេចតេជោ បានបញ្ជាក់ទៅឯកឧត្តម ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឆែក ដោយស្នើឱ្យជំរុញដល់ភាគីពាក់ព័ន្ធនៅក្នុងជម្លោះ ចូលរួមដោះស្រាយបញ្ហាតាមរយៈយន្តការច្បាប់អន្តរជាតិ៕

អត្ថបទដែលទាក់ទង

ជប៉ុនផ្តល់ថវិកា ១,៣លានដុល្លារបន្ថែម ដើម្បីគាំទ្រគម្រោង «ការឆ្លើយតបទៅនឹងតម្រូវការបន្ទាន់របស់ជនទេសន្តរប្រវេសន៍ និងជនភៀសសឹកដែលងាយរងគ្រោះដោយសារវិបត្តិព្រំដែនកម្ពុជា-ថៃ និងការកសាងភាពធន់នឹងវិបត្តិនាពេលអនាគត»
2026/06/17 06:03:03 pm        1
ជនជាតិចិន ១៦៤នាក់ពាក់ទៀត ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
2026/06/17 05:34:20 pm        1
ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ដឹកនាំក្រុមការងារបរិច្ចាគឈាមស្ម័គ្រចិត្ត ដើម្បីរម្លឹកនូវព្រះរាជគុណូបការៈដ៏ថ្លៃថ្លា និងអបអរសាទរនាឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មសម្តេចយាយ
2026/06/17 05:11:49 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីភ្នាក់ងារជំនួយស្បៀងអាហាររបស់UN ទទួលបានជំនួយឥតសំណងចំនួន ៨០០លានដុល្លារ ពីអាមេរិកបន្ទាប់ពីកាត់បន្ថយថវិកា

2026/06/17 06:16:25 pm
​ប្រទេសយេម៉ែនអំពាវនាវដល់ UN ឲ្យចាត់វិធានការតឹងរ៉ឹងជាងមុនលើអ៊ីរ៉ង់ និងការផ្តល់មូលនិធិដល់ក្រុមហ៊ួទី
2026/06/17 06:14:13 pm
​ចិន​អំពាវនាវ​ឲ្យ​​មាន​សំឡេង​ប្រជាជាតិកំពុងអភិវឌ្ឍន៍សកលខាងត្បូងបន្ថែមទៀត​ ​នៅ UN
2026/06/17 06:11:43 pm
​មេដឹកនាំ G7ទាមទារឲ្យមានបទឈប់បាញ់នៅលីបង់ និងស្វាគមន៍កិច្ចព្រមព្រៀងសន្តិភាពអ៊ីរ៉ង់-អាមេរិក
2026/06/17 06:09:09 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ និងរុស្ស៊ី ជួបពិភាក្សាតាមទូរស័ព្ទ ផ្ដោតលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយអាមេរិក
2026/06/17 06:07:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/06/17 12:26:17 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/05/16 04:57:00 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/06/15 05:34:16 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/06/17 06:06:05 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/06/14 09:39:45 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am