ស្ងាត់​ៗ Arsenal ដាក់​សំណើ​ទិញ​ជើង​ស៊ុត​របស់ Fiorentina, Dusan Vlahovic

2022/01/05 08:59:48 pm        83

​បាល់ទាត់៖ ​កាំភ្លើង​ធំ Arsenal ជា​ក្លិប​មុនគេ​ដែល​ត្រូវ​បាន​គេ​ដឹង​ថា​ បាន​ដាក់​សំណើ​ជា​ផ្លូវការ​ទៅកាន់​ក្លិប​អ៊ីតាលី Fiorentina ក្នុង​ការ​នាំ​យក​ខ្សែប្រយុទ្ធ​សញ្ជាតិ​ស៊ែ​ប Dusan Vlahovic មកកាន់ Emirate Stadium​។ ​​កាសែត​កីឡា La Gazzetta Dello Sport បាន​ចុះផ្សាយ​ថា Arsenal បានដាក់​សំណើ​តម្លៃ ៥៥លាន​អឺរ៉ូ​បូករួម​ជាមួយ​កីឡាករ​បន្ថែម​ម្នាក់​គឺ Lucas Torreira ដែលមាន​តម្លៃ​ប្រហែល ១៥លាន​អឺរ៉ូដែល​មានន័យថា ​តម្លៃ​សរុប​បូក​ទាំងប្រាក់​បន្ថែម​ផ្សេងទៀត​អាច​ដល់ ៧០លាន​អឺរ៉ូ​។

​​Fiorentina បច្ចុប្បន្ន​ក៏​ត្រូវ​បាន​គេ​ដឹង​ថា​ មិនទាន់​ប្រញាប់ប្រញាល់​លក់​កីឡាករ​វ័យ ២១ឆ្នាំនេះ​ភ្លាមៗ​ដែរ​ដោយ​យ៉ាងហោចណាស់​រង់ចាំ​ពី​ក្លិប​ផ្សេងទៀត ស្រប​ពេល​ដែល​សាមី​កីឡាករ​ក៏​មិន​មាន​ការ​ភ្ញាក់ផ្អើល និង​ចាប់អារម្មណ៍​ចំពោះ​ព័ត៌មាន​នេះ​ដែរ​។ ​​ក្រៅពី Arsenal ក៏​មាន​ក្លិប​ផ្សេងទៀត​តាម​ចែចង់ Dusan Vlahovic ដែរ​រួមមាន Tottenham Hotspur និង Atletico Madrid ជាដើម​។ ​​សូម​បញ្ជាក់​ថា Dusan Vlahovic ដែល​បាន​ផ្ទេរ​ពី Partizan មកកាន់ Fiorentina កាលពី​ឆ្នាំ​២០១៨ នោះ​បាន​ស៊ុត​បញ្ចូល​ទី​សរុប ៤៣​គ្រាប់​ហើយ​ក្នុង​ការ​បង្ហាញខ្លួន ៩៦​ប្រកួត​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ 

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm